ទាន់ហេតុការណ៍
ក្រោយ​មិន​រំពឹង​ទុក្ខ​ថា ទទួលបាន​នូវ​ភាពយុត្តិធម៌ បាត់បង់​ទំនុកចិត្ត គ្មាន​សម្លាប់​ភាព អស់​ក្ដីសង្ឃឹម​ចំពោះ​លោក ឆៃ វណ្ណឌី អភិបាល​ស្រុក​កោះធំ បាន​ធ្វើ​របាយការណ៍​ភូតកុហក់​អភិបាលខេត្ត​កណ្តាល ក្រុម​អា​ជីករ​បាន​ស្នើសុំ​សម្តេច​តេជោ និង​សម្តេច​ធិបតី​ជួយ​រក​យុត្តិធម៌​អោយ​ជនរងគ្រោះ​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍ គណៈប្រតិភូ​ប៉ូលីស​ប្រដាប់អាវុធ នៃ​កងទ័ព​រំដោះប្រជាជន​ចិន​! - ប្រធាន​គណបក្ស​នយោបាយ​និង​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​គាំទ្រ​បណ្តុះ​គំនិត​ស្អាត បៃតង និង​ចីរភាព នៅក្នុង​ប្រទេស​កម្ពុជា​ - ឯកឧត្តម ឆាយ ឫទ្ធិ​សែន ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ និង​ស្ពាន​ទ្រុឌទ្រោម ក្នុង​ស្រុក​ព្រះស្ដេច និង​ស្រុក​ស្វាយជ្រំ​ - ល្បែងស៊ីសង​មាន់​ជ​ល់អន​ឡាញ និង​ឡូតូ​8888 ស្ថិត​នៅ​ផ្សារ​ដី​ថ្មី ចំណុច​តារាង​បាល់ទះ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បើ​លេង​យ៉ាង​សប្បាយ មិន​ខ្វល់​ពី​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​ប្រគល់​ថវិកា​ឧបត្ថម្ភ​ដល់​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - មេបញ្ជាការ អាវុធហត្ថ​ខណ្ឌទួលគោក ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ​មេបញ្ជាការរង​ខណ្ឌ ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាលឲ្យ​ដាច់ស​សៃ និង​បាក់​ឆ្អឹងដងកាំបិត​! - លោកស្នងការ ឈឿន សុ​ចិត្ត និង​លោក​ស្នងការរង​នគរបាល​ខេត្តកណ្ដាល​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​កម្មវិធី​!! - បុរស​ម្នាក់​បានបាត់បង់ជីវិត​ភ្លាមៗ ខណៈ​ជិះ​ម៉ូតូ​ដួល ហើយ​ត្រូវ​ជះ​ចូលទៅ​ក្រោម​រថយន្ត​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​សន្និបាត​សាខា​កាកបាទក្រហម​ខេត្ត​ត្បូងឃ្មុំ អាណត្តិ​ទី​៣២០២៤-២០២៩
0

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​ជាង​១​ម៉ឺន​នាក់ ក្នុង​ខេត្ត​កោះកុង​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​ជាង​១​ម៉ឺន​នាក់ ក្នុង​ខេត្ត​កោះកុង​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១២​រោច ខែ​មិគសិរ ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៨ ខែ​មករា ឆ្នាំ​២០២៤ នេះ បន្ទាប់ពី​បាន​អញ្ជើញ​កាត់​ខ្សែបូរ សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​ជា​ផ្លូវការ «​ស្ពាន​សម្តេច​តេជោ ហ៊ុន សែន កោះ​យ៉​» រួចហើយនោះ សម្ដេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​បន្ត​អញ្ជើញ ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត ជាង​១​ម៉ឺន​នាក់​។

​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អោយដឹងថា ជំនួប​នា​ថ្ងៃនេះ មាន​កម្មករ​និយោជិត​ចំនួន ១១,០០០​នាក់ ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន ៥៥១​នាក់ មកពី​រោងចក្រ សហគ្រាស​ចំនួន​៥​។ ក្នុងនោះ​មាន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ចំនួន​១, បង្គុំ​ខ្សែរ​ភ្លើង​ចំនួន​១, ប៉ាក់​លើ​សម្លៀក​បំពាក់​ចំនួន​១, បរិក្ខា​អេឡិចត្រូនិក​ចំនួន​១,​ដំឡើង​រថយន្ត និង​បង្គុំ​ខ្សែភ្លើង​ចំនួន​១​។

​ឯកឧត្តម​បន្តថា ជំនួប​សំណេះសំណាល​នេះ ជា​កម្មវិធី​លើក​ទី​១១ ដែល​សម្តេច​ធិបតី​បាន​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​។ គិត​ចាប់ពី​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០២៣ រហូត​ដល់​ថ្ងៃ​ចន្ទ ទី​៨ ខែ​មករា ឆ្នាំ​២០២៤ សម្ដេច​ធិបតី បាន​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​សរុប​ជាង ១៨​ម៉ឺន​នាក់​។
​នេះ​ជា​ការបញ្ជាក់​ឱ្យឃើញ​យ៉ាងច្បាស់​អំពី​ការយកចិត្តទុកដាក់​បំផុត​របស់​សម្ដេច​ធិបតី ចំពោះ​សុខទុក្ខ​កម្មករ​និយោជិត​។​

​ថ្លែង​ទៅ​កាន់​អង្គពិធី សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ពិតជា​មានក្តី​សោមនស្ស​រីករាយ ដែល​បាន​អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ស្ពាន «​សម្តេច​តេជោ ហ៊ុន សែន កោះ​យ៉​» និង​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​ក្នុង​ខេត្ត​កោះកុង ដែល​ជា​កម្មវិធី​លើកដំបូង​សម្រាប់​ឆ្នាំ​ថ្មី ២០២៤ នេះ​។
​សម្តេច​ធិបតី ក៏​បាន​នាំយក​នូវ​ការ​ផ្តាំផ្ញើ​សួរ​សុខទុក្ខ​របស់​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​ពលរដ្ឋ​ខេត្តកោះកុង​ផងដែរ​។ នៅថ្ងៃនេះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​បងប្អូន​ប្រជាពលរដ្ឋ ខេត្ត​កោះកុង ទាំងអស់​ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ឱ្យ​ដឹកនាំ​ប្រទេស​។ សម្តេច​បាន​ថ្លែង​ទៀតថា រាជរដ្ឋាភិបាល​ដែល​កើត​ពី​គណបក្ស​ប្រជាជន​កម្ពុជា មិន​ទម្លាក់​ដៃ​ក្នុង​ការប្រឹងប្រែង​ជួយ​ប្រជាពលរដ្ឋ ដែល​បាន​គាំទ្រ​នោះ​ឡើយ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​បាន​ប្តេជ្ញាចិត្ត​ប្រឹងប្រែង​ធ្វើ​ឱ្យ​ជាតិ និង​ជីវភាព​ប្រជា​ពលរដ្ឋ​កាន់តែ​ល្អប្រសើរ​ពី​មួយ​ឆ្នាំ ទៅ​មួយ​ឆ្នាំ តប​នឹង​ការទុកចិត្ត និង​គាំទ្រ​របស់​ប្រជាពលរដ្ឋ​ដែល​បាន​បោះឆ្នោត​អោយ​។ សកម្មភាព និង​គោលនយោបាយ​ទាំងឡាយ​ដែល​បាន​ដាក់ចេញ គឺ​ដើម្បី​ការរស់នៅ និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ល្អប្រសើរ​។​

​សម្តេច​ធិបតី​បាន​ថ្លែងថា ខេត្តកោះកុង​ពី​អតីតកាល​ហាក់បីដូចជា​ឆ្ងាយ​ណាស់ ពីព្រោះ​គ្មាន​ផ្លូវ​ធ្វើ​ដំណើរ មិនមែន​មាន​ស្ថានភាព​ដូច​ពេល​បច្ចុប្បន្ន​នោះឡើយ ពេល​នេះ​កោះកុង​នឹង​កាន់តែ​រស់​រវើក​នាពេល​អនាគត​។ សមិទ្ធផល​កើតមាន​លើ​ទឹកដី​ខេត្ត​កោះកុង គឺ​កើត​ចេញពី​ការប្រឹងប្រែង និង​ការដាក់ចេញ​គោលនយោបាយ​ត្រឹមត្រូវ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា គោលនយោបាយ​សន្តិភាព គឺជា​គោលនយោបាយ​ដ៏​ចាំបាច់​នាំមក​នូវ​ការបញ្ចប់​សង្គ្រាម និង​ការឯកភាព​ជាតិ ហើយ​នាំឱ្យ​មាន​ការអភិវឌ្ឍន៍​ខេត្ត​កោះកុង​។ បើ​គ្មាន​សន្តិភាព​ច្បាស់​ណាស់ កោះកុង​គ្មាន​វត្ត​មាន​រោងចក្រ សហគ្រាស​នោះ​ឡើយ​។ សម្តេច​ធិបតី​បាន​បន្តថា ដើម្បី​មាន​សន្តិភាព គឺ​ផ្តើមចេញ​ពី​នយោបាយ ឈ្នះ​-​ឈ្នះ បង្កើត​ដោយ​សម្តេច​តេជោ ហ៊ុន សែន​។​សម្តេច​បាន​ថ្លែងថា ទិវា​សន្តិភាព​២៩​ធ្នូ គឺ​ដើម្បី​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់រូប ដែល​ស្អប់​សង្គ្រាម និង​ស្រឡាញ់​សន្តិភាព​។ នរណា​មិន​សប្បាយចិត្ត​នឹង «​ទិវា​សន្តិភាព​២៩​ធ្នូ​» គឺ​មិនបាច់​ឈប់​សម្រាក​នៅ​ថ្ងៃ​នោះ​ទេ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ទៀតថា កម្ពុជា​រស់នៅ​ដោយ​មាន​ឯករាជ្យ និង​អធិបតេយ្យ​ជាតិ ដោយសារ​មាន​៩ វិច្ឆិកា ដែល​ជា​ព្រះរាជ​បូជនីយកិច្ច​របស់​ព្រះ​បរម​រតន​កោដ្ឋ​។ ឆ្លើយតប​នឹង​ការរិះគន់​របស់​ម្សៀក្ប​ត់​ជាតិត​ជំនាន់ សម រង្ស៉ី​, សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ចោទសួរ​ថា​
​ចន្លោះ​ពី​ថ្ងៃ​ទី​១៧ មេសា ១៩៧៥ ដល់ ៧ មករា ១៩៧៩ តើ​ខ្មែរ​ក្រហម​បាន​ស្លាប់​ខ្មែរ​មែន​ឬ​ទេ​? ក្រោយ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ បាន​ផ្តួល​រំលំ​របប​ខ្មែរ​ក្រហម​នៅ​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ ជា​ពេល​ដែល​ខ្មែរក្រហម​លែង​សម្លាប់​ពលរដ្ឋ​ខ្មែរ​មែន​ទេ​? ការផ្តួលរំលំ​របប​ខ្មែរ​ក្រហម​នៅ​ថ្ងៃទី​៧ ខែ​មករា ឆ្នា​១៩៧៩ គឺជា​ការបិទ​បញ្ចប់​ការកាប់សម្លាប់​របស់​ខ្មែរក្រហម ហើយ​រំដោះ​អាយុជីវិត​ប្រជាពលរដ្ឋ​រាប់លាន​នាក់​។​

​សម្តេច​បន្តថា ក្រោយ​ថ្ងៃ​ផ្តួលរំលំ​របប​ខ្មែរក្រហម គឺ​បាន​នាំឱ្យ​កម្ពុជា​មាន​ការអភិវឌ្ឍ​ន៍ និង​រីកចម្រើន​ដូច​ពេល​បច្ចុប្បន្ន នេះ​ជា​សច្ចភាព​ប្រវត្តិសាស្ត្រ​។ សម្តេច​ធិបតី​បាន​ថ្លែងថា ចុង​ទសវត្សរ៍​ឆ្នាំ​៧០ កម្ពុជា​គ្មាន​ជម្រើស​ស្វែងរក​អ្នក​ជួយ​សង្គ្រោះ​នោះឡើយ ក្រៅពី​ប្រទេស​វៀតណាម ខណៈ​ច្បាប់​មិន​បើកផ្លូវ​ឱ្យ​អង្គការ​សហប្រជាជាតិ​ចូល​មក​ជួយ​កម្ពុជា​នោះ​ឡើយ​។​

​សម្តេច​ធិបតី​បាន​ថ្លែងថា កុំ​យក​រឿង​នយោបាយ មក​បកស្រាយ​ប្រវត្តិសាស្ត្រ ត្រូវ​យក​ទិដ្ឋភាព​ប្រវត្តិសាស្ត្រ មក​បកស្រាយ​ប្រវត្តិសាស្ត្រ ដើម្បី​រក​ឃើញ​ការពិត​។ សម្តេច​ធិបតី​បាន​ប្រៀបធៀប​ស្ថានភាព​ជីវិត​ខ្មែរ​ក្នុង​សម័យ​ខ្មែរក្រហម ជា​ពេល​លិច​ទូក​កណ្តាលទន្លេ កណ្តាល​សមុទ្រ គឺ​គ្មាន​ជម្រើស​រើស​អ្នក​ជួយ​នោះទេ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ចាប់ពី​ពេល​បច្ចុប្បន្ន ទៅ​អនាគត ត្រូវ​រួមគ្នា​កសាង​អភិវឌ្ឍន៍​ប្រទេស រក្សា​ឱ្យបាន​នូវ​សុខសន្តិភាព ទប់ស្កាត់​កុំឱ្យ​មាន​សង្គ្រាម​វិលត្រឡប់​មក​វិញ​។​

​នៅថ្ងៃនេះ សម្តេច​ធិបតី បាន​ថ្លែងថា សម្តេច​សម្រេច​ដំឡើង​ឋានន្តរស័ក្តិ​ជូន​អ្នកប្រតិបត្តិ​ករ​នយោបាយ ឈ្នះ​-​ឈ្នះ មួយចំនួន ដើម្បី​ជា​ការដឹងគុណ​ការលះបង់​របស់​ពួកគាត់​។ សម្តេច​ធិបតី​បាន​ថ្លែងថា នៅ​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០២៤ សម្តេច​នឹង​អញ្ជើញ​ប្រកាស​កម្មវិធី​ជំរុញ​ការវិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​។ រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ មិន​រង់ចាំ​ពេលវេលា​៣​ខែ ទើប​ដាក់ចេញ​គោលនយោបាយ​នោះ​ទេ ពោល​ក្រោយ​សភា​ផ្តល់​សេចក្តីទុកចិត្ត​សម្តេច​បាន​ប្រកាស និង​អនុវត្តន៍​ភ្លាមៗ​តែម្តង​។ ត្រូវ​ប្រឹង​រក្សា​សមិទ្ធផល​ជំនាន់​មុន ហើយ​បន្ត​ប្រឹងប្រែង​ដើម្បី​បន្សល់​សមិទ្ធផល​ដល់​អ្នក​ជំនាន់​ក្រោយ​។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន ក្រើនរំលឹក​ក្រសួង​ការងារ​យកចិត្តទុកដាក់​បណ្តុះបណ្តាល​ជំនាញ មិន​ត្រូវ​យក​លុយ​ជាតិ​បង្កើត​គម្រោង ហើយ​បណ្តុះបណ្តាល​មិនមាន​គុណភាព​នោះទេ​។​រយៈពេល​ប្រមាណ​ជា​៤​ខែ​កន្លងមកនេះ រាជរដ្ឋាភិបាល​ចំណាយ​ជិត​៥​លាន​ដុល្លារ សម្រាប់​ឧបត្ថម្ភ​ដល់​កម្មការិនី​មាន​ផ្ទៃពោះ​។

​ឱកាស​នេះ ផងដែរ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​អញ្ជើញ​ផ្តល់​កិត្តិយស​បំពាក់​មេដាយ និង​ឥស្សរិយយស ជូន​ដល់​មន្ត្រី​មាន​ស្នាដៃ​មួយចំនួន​ដែល​បាន​ចូលរួមចំណែក​ក្នុង​កិច្ចការ សាងសង់​ស្ពាន​កោះ​យ៉ និង​ការអភិវឌ្ឍន៍​ខេត្តកោះកុង​មួយចំនួនទៀត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល