ខេត្តកំពង់ចាម ÷ ប្រភពរាយការណ៍ពីប្រជាពលរដ្ឋមកថា! មានទីតាំងបនល្បែងជល់មាន់ខុសច្បាប់ តាមប្រពន្ធ័អនឡាញ និង ឡូតូ ជាច្រើនកន្លែងនៅក្នុង ភូមិពោរធិ៍សាលា ឃុំព្រែកក្រប៉ៅ និង ស្រុកកងមាស ខេត្ត កំពង់ចាម កំពុងបើកលេងយ៉ាងរំភើយ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានចុះទប់ស្កាត់ និងបង្ក្រាបឡើយ!សង្ស័យបាន ប្រព្រឹត្តអំពើពុករលួយ ដោយឃុបឃិតជាមួយជនសង្គមងងឹតទេដឹង ទើបបានបើកភ្លើងខៀវ អាចបើកលេងបានដោយរលូនបែបនេះ។
ប្រភពច្បាស់ការបានបន្តទៀតថា! ទីតាំងបនល្បែងជល់មាន់ខុសច្បាប់ តាមប្រពន្ធ័អនឡាញ មួយកន្លែងនៅក្នុងភូមិសាស្ត្រខាងលើ នៅតែបើកឲ្យក្រុមញៀនល្បែងចូលលេងជារៀងរាល់ថ្ងៃ! ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន នាំគ្នារក្សាភាពស្ងៀមស្ងាត់ទៅវិញ មិនហ៊ានធ្វើការបង្ក្រាប! សង្ស័យខ្លាចបាត់បង់ផលប្រយោជន៍ ហើយមើលទៅ។
ទាក់ទិនទៅនិងទីតាំងបនល្បែងជល់មាន់ខុសច្បាប់ តាមប្រពន្ធ័អនឡាញ នៅក្នុងទឹកដី ស្រុកកងមាស ឃើញនាំគ្នាចូលលេងស្រែកហ៊ោកញ្ជ្រៀវ ទ្រហឹងអឺងកង ធ្វើបះពាល់ប្រជាពលរដ្ឋរស់នៅជិតខាងមានការព្រួយបារម្ភ សុវត្ថិភាពគ្រួសារ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាជាដើម។
ហេតុនេះ បានពួកគាត់លើកឡើងថា! ឯណាទៅ ភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ ចំណុច របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីមូលដ្ឋាន អនុវត្ត កន្លងមក។
ដូច្នេះហើយប្រជាពលរដ្ឋសំណូមពរលោក ហេង វុទ្ធីស្នងការនគរបាលកំពង់ចាម សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងបនល្បែងជល់មាន់ខុសច្បាប់ តាមប្រពន្ធ័អនឡាញ មួយកន្លែងនៅក្នុងមូលដ្ឋានខាងលើនេះ ផងទាន៕