ទាន់ហេតុការណ៍
ក្រោយ​មិន​រំពឹង​ទុក្ខ​ថា ទទួលបាន​នូវ​ភាពយុត្តិធម៌ បាត់បង់​ទំនុកចិត្ត គ្មាន​សម្លាប់​ភាព អស់​ក្ដីសង្ឃឹម​ចំពោះ​លោក ឆៃ វណ្ណឌី អភិបាល​ស្រុក​កោះធំ បាន​ធ្វើ​របាយការណ៍​ភូតកុហក់​អភិបាលខេត្ត​កណ្តាល ក្រុម​អា​ជីករ​បាន​ស្នើសុំ​សម្តេច​តេជោ និង​សម្តេច​ធិបតី​ជួយ​រក​យុត្តិធម៌​អោយ​ជនរងគ្រោះ​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍ គណៈប្រតិភូ​ប៉ូលីស​ប្រដាប់អាវុធ នៃ​កងទ័ព​រំដោះប្រជាជន​ចិន​! - ប្រធាន​គណបក្ស​នយោបាយ​និង​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​គាំទ្រ​បណ្តុះ​គំនិត​ស្អាត បៃតង និង​ចីរភាព នៅក្នុង​ប្រទេស​កម្ពុជា​ - ឯកឧត្តម ឆាយ ឫទ្ធិ​សែន ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ និង​ស្ពាន​ទ្រុឌទ្រោម ក្នុង​ស្រុក​ព្រះស្ដេច និង​ស្រុក​ស្វាយជ្រំ​ - ល្បែងស៊ីសង​មាន់​ជ​ល់អន​ឡាញ និង​ឡូតូ​8888 ស្ថិត​នៅ​ផ្សារ​ដី​ថ្មី ចំណុច​តារាង​បាល់ទះ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បើ​លេង​យ៉ាង​សប្បាយ មិន​ខ្វល់​ពី​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​ប្រគល់​ថវិកា​ឧបត្ថម្ភ​ដល់​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - មេបញ្ជាការ អាវុធហត្ថ​ខណ្ឌទួលគោក ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ​មេបញ្ជាការរង​ខណ្ឌ ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាលឲ្យ​ដាច់ស​សៃ និង​បាក់​ឆ្អឹងដងកាំបិត​! - លោកស្នងការ ឈឿន សុ​ចិត្ត និង​លោក​ស្នងការរង​នគរបាល​ខេត្តកណ្ដាល​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​កម្មវិធី​!! - បុរស​ម្នាក់​បានបាត់បង់ជីវិត​ភ្លាមៗ ខណៈ​ជិះ​ម៉ូតូ​ដួល ហើយ​ត្រូវ​ជះ​ចូលទៅ​ក្រោម​រថយន្ត​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​សន្និបាត​សាខា​កាកបាទក្រហម​ខេត្ត​ត្បូងឃ្មុំ អាណត្តិ​ទី​៣២០២៤-២០២៩
0

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​សិស្ស​និទ្ទេស A

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​សិស្ស​និទ្ទេស A

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ព្រឹក​ថ្ងៃ​អង្គារ ១៣​រោច ខែ​មិគសិរ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​៩ ខែ​មករា ឆ្នាំ​២០២៤ នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​សិស្ស​និទ្ទេស A ក្នុង​ឆ្នាំ​សិក្សា​២០២២-២០២៣ សរុប ១,៦៩១​នាក់ រាប់​ទាំង​បេក្ខជន​អប់រំ​បច្ចេកទេស ១៨​នាក់​ផង​ដែរ​។ ជំនួប​សំណេះសំណាល​នេះ ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជ្រោយចង្វារ (OCIC)​។​

​តាម​ការ​អោយ​ដឹង​ពី​ឯកឧត្តម បណ្ឌិត​សភា​ចារ្យ ហង់ ជូន​ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បានអោយដឹងថា ការប្រលង​មធ្យមសិក្សា​ទុតិយភូមិ ឬ​ហៅ​បាក់​ឌុប ដែល​បាន​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ មាន​សិស្ស​ប្រឡង​ជាប់​សរុប ៩៨,៤៦០​នាក់ ស្មើនឹង ៧២.៨៩​ភាគរយ​។ ក្នុង​នោះ​សិស្ស​ទទួលបាន​និទ្ទេស A ចំនួន ១,៦៧៣​នាក់​, និទ្ទេស B ចំនួន ៦,៩៦៤​នាក់​, និទ្ទេស C ចំនួន ១៨,៣០៨​នាក់​, និទ្ទេស D ចំនួន ៣៤,២៤៦​នាក់ និង​និទ្ទេស E ចំនួន ៣៧,២៦៩​នាក់​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​កោតសរសើ​រ​ក្រសួង​អប់រំ ដែល​បាន​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​រៀបចំ​ការប្រលង​បាក់​ឌុប បាន​ល្អប្រសើរ និង​បាន​អបអរសាទរ​ជាមួយ​សិស្ស​ទាំងអស់ ដែល​ប្រលង​ជាប់​បាក់​ឌុប​។​

​សម្តេច​ធិបតី​បាន​ថ្លែងថា លទ្ធផល​ប្រលង​បាក់​ឌុប បាន​បង្ហាញ​ឱ្យឃើញ​ពី​វឌ្ឍនភាព និង​ភាពល្អប្រសើរ​នៃ​ការធ្វើកំណែទម្រង់​អប់រំ ជាពិសេស​ការប្រលង​បាក់​ឌុប​។ សម្តេច​បាន​លើកទឹកចិត្ត​ដល់​អ្នកធ្លាក់​បាក់​ឌុប កុំ​អស់សង្ឃឹម ព្រោះ​ដំណើរ​នៅ​វែងឆ្ងាយ​បន្តទៀត​។​

​សម្តេច​ធិបតី​បាន​មានប្រសាសន៍​អំណរគុណ​លោកគ្រូ អ្នកគ្រូ និង​អាណាព្យាបាល ដែល​បាន​ប្រឹងប្រែង​បណ្តុះបណ្តាល អប់រំ និង​បង្ក​លក្ខណៈផ្សេងៗ ឱ្យ​សិស្ស ឱ្យ​កូន ទទួលបាន​លទ្ធផល​ល្អ​លើ​ការសិក្សា​រៀនសូត្រ និង​អរគុណ​ប្រជាពលរដ្ឋ ដែល​បាន​គាំទ្រ​ការធ្វើ​កំណែទម្រង់​អប់រំ និង​ការប្រលង​បាក់​ឌុប​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការកសាង​មូលធន​មនុស្ស គឺជា​កិច្ចការ​ដ៏​សំខាន់​ហើយ ការអប់រំ​មិនមែន​សម្រាប់​តែ​គោលដៅ​ប្រាក់ខែ​មួយ​មុខ​នោះទេ​។ គោលដៅ​ធំ​៤​នៃ​ការអប់រំ គឺ​អប់រំ​ជា​មនុស្ស​មាន​ចំណេះ​ដឹង​, ចេះ​ធ្វើ បង្កើត​ជំនាញ​, ជា​ពលរដ្ឋ​ល្អ មាន​សីលធម៌​, និង​អប់រំ​ឱ្យ​ចេះ​រស់នៅ​ក្នុង​ប្រកបដោយ​សុខដុមរមនា​។ ការ​កំណែទម្រង់​ប្រលង​បាក់​ឌុប បាន​ជម្រុះ​ចោល​វប្បធម៌​អន្តរាគមន៍ និង​បង្កើត​នូវ​វប្បធម៌​ម្ចាស់​ការទទួលខុសត្រូវ​លើ​ខ្លួនឯង​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​ទៀតថា កំណែទម្រង់​មិនមែន​ជា​បដិវត្តន៍ ដោយ​លុបចោល​រាល់​គោលនយោបាយ​ចាស់​នោះ​ឡើយ​។ សម្តេច​ធិបតី​បន្តថា ដើម្បី​កំណែទម្រង់​ទទួលបាន​ជោគជ័យ​ត្រូវ​ឈរ​លើ​កត្តា​ចំនួន​៤​រួមមាន​៖ ១) មាន​ចក្ខុវិស័យ​ច្បាស់លាស់ ដោយ​ឈរ​លើ​ប្រយោជន៍​ជាតិ​, ២) ការប្តេជ្ញា​ចិត្ត​ខ្ពស់​, ៣) ការចូលរួម​ដោយ​ស្មោះត្រង់ និង​៤) ការលះបង់​។ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សម្តេច​បាន​ចារ​ឯកភាព​ឱ្យ​ក្រសួង​៥​ទៀត ដំណើរការ​ប្រលង​ជ្រើសរើស​មន្ត្រី ដោយ​អនុវត្តន៍​តាម​ការធ្វើ​កំណែទម្រង់​ប្រកប​ដោយ​ភាព​ច្បាស់លាស់ និង​ត្រឹមត្រូវ​។ សម្តេច​មាន​សុទិដ្ឋិនិយម​ខ្ពស់​ក្នុង​ការកសាង​ជាតិ​ឆ្ពោះទៅរក​ការរីកចម្រើន តែ​ទាមទារ​ឱ្យមាន​ការគាំទ្រ​ពី​គ្រប់​មជ្ឈដ្ឋាន​។​

​ក្នុង​ឱកាស​នេះ​ដែរ សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី ក៏បាន​ផ្ដល់​រង្វាន់​លើកទឹកចិត្ត​សម្រាប់​សិស្ស​និទ្ទេស​A​ទាំងអស់ ដែល​ក្នុង​ម្នាក់ៗ​ទទួលបាន ថវិកា ២​លាន​រៀល iPad មួយគ្រឿង សៀវភៅ​អប់រំ​ទូន្មាន ២​ក្បាល (​សៀវភៅ ភិរម្យ អ៊ូ (​ក្រម ង៉ុយ​) និង​បណ្ឌិត អ៊ូ ចុង​) ព្រមទាំង​ប្រាក់​កាក់​ស្លឹង​ខ្មែរ (​បោះពុម្ព​ឆ្នាំ ១៥១៤ ដែល​បាន​ស្រាវជ្រាវ​យក ពី​ប្រទេស​ហូឡង់​មកវិញ​) ចំនួន​១​ផងដែរ​។ ចំណែក​លោកគ្រូ អ្នកគ្រូ ដែល​អញ្ជើញ​មក​ចូលរួម​ជាង​៤២៨​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​១​លាន​រៀល សៀវភៅ​អប់រំ​២​ក្បាល និង​ផ្ដល់​ជូន​សាលារៀន​ដែល​សិស្ស​បាន​និទ្ទេស​A​ទាំងអស់ ក្នុង​១​សាលា​ទទួលបាន​ថវិកា​៣​លាន​រៀល​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល