ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤” - ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង - ក្រុម​ការងារ​ជំនាញ នៃ​ក្រសួង​បរិស្ថាន​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​បច្ចេកទេស និង​វិធានការ​ច្បាប់ ចំពោះ​ក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd.
0

​មន្ត្រីក្រោមឱវាទ​អះអាងថា លោក​អធិការ​ស្រុក​ស្វាយទាប អតីត​ជា​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ដ៏​សកម្ម និង​ដឹកនាំ​ប្រកាន់​បក្ខពួក ប្រព្រឹត្ត​អំពើ​ពុករលួយ​ធ្ងន់ធ្ងរ​!

​មន្ត្រីក្រោមឱវាទ​អះអាងថា លោក​អធិការ​ស្រុក​ស្វាយទាប អតីត​ជា​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ដ៏​សកម្ម និង​ដឹកនាំ​ប្រកាន់​បក្ខពួក ប្រព្រឹត្ត​អំពើ​ពុករលួយ​ធ្ងន់ធ្ងរ​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ស្វាយរៀង​)៖ លោក សោម សារ៉ន អធិការ​ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង បាន​រង​ការចោទប្រកាន់​ថា​«​អសមត្ថភាព​ក្នុង​ការគ្រប់គ្រង​ដឹកនាំ កងកម្លាំង​ការពារ​សន្តិសុខ​ក្នុង​មូលដ្ឋាន​.​ប្រកាន់​បក្ខពួក​.​ប្រព្រឹត្ត​អំពើ​ពុករលួយ​ធ្ងន់ធ្ងរ​-​តាមរយៈ​ការផ្លាស់ប្ដូរ​តួនាទី​មន្ត្រីក្រោមឱវាទ និង​គាប​យកលុយ​ពី​បទល្មើស​ក្នុង​១​ករណីៗ ជិត​១០.០០០​ដុល្លារ​។​
​មិនតែប៉ុណ្ណោះ​លោក សោម សារ៉ន បាន​លួច​លក់​វត្ថុតាង​ដូចជា​.​រថយន្ត​.​គោយន្ត​កែច្នៃ​.​ម៉ូតូ​.​រួម​និង​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​.​អស់​ជាច្រើន​គ្រឿង ដើម្បី​យក​លុយ​ចែក​បក្ខពួក​ខ្លួន​ចាយ​ស្ងាត់ៗ​»​។​

-​នេះ​បើ​យោងតាម​លិខិត​បណ្ដឹង របស់​មន្ត្រីនគរបាល​ស្រុក​ស្វាយទាប ចុះ​ថ្ងៃ​ទី​០១.០១.២០២៤ ដែល​គោរព​ជូន​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​-​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ​។​

​ករណីនេះ​ពុំ​មាន​ការបកស្រាយ​ពី​លោក សោម សារ៉ន អធិការ​ស្រុក​ស្វាយទាប​.​នោះទេ​!​។​

​ក្នុង​បណ្ដឹង​នោះ ក្រុម​មន្ត្រី​នគរបាល បាន​រំលើកបើកកកាយ​ពី​ភាពមិនប្រក្រតី​និង​រឿងអាស្រូវ​របស់​លោក សោម សារ៉ន ដល់​ទៅ​១០​ចំណុច​សំខាន់ៗ ដើម្បី​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ សម្រាប់​ពិនិត្យ​និង​ចាត់វិធានការ​..!​។​

​ជាក់ស្ដែង​៖ ត្រង់ចំណុច​១៖ ពួក​គាត់​អះអាងថាៈ លោក សោម សារ៉ន អធិការ​ស្រុក​ស្វាយទាប លួច​លក់​រថយន្ត​វត្ថុតាង អស់​ចំនួន​៤​គ្រឿង​.​គោយន្ត​កែច្នៃ​១​គ្រឿង​.​ម៉ូតូ​៥​គ្រឿង​.​រ៉ឺម៉ក​សណ្ដោង​ចំនួន​២​គ្រឿង ដើម្បី​យក​លុយ​ចាយ​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​!​។​
២៖ រាល់​ការស្នើសុំ​តែងតាំង​តួនាទី ឬ​ដំឡើង​ឋានន្តរស័ក្ដិ របស់​មន្ត្រី​ក្រោម​ឱវាទ គឺ​ពួកគាត់​ត្រូវ​ចំណាយលុយ ជូន​លោក សោម សារ៉ន ចាប់ពី​៥០០ ទៅ​១.០០០​ដុល្លារ​ក្នុង​ម្នាក់ៗ​។​
៣៖ លោក សោម សារ៉ន ធ្លាប់មាន​ប្រវត្តិ​ជា​មេខ្លោង​ជួញដូរ​គ្រឿងញៀន ដ៏​សកម្ម កាលពី​អំឡុង​ឆ្នាំ​២០១៦​។​
៤៖ មន្ត្រី​នគរបាល​ស្រុក​ស្វាយទាប ទាមទារ​ឱ្យ ពិនិត្យ​ប្រវត្តិ​លោក សោម សារ៉ន និង​ចាត់វិធានការ​លើ​លោក សោម សារ៉ន​.!​។​
៥៖ លោក សោម សារ៉ន បាន​អំពាវនាវ​ដល់​សប្បុរស​ជន​នានា ដើម្បី​យកប្រាក់​មក​សង់​អគារ​១​ខ្នង​ចំនួន​៥​បន្ទប់​។​
​ប៉ុន្តែ​លោក​អធិការ​រូបនេះ បែរជា​ឱ្យ​កងកម្លាំង​របស់​ខ្លួន បង់​លុយ​ក្នុង​១​បន្ទប់​ចំនួន​៤០០​ដុល្លារ​ទៅវិញ​.!​។​
៦៖ លោក សោម សារ៉ន ដឹកនាំ​ដោយ​ប្រើ​ពាក្យសម្ដី​គ្មាន​សីលធម៌ ដូច​ជា​ពាក្យ អា​ម៉ឹង ហែង​អញ ជាដើម​..​។​ល​។​
៧៖ កាលពី​ថ្ងៃ​ទី​១៨.១២.២០២៣ មាន​ករណី​ក្មេង​១​ក្រុម ជិៈ​ម៉ូតូ​ដេញ​កាប់​គ្នា ហើយ​ជនសង្ស័យ បាន​យក​ម៉ូតូ​ជនរងគ្រោះ​ទៅ​បាត់​..!​។​
​ក្នុងនោះ លោក​អធិការ មិន​ខំ​តាម​ចាប់​ជនល្មើស ឬ​តាម​រក​ម៉ូតូ របស់​ជនរងគ្រោះ​មក​វិញ​នោះ​ទេ​។​
​តែ​ផ្ទុយទៅវិញ​លោក សោម សារ៉ន បាន​នាំ​ជនរងគ្រោះ​មក​ពិនិត្យ​ទឹកនោម និង​ពិន័យ​ជនរងគ្រោះ ចំនួន​២០០​ដុល្លារ​បន្ថែមទៀត​..!​។​
៨៖ កាលពី​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០២៣ នគរបាល​ស្រុក​ស្វាយទាប បាន​ឃាត់​ក្រុម​ជួញដូរ​មនុស្ស ជា​ជនជាតិ បង់​ក្លា​ដេស ប្រមាណ​ជា​១០​នាក់ ដែល​ពួកគេ​ជិៈ​រថយន្ត​ម៉ាក​ព្រូស​១​គ្រឿង​។​
​ដោយ​ពេលនោះ​លោក សោម សារ៉ន និង​គូកន បាន​ទារលុយ​ពី​ក្រុម​ជនសង្ស័យ​ចំនួន​១០.០០០​ដុល្លារ ជា​ថ្នូរ​និង​ដោះលែង​ពួកគេ ប៉ុន្តែ​ចុងក្រោយ​ត្រូវ​ថ្លៃ​គ្នា​ចំនួន​៧.០០០​ដុល្លារ ទើប​ព្រម​ដោះលែង​វិញ​។​
៩៖ កាលពី​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​ក្រុម​ជួញដូរ​មនុស្ស​គ្នា​សរុប​៦​នាក់ បើករថយន្ត​ព្រូស ជ្រុល​បុក​ស្ដ្រី​ម្នាក់ បណ្ដាលឱ្យ​របួសធ្ងន់ ខណៈ​ក្រុម​ជនបង្ក​រួម​និង​រថយន្ត​ត្រូវ​ឃាត់​បាន​..!​។​
​ប៉ុន្តែ​លោក សោម សារ៉ន បែរ​ជា​សំឡុត​ក្រុម​ជនសង្ស័យ រឿង​ជួញដូរ​មនុស្ស ដោយ​ទាមទារ​លុយ​ពី​ពួកគេ​ចំនួន​១០.០០០​ដុល្លារ ចុង​ក្រោយ​ត្រូវ​ថ្លៃ​គ្នា​ចំនួន​៥.០០០​ដុល្លារ ជា​ថ្នូរ​និង​ដោះលែង​វិញ​ស្ងាត់ៗ​!​។​
​រួច​លោក សោម សារ៉ន ធ្វើ​របាយការណ៍ កុហក់​គ្រួសារ​រងគ្រោះ និង​ថ្នាក់ដឹកនាំ​ថា ក្រុម​ជនសង្ស័យ​រត់​ចោល រថយន្ត​អស់រលីង​!​។​
១០៖ លោក សោម សារ៉ន បង្កើត​បក្ខពួក​និង​ក្រុម​ស៊ីវិល ដើម្បី​ដើរ​គាប​យក​លុយ​ពី​ក្មេងស្ទាវ ដែល​ដើរលេង​យប់ៗ ។​
​ក្រោមរូបភាព​សំឡុត​ពិនិត្យ​ទឹកនោម និង​បទល្មើស​ផ្សេងៗ ជា​ថ្នូរ​និង​លុយ​ចាប់ពី​៣០០ ទៅ​៥០០​ដុល្លារ ទើប​ដោះលែង​វិញ​។​

​ក្រុម​មន្ត្រី​នគរបាល បន្ត​អះអាង​ទៀតថា រាល់​សកម្មភាព​របស់​លោក សោម សារ៉ន អធិការ​ស្រុក​ស្វាយទាប​។​
​គឺ​បាន​ធ្វើឱ្យ​ប៉ះពាល់​សតិអារម្មណ៍​កងកម្លាំង​យ៉ាងខ្លាំង ដោយ​មន្ត្រី​ម្នាក់ៗ​លែង​មាន​ទឹកចិត្ត​បំពេញ​កិច្ច​ការងារ​ទៅ​ហើយ​។​
​ព្រោះថា លោក​អធិការ​រូប​នេះ​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន បែងចែក​បក្ខពួកនិយម​ប៉ុណ្ណោះ​។​
​ម្យ៉ាងវិញទៀត ធ្វើឱ្យ​ពលរដ្ឋ​នៅ​ស្រុក​ស្វាយទាប មាន​ការ​មិន​ពេញចិត្ត​នឹង​ទង្វើ​ដឹកនាំ​របស់​លោក សោម សារ៉ន ទៀតផង​!​។​

​រាល់​ការចោទប្រកាន់​ខាងលើ នៅ​ព្រឹក​ទី​១០.០១.២០២៤«​ដើម​រាំង​»​បាន​ព្យាយាម​សុំ​ការបញ្ជាក់​ពី​លោក សោម សារ៉ន អធិការ​ស្រុក​ស្វាយទាប ដោយ​លោក​ថ្លែង​យ៉ាងខ្លី​ថា ខ្ញុំ​ជាប់រវល់​រួច​ក៏​ចុច​បិទ​ទូរស័ព្ទ​!​។​

​រីឯ​លោក ពេជ្រ វីរៈ ស្នងការ​ស្វាយរៀង​.​ក៏​មិន​អាច​សុំ​ការបកស្រាយ​បានដែរ ដោយ​ទូរស័ព្ទ​ចូល​ហើយ គ្មាន​អ្នក​ទទួល​។​
​ពាក់ព័ន្ធ​ករណី កូនចៅ​ជាច្រើន​នាក់ ប្ដឹង​មេ​កើយ ដោយ​បើកចំហ​នេះដែរ «​ដើម​រាំង​»​មិន​ធ្វើការ​សន្និដ្ឋាន ឬ​វិនិច្ឆ័យ​ថា ខាង​ណា​ខុស​-​ខាង​ណា​ត្រូវ​នោះឡើយ​.!​។​ ​ដោយ​ទុក​ឱ្យ​ថ្នាក់ដឹកនាំ រួម​និង​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ស្រាវជ្រាវ ដើម្បី​ចាត់វិធានការ​តាម​គោល​ការដឹកនាំ​ទៅ​ចុះ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល