កាលពីថ្ងៃពុធ ១៤រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ត្រូវថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ករណី ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយបបង្ក្រាបបានមុខសញ្ញាចែកចាយនិងប្រើប្រាស់គ្រឿងញៀន បានឃាត់ខ្លួនជនសង្ស័យ ចំនួន ០៥ នាក់ នៅចំណុច ភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនសង្ស័យៈ ០៥ នាក់ ប្រុស (ឃាត់ខ្លួន)
១- ឈ្មោះ ភាជ ចាន់ធារ៉ា(ពៅ) ភេទប្រុស អាយុ៣០ ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ស្នាក់នៅបណ្តោះ ភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល (ជួញដូរ)
២- ឈ្មោះ សេង រិទ្ធ (ហៅខ្លា) ភេទប្រុស អាយុ២៦ ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ជួញដូរ)
៣- ឈ្មោះ សៀន វិសាល ភេទប្រុស អាយុ២៤ ឆ្នាំជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ប្រើប្រាស់)
៤- ឈ្មោះ ភី ធី ភេទប្រុសអាយ៤០ ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ប្រើប្រាស់)
៥- ឈ្មោះ ថា គីរ៉ា ភេទប្រុស អាយុ៣១ ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ប្រើប្រាស់)រួមទាំវត្ថុតាងមួយចំនួនទៀត
ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចថា ឈ្មោះ ភាជ ចាន់ធារ៉ា (ពៅ) ភេទប្រុស មានទីលំនៅ ភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ស្នាក់នៅបណ្តោះអាសន្ន ភូមិលេខ៣ សង្កាត់ស្វាយរលំក្រុងតាខ្មៅ តែងតែមកធ្វើសកម្មភាពជួញដូរថ្នាំញៀន នៅចំណុចរង្វង់មូល ផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្រោយទទួលពត៍មានពីប្រជាពលរដ្ឋរួច កំលាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយ សហការណ៍ជាមួយកំលាំងប៉ុស្តិ៍នគរបាលឈើទាល ចុះដល់ចំនុចគោលដៅឃ្លាំមើលមុខសញាខាងលើ លុះដល់ម៉ោង១៥:៣០នាទី ថ្ងៃទី ១០/០១/២០២៤ ក៍ឃើញឈ្មោះ ភាជ ចាន់ធារ៉ា(ពៅ) ភេទប្រុស ជិះម៉ូតូម៉ាក Nex ពណ័ខៀវលាយសរ មកដល់ចំណុចកើតហេតុ ភ្លាមនោះ កំលាំងសមត្ថកិច្ច ក៍បានឃាត់សួរនាំ ហើយឆែកឆេររកឃើញថ្នាំញៀនចំនួន២១កញ្ចប់(តូច១៥ មធ្យម ០៥ ធំ០១) ហើយសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ភាជ ចាន់ធារ៉ា(ពៅ) ភេទប្រុស រួចសមត្ថកិច្ចក៍បន្តទៅពិនឹត្យនៅបន្ទប់ជួល របស់ ឈ្មោះ ភាជ ចាន់ធារ៉ា(ពៅ) ស្ថិតនៅភូមិលេខ៣ សង្កាតស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយរកឃើញថ្នាំញៀនចំនួន០១កញ្ចប់តូចបន្ថែមទៀត ។
ពេលសមត្ថកិច្ចកំពុងប្រតិបត្ត្តិការ ក៍មានអ្នកតេទូរសព្ទ័ មកឈ្មោះ ភាជ ចាន់ធារ៉ា (ពៅ) ដើម្បីទិញថ្នាំញៀន ភ្លាមនោះ សមត្ថកិច្ចបានបន្ត ទៅឃាត់ខ្លួនជនសង្សយ័បានចំនួន០៤នាក់បន្ថែមទៀត ១.ឈ្មោះ សេង រិទ្ធ រកឃើញថ្នាំញៀន ចំនួន ០២កញ្ចប់ (តូច ០១ មធ្យម០១) ២. ឈ្មោះ ភី ធី ៣. ឈ្មោះ ថា គីរ៉ា ៤.ឈ្មោះ សៀន វិសាល នៅចំណុចរង្វង់មូល ផ្លូវ ៦០ម៉ែត្រ រួចសមត្ថកិច្ចក៍បាននាំខ្លួនជនសង្សយ័ទាំង០៥នាក់យកមកប៉ុស្តិ៍ឈើទាល ដើម្បីសួរនាំ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ភាជ ចាន់ធារ៉ា(ពៅ) ភេទប្រុសបានសារភាពថា ថ្នាំញៀនចំនួន២២កញ្ចប់(តូច១៦ មធ្យម០៥ ធំ០១)ខាងលើពិតជារបស់ខ្លួនប្រាកដមែន ដោយខ្លួនទិញពីឈ្មោះ និច (មិនស្គាល់នាមត្រកូល) ភេទប្រុស អាយុ ប្រហែល៣៩ឆ្នាំ នៅម្តុំ ភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាលតម្លៃ១.៥០០.០០០រៀល
(មួយលានប្រាំសែនរៀល) ដើម្បីយកមកវេចខ្ចប់ជាកញ្ចប់តូចៗទុកលក់បន្ត ហើយកន្លងមកខ្លួនធ្លាប់ទិញថ្នាំញៀនពីឈ្មោះ និច ចំនួន១០ដងមកហើយ ហើយឈ្មោះ ភាជ ចាន់ធារ៉ា(ពៅ) បានសារភាពទៀតថា កន្លងមកខ្លួនធ្លាប់ទិញថ្នាំញៀនពីឈ្មោះ រី (មិនស្គាល់នាមត្រកូល)ភេទប្រុស អាយុ ប្រហែល ៣៥ឆ្នាំ បច្ចុប្បន្នជាប់ពន្ធនាគារព្រៃសរ ចំនួន០៣ ដង ដោយទិញក្នុងមួយដងៗ ១.៥០០.០០០រៀល (មួយលានប្រាំសែនរៀល) តាមរយះទូរសព្ទ័លេខ ០៩៣ ៤០៦៦៨០ ។
ឈ្មោះ សេង រិទ្ធ ភេទប្រុស បានសារភាពថា ថ្នាំញៀនចំនួន០២កញ្ចប់ដែលសមត្ថកិច្ចដកហូតបានពិតជារបស់ខ្លួនប្រាកដមែន ដោយខ្លួនទើបទិញពីឈ្មោះ ហ៊ីម (មិនស្គាល់នាមត្រកូល) តំលៃ ៤០០០០រៀល (បួនម៉ឺនរៀល) ហើយកន្លងមកខ្លួនធ្លាប់ទិញថ្នាំញៀន ពីឈ្មោះ ភាជ ចាន់ធារ៉ា (ពៅ) ចំនួន០២ដង ចំណែក ឈ្មោះ ថា គីរ៉ា ឈ្មោះ សៀន វិសាល ឈ្មោះ ភី ធី បានសារភាពថា ពួកខ្លួនពិតជាបានមកទិញថ្នាំញៀន ពីឈ្មោះ ភាជ ចាន់ធារ៉ា(ពៅ )ប្រាកដមែន
ក្រោយសួរនាំរួចជនសង្សយ័ទាំង០៥នាក់ប្រុស រួមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនិតិវិធី ៕