ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤” - ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង - ក្រុម​ការងារ​ជំនាញ នៃ​ក្រសួង​បរិស្ថាន​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​បច្ចេកទេស និង​វិធានការ​ច្បាប់ ចំពោះ​ក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd.
0

ក្រសួង​បរិស្ថាន​ដាក់ចេញ​គោលដៅ​បៃតង​ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជា​សហគមន៍​តំបន់ការពារធម្មជាតិ​ឱ្យ​ទទួលបាន​ប្រាក់ចំណូល​ខ្ពស់​

ក្រសួង​បរិស្ថាន​ដាក់ចេញ​គោលដៅ​បៃតង​ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជា​សហគមន៍​តំបន់ការពារធម្មជាតិ​ឱ្យ​ទទួលបាន​ប្រាក់ចំណូល​ខ្ពស់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​គោលដៅ​បៃតង​គឺជា​ធាតុ​ផ្សំ​ដែល​មាន​នៅក្នុង​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​ឆ្នាំ​២០២៤-២០២៨ ដែល​បាន​ដាក់ចេញ​ជា​បន្តបន្ទាប់ និង​ជា​ជំហានៗ ផ្តោត​លើ​គោលបំណង​ចម្បង គឺ​លើកកម្ពស់​ជីវភាព​ប្រជា​សហគមន៍​តំបន់ការពារធម្មជាតិ​ឱ្យ​ទទួលបាន​ប្រាក់ចំណូល​ខ្ពស់ តាមរយៈ​ភ្ញៀវទេសចរ អ្នកវិនិយោគ​ជាតិ អន្តរជាតិ ដែល​និយម និង​ស្រឡាញ់​ធនធានធម្មជាតិ​។ ការ​ថ្លែង​ឡើង​របស់​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​នេះ គឺ​នៅ​ចំពោះមុខ​ពាណិជ្ជករ​គ្រឿងអលង្ការ​នៃ​សមាគម​ពាណិជ្ជករ​គ្រឿងអលង្ការ និង​ត្បូង​មានតម្លៃ​កម្ពុជា នា​ទីស្តីការ​ក្រសួង​បរិស្ថាន នៅ​រសៀល​ថ្ងៃ​ទី ១២ មករា ឆ្នាំ​២០២៤ ក្នុងជំនួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។​

​ស្រប​នឹង​ការ​ថ្លែង​ឡើង​របស់​ឯកឧត្តម​រដ្ឋ​មន្ត្រី លោក​បណ្ឌិត ឆាយ ស៊ី​ណាត ថ្នាក់ដឹកនាំ​សមាគម មាន​ការចាប់អារម្មណ៍​ជា​ខ្លាំង​ចំពោះ​គោលដៅ​បៃតង​របស់​ក្រសួង ហើយ​លោក​ក៏​មាន​បំណង​ចង់​ចូលរួម​ចំណែក​តាមរយៈ​ការ​កៀរគរ​អ្នកវិនិយោគ​ជាតិ អន្តរជាតិ​ឱ្យ​ចូលរួម​ក្នុង​សកម្មភាព​នេះ ពីព្រោះ​អ្នកវិនិយោគ​ដែល​ជា​សមាជិកសមាគម​ភាគច្រើន​ជា​អ្នកវិនិយោគ​បៃតង ហើយ​ចំពោះ​ការច្នៃប្រឌិត​គឺ​កើតចេញ​ពី​គំនិត និង​ស្នាដៃ​ខ្មែរ​ពិតៗ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ និង​ស្វាគមន៍​ចំពោះ​អ្នកវិនិយោគ​ទាំងអស់ ដែល​មាន​បំណង​ជួយ​ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​ប្រជា​សហគមន៍​ឱ្យ​រួចផុត​ពី​ភាពក្រីក្រ និង​ជួយ​បង្កើត​របរ​បន្ថែម​ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជា​សហគមន៍​ឱ្យ​ទទួលបាន​ចំណូល​ខ្ពស់​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល