ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤” - ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង - ក្រុម​ការងារ​ជំនាញ នៃ​ក្រសួង​បរិស្ថាន​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​បច្ចេកទេស និង​វិធានការ​ច្បាប់ ចំពោះ​ក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd.
0

ប្រសាសន៍​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា​ផ្ញើ​សារ​ទៅ​អ្នក​មិន​ពេញចិត្ត​នឹង​ថ្ងៃ​៧​មករា​ឱ្យ​ធ្វើ​ដំណើរ​ទៅកាន់​ចម្ការមីន

ប្រសាសន៍​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា​ផ្ញើ​សារ​ទៅ​អ្នក​មិន​ពេញចិត្ត​នឹង​ថ្ងៃ​៧​មករា​ឱ្យ​ធ្វើ​ដំណើរ​ទៅកាន់​ចម្ការមីន

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ក្នុង​ពិធី​មី​ទ្ទីង​រំឭក​ខួប​លើក​ទី​៤៥ នៃ​ទិវា​ជ័យ​ជំ​ម្នះ ៧​មករា (០៧.០១.១៩៧៩-០៧.០១.២០២៤)​នា​ព្រឹក​ថ្ងៃទី​៧​ខែ​មករា​ឆ្នាំ​២០២៤​នៅខាងមុខ​សាល​មហោស្រព​កោះ​ពេជ្រ​ដែល​មាន​អ្នកចូលរួម​ប្រមាណ​ជាង​២​ម៉ឺន​នាក់​សម្ដេច​តេជោ​ហ៊ុនសែន​ប្រធាន​ក្រុម​ឧត្ដមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​មានប្រសាសន៍​ផ្ដាំផ្ញើ​ទៅ​អ្នក​មិន​ពេញចិត្ត​ជាមួយនឹង​ការ​ឈប់សម្រាក​ថ្ងៃ​៧​មករា​និង​មិន​ពេញចិត្ត​នឹង​ការឈប់​សម្រាក​នៅ​ថ្ងៃ​ទី​២៩​ខែ​ធ្នូ​ឱ្យ​ធ្វើ​ដំណើរ​ទៅកាន់​ចម្ការមីន​ដែល​នៅ​សេសសល់​ដើម្ប​សាកល្បង​ជាមួយ​នឹង​គ្រោះថ្នាក់​ដែល​ពួក​អ្នក​គួរតែ​ប្រថុយ​។​

​ប្រសិនបើ​អ្នក​ពិតជា​ជើងឯក​នៃ​ការប្រឆាំង​៧​មករា​និង​ការប្រឆាំង​ជាមួយ​សន្តិភាព​សូម​អស់លោក​អ្នក​សាកល្បង​ដោយ​ខ្លួនឯង​និង​ចម្ការមីន​ដែល​នៅ​សេសសល់​ដោះ​មិនទាន់​អស់​។​សម្ដេច​តេជោ ហ៊ុន សែន​គូសបញ្ជាក់ថា​ជោគជ័យ​និង​ការសប្បាយ​រីករាយ​របស់​ប្រជាជន​កម្ពុជា​យើង​នៅ​ថ្ងៃនេះ គឺ​ពិតជា​ផ្តើមចេញ​ពី​ជ័យជម្នះ​៧​មករា បើ​គ្មាន​ជ័យជម្នះ​៧​មករា យើង​ពិតជា​មិន​អាចមាន​អ្វីៗ​ដូច​ថ្ងៃនេះ​ឡើយ នេះ​ជា​សច្ចធម៌​ប្រវត្តិសាស្ត្រ​។

​ស្មារតី​៧​មករា ចារិក​ជាប់​ក្នុង​មនសិការ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប និង​បាន​ប្រែ​ក្លាយទៅជា​កម្លាំង​មហា​សាមគ្គី​ជាតិ​ដើម្បី​កសាង និង​ការពារ​មាតុភូមិ​ប្រកបដោយ​វីរភាព​ដែល​ធ្វើឱ្យ​ប្រជាជាតិ​យើង​បាន​ឈាន​ឡើង​ពី​ជ័យជម្នះ​មួយ​ទៅកាន់​ជ័យជម្នះ​មួយទៀត​ឥតឈប់ឈរ​។​

​ស្មារតី​៧​មករា មានគុណ​តម្លៃ​ធំធេង​ជា​អមតៈ​សម្រាប់​ប្រជាជន​យើង​ក្នុង​ការ​បន្ត​ដំណើរ​ទៅមុខទៀត ដើម្បី​កសាង​ប្រទេស​កម្ពុជា​មួយ ឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​សង្គម​។ ព្រមជាមួយ​នោះ យើង​ទាំងអស់​គ្នា​ក៏​ត្រូវ​យល់​ឱ្យបាន​ច្បាស់​ថា​បើ​គ្មាន​សន្តិភាព​ក៏​មិន​អាច​មាន​ការអភិវឌ្ឍ និង​មាន​អ្វីៗ​ដូច​ថ្ងៃនេះ​ដែរ​។ សន្តិភាព​មានតម្លៃ​ជាទីបំផុត ការបំផ្លាញ​សន្តិភាព​មិន​ពិបាក​ទេ តែ​ការបង្កើត​សន្តិភាព គឺ​ពិបាក​ណាស់ ពុំនោះសោត​រាប់​តំណ​មនុស្ស​ក៏​ពុំ​អាច​បង្កើត​សន្តិភាព​បាន​ដែរ​។

​អាស្រ័យ​ហេតុ​នេះ​យើង​ត្រូវ​សាមគ្គី​គ្នា​រួមចិត្ត​តែមួយ​ដើម្បី​ថែរក្សា​សន្តិភាព​ដែល​រក​បាន​មក​ដោយ​លំបាក​បំផុត​នេះ​ឱ្យ​គង់វង្ស​ឋិត​ថេរ មិន​ឱ្យ​អានុភាព​ណា​មក​បំផ្លាញ​បានឡើយ ទោះ​បី​ត្រូវ​បង់​ដោយ​តម្លៃ​ណា​ក្ដី​។​

​ក្នុង​ជំហរ​ដ៏​មុតមាំ​នេះ គណបក្ស​ប្រជាជន​កម្ពុជា សូម​អបអរសាទរ និង​គាំទ្រ​ទាំងស្រុង​នូវ​សេចក្ដីសម្រេច​របស់​រាជ​-​រដ្ឋាភិបាល​តាមរយៈ​អនុក្រឹត្យ​លេខ ០១ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ ២០២៤ ដែល​បាន​កំណត់​យក​ថ្ងៃទី ២៩ ខែ​ធ្នូ ជា​រៀងរាល់ឆ្នាំ ជា «​ទិវា​សន្តិភាព​នៅ​កម្ពុជា​» ដែល​ជា​ថ្ងៃ​បុណ្យ​ជាតិ​ផ្លូវការ​មួយ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ថ្ងៃ​ឈប់សម្រាក​សាធារណៈ​។​

​សម្ដេច​តេជោ​គូសបញ្ជាក់​បន្ថែមថា តាមរយៈ​បណ្ដា​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​ដែល​យើង​សម្រេចបាន​ទាំងអស់​កន្លងមកនេះ​បាន​បង្ហាញ​ច្បាស់​ថា​កម្ពុជា​បាននិងកំពុង​ឈាន​ទៅ​មុខ​តាម​មាគ៌ា​មួយ​ដ៏​ត្រឹមត្រូវ ដែល​ឆ្លើយតប​ទៅ​នឹង​បំណងប្រាថ្នា​របស់​ប្រជាជន និង​ស្រប​ជាមួយ​នឹង​សភាពការណ៍​ជាក់ស្ដែង​ទាំង​នៅក្នុង​ប្រទេស ទាំង​នៅ​ក្រៅប្រទេស​។​ព្រមជាមួយ​នោះ​ក៏​បាន​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ច្បាស់​នូវ​ការចូលរួម​របស់​ប្រជាជន​កម្ពុជា​គ្រប់​ស្រទាប់ គ្រប់​ជនជាតិ និង​គ្រប់​ជំនឿ​សាសនា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន កម្មករ កសិករ អាជីវករ ព្រះ​សង្ឈ បព្វជិត​នៃ​សាសនា​នានា​បញ្ញវន្ដ​វិនិយោគិន​និង​មជ្ឈដ្ឋាន​ចម្រើន​ជឿនលឿន​ទាំងឡាយ​ក្នុង​សង្គម ប្រកប​ដោយ​មនសិការ​ស្នេហា​ជាតិ​យ៉ាង​ជ្រាលជ្រៅ ដើម្បី​ឧត្តមប្រយោជន៍​នៃ​ប្រទេសជាតិ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល