(ខេត្តកណ្តាល) ដោយមានការយកចិត្តទុក្ខដាក់ពី សមេ្តចបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧ ក្នុងការ ដោះស្រាយពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ នារសៀលថ្ងៃទី៣១ខែឆ្នូ ឆ្នាំ២០២៣នៅមុនឆ្នាំចាស់ផ្លាស់ចេញចូលឆ្នាំថ្មីឆ្នាំសកល២០២៤ឈានមកដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកកៀនស្វាយដែលមានលោកឡូវ សុខសានអភិបាលស្រុកនិងជាប្រធានគណៈកម្មាធិការគណបក្សស្រុកនិងលោកព្រុំ សំណាងអធិការអធិការដ្ឋាននគរបាលស្រុកកៀនស្វាយនិងជាសមាជិកបក្សស្រុក.ក្រុមការងារចុះជួយមូលដ្ឋានឃុំសំរោងធំបាននាំយកអំណោយចែកជូនប្រជាពលរដ្ឋខ្វះខាតជីវភាពចំនួន១២០គ្រួសាររស់នៅឃុំសំរោងធំស្រុកកៀនស្វាយខេត្តកណ្តាល។
ដែលមានការអញ្ចើញចូលរួមពីលោកជ័យ សំអាន មេឃុំសំរោងធំ.លោកទេព ឈួនជំទប់ទី០១ឃុំនិងនិមន្តអញ្ចើញពីព្រះគ្រូផុន សុភ័ក្ត្រណាចៅអធិការ វត្តបទុមគង្គារស្ទឹងដែលមានទីតាំងក្នុងបរិវេណវត្តស្ថិតនៅភូមិស្ទឹងឃុំសំរោងធំ។
នាឱកាសនោះលោកព្រុំ សំណាងបានថ្លែងថា!ដោយមានការអនុញាត្តិពីលោកឡូវ សុខសាននៅថ្ងៃនេះលោកបាននាំអំណោយយកចែកជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងបរិវេណវត្តនិងសូមថ្លែងអំណរព្រះគុណព្រះគ្រូចៅអធិការវត្តវបទុម គង្គារស្ទឹងដែលបានអនុញាត្តិ។
លោកព្រុំ សំណាងថ្លែងបន្តថា!ដោយមានការយកចិត្តទុក្ខដាក់និងដោះស្រាយទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅថ្ងៃនេះក្រុមការងារ របស់គណបក្សប្រជាជនកម្ពុជាស្រុកកៀនស្វាយបាននាំយកអំណោយចែកជូនបងប្អូន.ពុក.ម៉ែនាពេលនេះវាមិនបានគ្រប់គ្រាន់ទេវាគ្រាន់បានដោះស្រាយបានមួយគ្រាប៉ុណ្ណោះនិងនៅមុនដាច់ឆ្នាំផ្លាស់ចេញឆ្នាំថ្មីឆ្នាំសកល២០២៤ឈានចូលមកដល់សូមឲ្យពុក.ម៉ែនិងបងប្អូនប្រជាពលរដ្ឋមានសំណាងល្អនិងរកសុីមានបាន។
លោកព្រុំ សំណាងក៍មានប្រសាសន៍បន្តថា!សូមបងប្អូនប្រជាពលរដ្ឋជួយណែនាំដល់កូន.ក្មួយ.កូន.ចៅត្រូវជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀនបើវាបានចូលទៅក្នុងខ្លួនហើយបានធ្វើឲ្យពួកគាត់លែងដឹងខុសត្រូវហើយថែមទាំងប្រើអំពើហិង្សាកាប់សម្លាប់ឪពុក.ម្តាយនិងក្រុមគ្រួសារទៀតផង។
លោកអធិការស្រុកក៍បានជម្រុញដល់បងប្អូនប្រជាពលរដ្ឋនៅពេលធ្វើដំណើរចូលរួមគោរពច្បាប់ចរាចរណ៍បើជិះម៉ូតូនិងដាក់កញ្ចក់.ត្រូវពាក់មួយសុវត្ថិភាព។
លោកជ័យ សំអានមេឃុំសំរោងធំមានប្រសាសន៍ថា!អាជ្ញាធរឃុំសំរោងធំបានយកចិត្តទុក្ខដាក់នឹងដោះស្រាយពីទុក្ខលំបាកជូនបងប្អូនប្រជាពលរដ្ឋមិនប្រកាន់ពណ៍សម្បុលនិងនិន្នាការនយោបាយឡើយ។
លោកមេឃុំបានបន្តថា!សូមបងប្អូនប្រជាពលរដ្ឋត្រូវចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យភូមិឃុំយើងមានសុវត្ថិភាពល្អដើម្បីភាពកក់ក្តៅក្នុងភូមិឃុំយើង ។ បើយើងបានដឹងមុខសញ្ញាមិនល្អនៅក្នុងភូមិឃុំរបស់យើងត្រូវជួយរាយការណ៍ជូនសមត្ថកិច្ចដើម្បីមានវិធានការទប់ស្គាត់ឲ្យទាន់ពេលវេលារ។
គួរបញ្ជាក់ថា!ប្រជាពលរដ្ឋចំនួន១២០គ្រួសារក្នុងមួយគ្រួសារៗបានទទួលអង្ករ១០គីឡូក្រាម.មី ០១ កេស និងថវិកា០១
ម៉ឺនរៀល ៕
ដ