(ភ្នំពេញ) ÷នៅព្រឹក ថ្ងៃពុធ ១៣ កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១០,៣០នាទី លោកស្រីឧត្តមសេនីយ៍ទោ សុឹម ផាណុំ តំណាង ឯកឧត្តម ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេាញ និង លោកទៀង ចន្ទ័សារ អធិការនគរបាលខណ្ឌដូនពេញ ព្រមទាំងលោកនាយនគរបាលប៉ុស្តិ៍ទាំង១១ និង លោក ចៅសង្កាត់ផ្សារថ្មីទី៣ បានចុះសួរសុខទុក្ខ ដល់មន្ត្រីនគរបាលចំនួន០២រូប នៃប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មី៣ និង ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលចុះល្បាតទប់ស្កាត់ រក្សាសុវត្តិភាព សន្តិសុខ ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រ ខណ្ឌដូនពេញ កាលពីយប់ ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២០ កំពុងសម្រាកព្យាបាលជម្ងឺ នៅមន្ទីរពេទ្យកាល់ម៉ែត ។
ជាការលើកទឹកចិត្ត លោកស្រីឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ បាន ឧបត្ថម្ភថវិកាចំនួន ៤០០,០០០រៀល, លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានឧបត្ថម្ភ ថវិកាចំនួន ១,៦០០,០០០រៀល ព្រមទាំងថវិកាចូលរួមរបស់អធិការនគរបាលខណ្ឌដូនពេញ និង ប៉ុស្តិ៍ទាំង១១ សរុបចំនួន ៣,០០០,០០០រៀល និង ថវិកាលោកចៅសង្កាត់ផ្សារថ្មីទី៣ចំនួន ២០០,០០០រៀល សម្រាប់ចំណាយផ្សេងក្នុងអំឡុងពេលសម្រាក ព្យាបាលជម្ងឺ ។
ក្នុងឱកាសនោះផងដែរ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនបន្តិចបន្តួច ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកជំងឺកំពុងសម្រាកព្យាបាលនៅបន្ទប់ជាមួយគ្នានោះផងដែរ ៕