ទាន់ហេតុការណ៍
ក្រោយ​មិន​រំពឹង​ទុក្ខ​ថា ទទួលបាន​នូវ​ភាពយុត្តិធម៌ បាត់បង់​ទំនុកចិត្ត គ្មាន​សម្លាប់​ភាព អស់​ក្ដីសង្ឃឹម​ចំពោះ​លោក ឆៃ វណ្ណឌី អភិបាល​ស្រុក​កោះធំ បាន​ធ្វើ​របាយការណ៍​ភូតកុហក់​អភិបាលខេត្ត​កណ្តាល ក្រុម​អា​ជីករ​បាន​ស្នើសុំ​សម្តេច​តេជោ និង​សម្តេច​ធិបតី​ជួយ​រក​យុត្តិធម៌​អោយ​ជនរងគ្រោះ​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍ គណៈប្រតិភូ​ប៉ូលីស​ប្រដាប់អាវុធ នៃ​កងទ័ព​រំដោះប្រជាជន​ចិន​! - ប្រធាន​គណបក្ស​នយោបាយ​និង​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​គាំទ្រ​បណ្តុះ​គំនិត​ស្អាត បៃតង និង​ចីរភាព នៅក្នុង​ប្រទេស​កម្ពុជា​ - ឯកឧត្តម ឆាយ ឫទ្ធិ​សែន ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ និង​ស្ពាន​ទ្រុឌទ្រោម ក្នុង​ស្រុក​ព្រះស្ដេច និង​ស្រុក​ស្វាយជ្រំ​ - ល្បែងស៊ីសង​មាន់​ជ​ល់អន​ឡាញ និង​ឡូតូ​8888 ស្ថិត​នៅ​ផ្សារ​ដី​ថ្មី ចំណុច​តារាង​បាល់ទះ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បើ​លេង​យ៉ាង​សប្បាយ មិន​ខ្វល់​ពី​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​ប្រគល់​ថវិកា​ឧបត្ថម្ភ​ដល់​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - មេបញ្ជាការ អាវុធហត្ថ​ខណ្ឌទួលគោក ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ​មេបញ្ជាការរង​ខណ្ឌ ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាលឲ្យ​ដាច់ស​សៃ និង​បាក់​ឆ្អឹងដងកាំបិត​! - លោកស្នងការ ឈឿន សុ​ចិត្ត និង​លោក​ស្នងការរង​នគរបាល​ខេត្តកណ្ដាល​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​កម្មវិធី​!! - បុរស​ម្នាក់​បានបាត់បង់ជីវិត​ភ្លាមៗ ខណៈ​ជិះ​ម៉ូតូ​ដួល ហើយ​ត្រូវ​ជះ​ចូលទៅ​ក្រោម​រថយន្ត​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​សន្និបាត​សាខា​កាកបាទក្រហម​ខេត្ត​ត្បូងឃ្មុំ អាណត្តិ​ទី​៣២០២៤-២០២៩
0

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឱ្យ ឯកអគ្គរាជទូត​ថៃ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូល​ជំនួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឱ្យ ឯកអគ្គរាជទូត​ថៃ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូល​ជំនួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

រាជធានី​ភ្នំពេញ ថ្ងៃ​ពុធ ១៤ រោច ខែ​មិគសិរ ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្ដម ឆឺត​កៀ​ត អាត់​ថា​កន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូត​ថៃ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូល​ជំនួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប​នេះ ឯកឧត្ដម ឆឺត​កៀ​ត អាត់​ថា​កន បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច​ធិបតី ដែល​បាន​ឆ្លៀត​ពេល​ដ៏​មមាញឹក​អនុញាតឱ្យ​រូប​ឯកឧត្តម និង​សហការី ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ។ ឯកឧត្តម ឯកអគ្គរាជទូត បាន​លើកទ្បើង​អំពី​ភាព​រីកចម្រើន​នៃ​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ​កម្ពុជា​-​ថៃ នា​ពេលកន្លងមក និង​បាន​បញ្ជាក់​អំពី​ការបេ្តជ្ញាចិត្ត​ក្នុង​ការជំរុញ​ទំនាក់​ទំនង​នេះឱ្យ​កាន់តែ​រឹងមាំ និង ជិតស្និទ្ធ​បន្ថែមទៀត ។ ទនឹ្ទមនឹងនេះ ឯកឧត្តម​ឯកអគ្គរាជទូត បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ សម្តេច​ធិបតី និង​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ជូន ឯកឧត្តម​នាយករដ្ឋមន្ត្រី​ថៃ ក្នុង​ដំណើរ ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា កាលពី​ខែ​កញ្ញា ឆ្នាំ​២០២៣ កន្លងទៅ និង​បាន​បញ្ជាក់​អំពី​ការទន្ទឹងរង់ចាំ​ទទួល​បដិសណ្ឋារកិច្ច​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ សម្តេច​ធិបតី ទៅ​កាន់​ព្រះរាជាណាចក្រ​ថៃ នាពេល​ខាងមុខ​នេះ ។

​ជា​ការឆ្លើយតប សម្តេច​ធិបតី បាន​ស្វាគមន៍​ចំពោះ​វត្តមាន​របស់ ឯកឧត្ដម ឆឺត​កៀ​ត អាត់​ថា​កន និង​សហការី និង​បាន​អរគុណ​ចំពោះ​ការបេ្តជ្ញាចិត្ត​ក្នុង​ការជួយ​លើកកម្ពស់​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ថៃ ឱ្យ​កាន់តែ​ល្អ​រឹងមាំ និង​លូតលាស់​បន្ថែមទៀត ។ សម្តេច​ធិបតី ក៏​បាន​លើកទ្បើង​ផងដែរ អំពី​វឌ្ឍនភាព​រីកចម្រើន​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​សក្តានុពល​ជាច្រើន រួម​មាន​ជាអាទិ៍ វិស័យ​ពាណិជ្ជកម្ម​, ទេសចរណ៍ និង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន ជាដើម ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល