ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤” - ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង - ក្រុម​ការងារ​ជំនាញ នៃ​ក្រសួង​បរិស្ថាន​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​បច្ចេកទេស និង​វិធានការ​ច្បាប់ ចំពោះ​ក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd.
0

ធ្ងន់​ក​ហើយ​ពេលនេះ លោកស្រី តោ សុខលី អនុប្រធាន​ពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ កំពុងតែ​បន់ព្រះ​សំពះ​ទេវតា​ឱ្យជួយ ខណៈ​កម្លាំង​អធិការកិច្ច​ក្រសួងមហាផ្ទៃ​ចុះ​អង្កេត​ករណី​នាំ​ទណ្ឌិត​ចេញពី​ពន្ធនាគារ​ទៅ​រុះរើ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ផ្ទះ​អ្នកដទៃ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​តំណាងរ​អយ្យការ​

ធ្ងន់​ក​ហើយ​ពេលនេះ លោកស្រី តោ សុខលី អនុប្រធាន​ពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ កំពុងតែ​បន់ព្រះ​សំពះ​ទេវតា​ឱ្យជួយ ខណៈ​កម្លាំង​អធិការកិច្ច​ក្រសួងមហាផ្ទៃ​ចុះ​អង្កេត​ករណី​នាំ​ទណ្ឌិត​ចេញពី​ពន្ធនាគារ​ទៅ​រុះរើ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ផ្ទះ​អ្នកដទៃ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​តំណាងរ​អយ្យការ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ស្ពឺ​៖ លោកស្រី តោ សុខលី ជា​អនុប្រធាន​ពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ​ដែល​គេ​ដឹងថា​បាន​ប្រើ​អំណាច​របស់​ខ្លួន​យក​អ្នកទោស​ចេញ​ពី​ពន្ឋនាគារ​ទៅ​រុះរើ​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​អ្នកដទៃ​នេះ​ត្រូវបាន​ថ្នាក់ដឹកនាំ​ចាត់​ក្រុម​ការងារ​ឲ្យ​ចុះមក​ធ្វើ​អធិការកិច្ច​នៅ​ពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ​ហើយ​។ ក្រោយ​ការចុះ​ធ្វើ​អធិការកិច្ច​ដែល​មើលទៅ​ហាក់បីដូច​ជា​បន្ទុក​ធ្លាក់​ទៅលើ​តែ​លោកស្រី តោ សុខលី​តែម្នាក់ឯង​នោះ មហាជន​កំពុង​រង់ចាំ​មើល​ថា​តើ​ថ្នាក់លើ​អាច ដក​បញ្ឈរជើង​ឬ​ការដាក់វិន័យ​នោះទេ​ចំពោះ​លោក​ស្រី តោ សុខលី ដែល​បាន​បំពាន​ច្បាប់​ហ៊ាន​នាំ​អ្នកទោស​ចេញ​ពី​ពន្ធនាគារ​ដោយ​អត្តនោម័ត​ខណៈ​ដែល​លោក ទីន សុ​វណ្ណី ប្រធាន​ពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ​បាន​បំភ្លឺថា​លោក​មិន​បានដឹង​និង​ជា​អ្នក​សម្រេច​នោះ​ទេ​។​

​បើ​យោង​តាម​មន្ត្រី​ពន្ធនាគារ​ដែល​បានដឹង​រឿង​នេះ​បាន​បង្ហើប​ប្រាប់​ផងដែរ​ថា​ក្រោយពី​បែកធ្លាយ​រឿង​ដែល​លោកស្រី​តោ សុខលី ប្រើ​សិទ្ធិ​អំណាច​របស់​ខ្លួន​ជា​អនុប្រធាន​ពន្ធនាគារ​បំពាន​ទៅ​លើ​ច្បាប់​ដោយ​ហ៊ាន​នាំ​អ្នកទោស​ទៅ​រុះរើ​នឹង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​របស់​អ្នកដទៃ​ដោយ​ពុំ​មាន​ការអនុញ្ញាត​ពី​តំណាង​អយ្យការ​ឡើយ​។ អស់​រយៈពេល​៣​ថ្ងៃ​មក​ហើយ​ដែល ក្រុមការងារ​របស់​ក្រសួងមហាផ្ទៃ​(​អធិការកិច្ច​)​ចុះមក​ធ្វើ​ការស្រាវជ្រាវ​និង​ស៊ើបអង្កេត​។​

​ដោយឡែក​បើ​យោងតាម​ប្រភព​ពី​មន្ត្រី​តូចតាច​ដែល​ពាក់ព័ន្ធ​នៅក្នុង​រឿង​នេះ​ក៏​បាន​បង្ហើប​ថា​ពួក​ខ្លួន​គ្រាន់តែ​ធ្វើតាម​បញ្ជា​របស់​លោកស្រី តោ សុខលី​តែប៉ុណ្ណោះ​។​ក្រោយពេល​បែកធ្លាយ​រឿង​នេះ​ដឹង​ដល់​ថ្នាក់ដឹកនាំ​ពួក​ខ្លួន​ក៏​មាន​ការភិតភ័យ​ផងដែរ​ថា​ថ្នាក់លើ​អាច​នឹង​ដក​ពួក​ខ្លួន​ទៅ​កាន់​ក្រសួង​មហាផ្ទៃ​បញ្ឈរជើង​នៅ​ទីនោះ​ព្រោះ​តែ​ធ្វើការ​តាម​បញ្ជា​របស់​លោកស្រី តោ សុខលី​ដែលជា​អនុប្រធាន​ពន្ធនាគារ​ខេត្ត​រូបនេះ​។​ក្នុងនាម​មន្ត្រី​តូចតាច​ដែល​ធ្វើការ​ក្រោម​បញ្ជា​របស់​លោកស្រី តោ សុខលី​សូម​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ​មេត្តា​អាណិត​និង​យោគយល់​ដល់​ពួក​ខ្លួន​ដែល​ជា​កូនចៅ​របស់​គេ​ផង​ព្រោះ​ថា​ពួកខ្លួន​ធ្វើ​តាមតែ​បញ្ជា​របស់​លោកស្រី តោ សុខលី​ដែលជា​អនុប្រធាន​ពន្ធនាគារ​ខេត្ត​តែប៉ុណ្ណោះ​។​

​ក្រុមមន្ត្រី​ដែល​ពាក់ព័ន្ធ​នៅក្នុង​រឿង​នេះ​បាន​បង្ហើប​ទៀតថា​ក្រោយពី​មាន​ក្រុម​អធិការកិច្ច​ចុះ​មក​មាន​អនុប្រធាន​មួយ​ចំនួន​ដែល​ទំនងជា​កាន់ជើង​។​លោកស្រី តោ សុខលី​បាន​ប្រាប់​ទៅ​មន្ត្រី​និង​ពួក​ខ្លួន​ថា​សូម​ឲ្យ​ឆ្លើយ​ជួយ​ដោះ​បន្ទប់​ផង​កុំ​ទម្លាក់​បន្ទប់​ទៅលើ​មេ​មេ​ខ្លាំងពេក​សូមឱ្យ​មាន​ការយោគយល់​គ្នា​។​
​បើទោះជា​មាន​ការ​ប្រាប់​ពី​សំណាក់​មេៗ​របស់​ខ្លួន​ថា​កុំ​ឲ្យ​ឆ្លើយ​ដាក់បន្ទុក​ទៅ​លោក​ស្រី តោ សុខលី និង​មេ​មេ​ផ្សេងទៀត​យ៉ាងណាក៏ដោយ​ក៏​មន្ត្រី​ថ្នាក់ក្រោម​ដែល​ពាក់ព័ន្ធ​បាន​អះអាង​ថា​ពួកខ្លួន​និយាយ​តាម​តែ​ការពិត​អ្នកណា​សម្រេច​អ្នកណា​បញ្ជា​សូម​ទទួលខុសត្រូវ​ខ្លួនឯង​ទៅ​កុំ​ធ្វើ​បាប​កូនចៅ​។ នៅពេល​ដែល​រឿង​នេះ​បែកធ្លាយ​សុះសាយ​ទៅ​ហើយ​ក៏​មាន​មន្ត្រី​មួយចំនួន​បាន​សាទរ​យ៉ាង​ខ្លាំង ចំពោះ​ចំណាត់ការ​របស់​ថ្នាក់លើ ដែល​ចុះ​មក​ធ្វើការ​ស្រាវជ្រាវ​ករណី​លោកស្រី តោ សុខលី​ដ៏​មហិមា​រូបនេះ​ហ៊ាន​នាំ​ទណ្ឌិត​ចេញទៅ​ក្រៅ​ពន្ធនាគារ​(​គុក​)​។​

​មជ្ឈដ្ឋាន​មហាជន​ដែល​ដឹង​រឿងនេះ​បាន​ធ្វើ​ការរិះគន់​យ៉ាងខ្លាំង​ទៅលើ​លោកស្រី​តោ សុខលី ប្រើប្រាស់​សិទ្ធិ​អំណាច​និង​តួនាទី​របស់​ខ្លួន​ហួស​ដែន​សមត្ថកិច្ច​ពេលខ្លះ​កុំថាឡើយ​ទៅ​រុះ​ឬ​ផ្ទះសម្បែង​និង​លំនៅឋាន​របស់​អ្នកដទៃ​គ្រាន់តែ​រឿង​ដឹកនាំ​បញ្ជា​អ្នកទោស​ដែល​កំពុង​អនុវត្ត​នៅក្នុង​ពន្ធនាគារ​ចេញ​ទៅ​ក្រៅ​ក៏​វា​ខុស​បាត់ទៅហើយ​។​ករណី​នេះ​មហាជន​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​សូម​មេត្តា​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​លោកស្រី តោ សុខលី ដើម្បី​ទុកជា​គំរូ​ដល់​មន្ត្រី​ដទៃ​ទៀត​កុំ​ឲ្យ​ភ្លើតភ្លើនង​ប់ង​ល់​នឹង​យក​បុណ្យស័ក្តិ​ប្រើ​អំណាច​តួនាទី​ហួស​ដែន​សមត្ថកិច្ច​ដែល​ខ្លួន​មាន​។​

​ប្រភព​ព័ត៌មាន​បាន​បង្ហើប​ថា​ដោយសារ​តែ​មន្ត្រីក្រោមឱវា​ទ​ឆ្លើយ​ថា​ពួកគាត់​ទៅ​តាម​បញ្ជា​របស់​លោកស្រី តោ សុខលី តែប៉ុណ្ណោះ​។​ចំណែកឯ​ទណ្ឌិត​ដែល​ត្រូវ​នាំ​ខ្លួន​ចេញពី​ពន្ធនាគារ​ទៅ​ក៏​ឆ្លើយ​ដូចគ្នា​នេះ​ផង​ដែរ​។​

​ដោយ​ឡែក​ប្រភព​ព័ត៌មាន​ដែល​ស្និត​និង លោក​ទីន សុ​វណ្ណី ប្រធាន​ពន្ធនាគារ​ខេត្ត​ក៏​បាន​បដិសេធ​ថា​លោក​មិន​បាន​បញ្ជា​ឬ​ក៏​អនុញ្ញាត​ឲ្យ​លោកស្រី តោ សុខលី​នាំ​ទណ្ឌិត​ចេញពី​ពន្ធនាគារ​ទៅ​ដែរ​។​រឿង​នេះ​លោក​មិនដឹង​នោះ​ទេ នេះ​គឺជា​ការ​សម្រេចិត្ត​របស់​លោកស្រី តោ សុខលី តែ​ម្នាក់ឯង​ប៉ុណ្ណោះ​។​

​លោក ទិន​សុចិ​ត្រា អ្នកនាំពាក្យ​តំណាង​អយ្យការ​ខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា អយ្យការ​មិនបាន​ឯកភាព​ឱ្យ​នាំ​ទណ្ឌិត​ឬ​ក៏​ជន​ដែល​កំពុងែ​ជាប់​ឃុំ​ណា​ម្នាក់​ចេញ​ពី​ពន្ធនាគារ​នោះ​ឡើយ​ហើយ​ក៏​មិន​អនុញ្ញាត​ឲ្យ ប្រព្រឹត្ត​បទល្មើស​ដូច្នេះ​ដែរ ការនាំចេញ​នៅ​ទណ្ឌិត​ឬ ជន​ដែល​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ដែល​មិន​មាន​ការអនុញ្ញាត និង​ឯកភាព​ពី​អយ្យការ​ជា​ការអនុវត្ត​ខុសច្បាប់​ទាំងស្រុង​អ្នកប្រព្រឹត្ត​និង​អ្នកទទួលខុសត្រូវ​ក្នុង​ពន្ធនាគារ​ត្រូវតែ​ទទួលខុសត្រូវ​នូវ​ទង្វើ​របស់​ខ្លួន​ដោយ​មិន​អាច​លើកលែង​បាន​នោះ​ទេ​។

​គួរ​រំលឹក​ផងដែរ​ថា​កាលពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២៣ លោកស្រី តោ សុខលី អនុប្រធាន​ពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ បាន​ដឹកនាំ​បក្សពួក​មួយ​ក្រុម​ទៅ​រុះរើ​បំភ្លេច​បំផ្លាញ​ទ្រព្យសម្បត្តិ​ផ្ទះ​របស់​លោកស្រី ទិ​ត្យ ស៊ី​ណាត ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ញរ សង្កាត់​កណ្ដាល​ដុំ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ ក្នុងនោះ​មាន​ជន​ជា​ទណ្ឌិត​ចំនួន ៤ នាក់​កំពុង​តែ​អនុវត្ត​ទោស​នៅក្នុង​ពន្ធនាគារ ដោយ​គ្មាន​ការអនុញ្ញាត​ពី​តំណាងរ​អយ្យការ​។ ករណី​នេះ​លោកស្រី ទិ​ត្យ ស៊ី​ណាត បាន​ដាក់​ពាក្យបណ្ដឹង​គោរព​ស្នើ​សូម​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត​មេត្តា​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ជនល្មើស​មក​ដល់​ទៀត​ទោស​តាម​ផ្លូវច្បាប់​ជា​ធរមាន​។​

​ជា​ចុងក្រោយ​លោកស្រី​បាន​សំណូមពរ​ប្រមុខ​ថ្នាក់ដឹកនាំ​និង​គ្រប់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​សូមមេត្តា​ជួយ​អន្តរាគមន៍​ផ្ដល់​យុត្តិធម៌​ចំពោះ​លោកស្រី​ដែល​រង​នូវ​ការរំលោភ​បំពាន​ពី​សំណាក់​ឈ្មោះ តោ សុខលី អនុប្រធាន​ពន្ធនាគារ​ដែល​ប្រើប្រាស់​អំណាច​តួនាទី​របស់​ខ្លួន​ហ៊ាន​នាំយក​ទណ្ឌិត​ដែល​កំពុង​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​មក​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ផ្ទះ​របស់​លោកស្រី​ទាំង​បំពាន​ច្បាប់​បែប​នេះ​សូម​ឲ្យ​ថ្នាក់ដឹកនាំ​មេត្តា​ជួយ​ផ្ដល់​នូវ​ភាពកក់ក្តៅ​ចំពោះ​រូប​លោក​ស្រី​ដែល​ជា​ប្រជាពលរដ្ឋ​តូចតាច​នេះ​ផង ព្រោះ​ថា​ឈ្មោះ​តោ​សុខលី​នេះ​គឺជាឧ​ត្ត​មអគារ​នុរ​ក្ស​លេខ​១ (​ផ្កាយ​១) ខ្លាច​គេ​អាង​អំណាច​បុណ្យស័ក្តិ​បំពាន​មកលើ​លោក​ស្រី​លើស​ដើម ។​បើ​ទោះជា​យ៉ាងនេះ​ក្តី​លោក​ស្រី​សង្ឃឹម​ថា​ថ្នាក់ដឹកនាំ​និង​មិន​ជឿ​ការធ្វើ​របាយការណ៍​ភូតកុហក់​ថ្នាក់លើ​របស់​ឈ្មោះ​តោ​សុខលី​នេះ​ឡើយ​ហើយ​អ្វី​ដែល​លោកស្រី​និយាយ​នៅពេល​នេះ​គឺជា​អ្វី​ដែល​កើតឡើង​ចំពោះ​លោកស្រី​យ៉ាង​ពិតប្រាកដ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល