ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤” - ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង - ក្រុម​ការងារ​ជំនាញ នៃ​ក្រសួង​បរិស្ថាន​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​បច្ចេកទេស និង​វិធានការ​ច្បាប់ ចំពោះ​ក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd.
0

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ផ្ទេរកម្មសិទ្ធិ​យានជំនិះ និង​មណ្ឌល​ផ្ដល់​សេវា​សាធារណៈ​ថ្មី នៅ​ផ្សារ​ជីប​ម៉ុង ណូ​រ៉ូ​ម៉ល​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ភ្នំពេញ​) ៖​ថ្ងៃ​ពុធ ១៣​កើត ខែ​អស្សុជ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២០ នៅ​ផ្សារ​ទំនើប​ជីបម៉ុង ណូ​រ៉ូ​ម៉ល លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ផ្ទេរកម្មសិទ្ធិ​យានជំនិះ និង​មណ្ឌល​ផ្ដល់​សេវា​សាធារណៈ​ថ្មី​។​

​ពិធី​នេះ​សហការ​រៀបចំ​ឡើង​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​អគ្គនាយដ្ឋាន​ពន្ធដារ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​បណ្ឌិត កែ​ន សម្បត្តិ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ពន្ធដារ អ្នកឧកញ៉ា លាង ឃុន ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ជីប​ម៉ុង​គ្រុប មន្ត្រីជាន់ខ្ពស់ តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ សមាគមន៍​ក្នុង​វិស័យ​ដឹកជញ្ជូន អង្គការ​ដៃគូ​អភិវឌ្ឍន៍ គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ជា​ដៃគូ និង​ក្រុមហ៊ុន​ដៃគូ​ផងដែរ​។​

​ការបើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្ម​ផ្ទេរកម្មសិទ្ធិ​យានជំនិះ មណ្ឌល​ផ្ដល់​សេវា​សាធារណៈ​នៅ​ផ្សារ​ទំនើប​ជីប​ម៉ុង ណូ​រ៉ូ​ម៉ល ប្រព័ន្ធ​ទូទាត់​ប្រាក់​ជា​មួយ​ធនាគារ​ជីបម៉ុង និង​សេវា​ផ្ដល់​បណ្ណ​បើកបរ​អន្តរជាតិ​នាពេលនេះ ធ្វើឡើង​ក្នុង​គោលបំណង​ធានា​បាន​នូវ​ភាព​ជា​ម្ចាស់​ស្របច្បាប់​របស់​ម្ចាស់​យានជំនិះ លុបបំបាត់​ការ​ក្លែងបន្លំ​នានា ងាយស្រួល​ក្នុង​ការគ្រប់គ្រង​យានជំនិះ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា រក្សា​សណ្ដាប់ធ្នាប់​និង​សុវត្ថិភាព​សង្គម​បានល្អ ជាពិសេស​រួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការប្រមូល​ពន្ធ​ជូន​រដ្ឋ​ផង​ដែរ​។​

​លើសពីនេះ​ទៀត លោក​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា នេះ​ក៏​ជា​យុទ្ធនាការ ធ្វើ​ទំនើបកម្ម​សេវាសាធារណៈ និង​បង្ខិត​សេវា​សាធារណៈ​ឱ្យ​កាន់តែ​កៀក​ប្រជាពលរដ្ឋ សំដៅ​ឱ្យ​ការផ្ដល់​និង​ទទួល​សេវា​សាធារណៈ​កាន់តែ​ងាយស្រួល រហ័ស​ទាន់​ចិត្ត ស្រប​តាម​ប្រសាសន៍​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​គឺ ធ្វើឱ្យ​បាន​លឿន ធ្វើឱ្យមាន​ប្រសិទ្ធភាព និង​ធ្វើឱ្យ​មាន​តម្លាភាព​ផង​ដែរ​។

​លោក​ទេសរដ្ឋមន្ត្រី​បានឱ្យដឹងថា តាមរយៈ​ប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្ម​ផ្ទេរកម្មសិទ្ធិ​យានជំនិះ​នេះ ម្ចាស់​យានជំនិះ​អាច​ដាក់​ពាក្យ​ស្នើសុំ​ផ្ទេរកម្មសិទ្ធិ​យានជំនិះ បង់ថ្លៃ​សេវា និង​ពន្ធ​ប្រថាប់ត្រា​នៅ​កន្លែង​និង​ពេល​តែមួយ​តាមរយៈ​គេហទំព័រ vehicle.mpwt.gov.kh ឬ​ទៅកាន់​ទីតាំង​ផ្ដល់​សេវា​របស់​ក្រសួង ដោយហេតុថា​ក្រសួង​បាន​សហការ​ត​ភ្ជាប់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​នេះ​ជាមួយនឹង​ប្រព័ន្ធ​របស់​អគ្គ​នាយ​ពន្ធដារ​រួចហើយ​។​

​សូមបញ្ជាក់​ថា​៖ ដើម្បី​ប្រើប្រាស់​ជម្រើស​ណាមួយ​ក្នុង​ជម្រើស​ទាំងពីរ​នៃ​ការផ្ទេរ​កម្មសិទ្ធិ​យានជំនិះ ម្ចាស់​យានជំនិះ​ត្រូវមាន​ព័ត៌មាន​គ្រប់គ្រាន់​អំពី​យានជំនិះ លិខិត​ទិញ​-​លក់ ព័ត៌មាន​អ្នកលក់ និង​ព័ត៌មាន​អ្នកទិញ ។​ល​។ ដើម្បី​ឱ្យ​ការផ្ដល់​និង​ទទួល​សេវា​នេះ​កាន់តែ​លឿន​។

​ថ្លែង​ក្នុង​សុន្ទរកថា​ស្វាគមន៍​នាពេលនោះ អ្នកឧកញ៉ា លាង ឃុន សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ជីប​ម៉ុង​គ្រុប បាន​បង្ហាញ​ពី​ចេតនា​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​មាន​សេចក្ដីសោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង​ក្នុង​ការ​ផ្ដល់​ជូន​ទីតាំង​សម្រាប់​បើក​មណ្ឌល​ផ្ដល់​សេវា​សាធារណៈ​ចុះបញ្ជី​យានយន្ត ផ្ទេរកម្មសិទ្ធិ​យានជំនិះ ប្ដូរ​និង​ពន្យារ​បណ្ណ​បើកបរ​ជាដើម ជាមួយនឹង​ការទូទាត់​កម្រៃ​សេវាសាធារណៈ​តាមរយៈ​កម្មវិធី​ទូរ​សព្ទ​ដៃ (Chip Mong Bank App) ផងដែរ​។​

​លោក​បណ្ឌិត កែ​ន សម្បត្តិ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​មានប្រសាសន៍ថា ការតភ្ជាប់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​រវាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​អគ្គនាយកដ្ឋាន​ពន្ធដារ គឺជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ និង​ជា​ការកែទម្រង់​ស៊ីជម្រៅ សំដៅ​ធ្វើ​ទំនើបកម្ម​សេវា​សាធារណៈ​របស់​រដ្ឋ​ឱ្យមាន​សង្គត​ភាព​ទៅនឹង​ការរីកចម្រើន​ឥត​ឈប់ឈរ​នៃ​ព័ត៌មា​ន​វិទ្យា ក្នុង​យុគសម័យ​បដិវត្តន៍​ឧស្សាហកម្ម​៤.០​។

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​អង្គពិធី​ទាំងមូល​ថា ទោះបី​ប្រទេស​យើង​ក៏​ដូច​សកលលោក​ប្រឈម​នឹង​បញ្ហា​ជំងឺ​កូវី​ដ​១៩​យ៉ាងណាក្ដី ក៏​រាជរដ្ឋាភិបាល​នៅតែ​បន្ត​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន ទាំង​ផ្លូវគោក ទឹក ផ្លូវដែក ស្ពាន និង​កំពង់ផែ​ជាដើម ឥត​ឈប់ឈរ​ឡើយ​។​

​ដោយឡែក​ទាក់ទង​នឹង​វិស័យ​ដឹកជញ្ជូន​វិញ លោក​ទេសរដ្ឋមន្ត្រី​បាន​ជម្រាប​ថា ក្រសួង​បាន​កែទម្រង់​ស៊ីជម្រៅ​លើ​សេវា​សាធារណៈ​ដោយ​បង្ខិត​សេវា​នេះ​ទៅ​កៀក​ប្រជាពលរដ្ឋ តាមរយៈ​ការបង្កើត​មណ្ឌល​ផ្ដល់​សេវា​នៅ​តាម​ផ្សារ​ទំនើប​អ៊ី​អន​ម៉ល​១ អ៊ី​អន​ម៉ល​២ ជីប​ម៉ុង​ណូ​រ៉ូ​ម៉ល ឆៀក​ចល័ត វិសោធនកម្ម​ច្បាប់​ចរាច​រណ៍ ការតភ្ជាប់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ដឹកជញ្ជូន​ផ្លូវគោក​នឹង​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​គយ​និង​រដ្ឋាករ ត​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​របស់​អគ្គនាយក​ពន្ធ​ដារ ការលក់​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់​ខ្លួន​សម្រាប់​យានយន្ត ការរៀបចំ​កម្មវិធី​ប្រឡង​យក​បណ្ណ​បើកបរ​ដល់​ទីកន្លែង​សម្រាប់​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​តាម​រោងចក្រ និង​ដឹក​ទំនិញ​តាម​កំពង់ផែ និង​កម្មវិធី​ព័ត៌មានវិទ្យា​លើ​ទូរ​សព្ទ​ដៃ​ជាច្រើន​ទៀត​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​អំពាវនាវ​ឱ្យ​ម្ចាស់​យានជំនិះ​ទាំងអស់​ដែល​មិនទាន់បាន​ផ្ទេរ​កម្មសិទ្ធិ រួសរាន់​ផ្ទេរកម្មសិទ្ធិ​ដើម្បី​កាន់កាប់​យានជំនិះ​របស់​ខ្លួន​ស្របច្បាប់ និង​គេចផុត​ពី​កាតព្វកិច្ច​នានា​ចំពោះ​មុខ​ច្បាប់ និង​បាន​ជូន​ដំណឹង​ថា ចាប់ពី​ថ្ងៃនេះ​តទៅ​បងប្អូន​ប្រជាពលរដ្ឋ​អាច​មក​ទទួល​សេវា​ផ្ទេរកម្មសិទ្ធិ​យានជំនិះ ប្ដូរ​និង​ពន្យារ​បណ្ណ​បើកបរ​ជាតិ និង​បណ្ណបេ​ី​កបរ​អន្តរជាតិ នៅ​ផ្សារ​ទំនើប​ជីបម៉ុង ណូ​រ៉ូ​ម៉ល (​ជាន់​ទី​៣) នេះ​បាន​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​សន្តិភាព និង​ដឹងគុណ​ស្ថាបនិក​សន្តិភាព គឺ​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា និង​បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្ដម​អគ្គ​បណ្ឌិតសភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ដែល​បាន​ជំរុញ​ឱ្យ​មាន​ការ ត​ភ្ជាប់​ប្រព័ន្ធ​នេះ​ឡើង ថ្លែងអំណរគុណ ចំពោះ អ្នកឧកញ៉ា​លាង ឃុន ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្តុមហ៊ុន ជីប​ម៉ុង​គ្រុប ដែល​បាន​ផ្ដល់​ទីកន្លែង​ដ៏​ល្អ​វិសេសវិសាល​នេះ និង​កោតសរសើរ​ចំពោះ​ក្រុម​ការងារ​បច្ចេកទេស​អន្តរក្រសួង ដែល​បាន​សហការ យ៉ាង​ជិតស្និទ្ធ​ជំរុញ​ឱ្យ​ព្រឹត្តិការណ៍​នេះ​កើតមានឡើង​នាពេលនេះ​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន ផ្ដាំផ្ញើ​និង​ជំរុញ​លើកទឹកចិត្ត​មន្ត្រី​ផ្ដល់​សេវា ឱ្យ​ខិតខំ​បម្រើ​សេវា​សាធារណៈ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យអស់​ពី​កម្លាំងកាយ​ចិត្ត និង​ត្រូវ​ចង់ចាំ​ថា មន្ត្រី​គឺជា​អ្នកបម្រើ​រាស្ត្រ មិនមែនជា​ចៅហ្វាយនាយ​របស់​រាស្ត្រ​ឡើយ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល