ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤” - ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង - ក្រុម​ការងារ​ជំនាញ នៃ​ក្រសួង​បរិស្ថាន​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​បច្ចេកទេស និង​វិធានការ​ច្បាប់ ចំពោះ​ក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd.
0

មក​ដឹង​ការពិត ជុំវិញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត Jeep ជាមួយនឹង​អ្នកបើកបរ​ម៉ូតូ កាំ​ម៉េ​រ៉ា​សុវត្ថិភាព​បង្ហាញថា​អ្នកបើក​រថយន្ត​គឺ​គោរព​តាម​ច្បាប់​

មក​ដឹង​ការពិត ជុំវិញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត Jeep ជាមួយនឹង​អ្នកបើកបរ​ម៉ូតូ កាំ​ម៉េ​រ៉ា​សុវត្ថិភាព​បង្ហាញថា​អ្នកបើក​រថយន្ត​គឺ​គោរព​តាម​ច្បាប់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញៈ បើ​តាម​ប្រភព​ព័ត៌មាន ដកស្រង់​ពី​កាំ​ម៉េ​រ៉ា​សុវត្ថិភាព​ដែល​ថត​ជា​ប់ព្រឹត្ត​ការណ៍គ្រោះថ្នាក់​ចរាចរ​ណ៍ រវាង​  រថយន្ត Jeep ស្លាក​លេខ 2CB-9963 ជាមួយនឹង​អ្នកបើកបរ​ម៉ូតូ នៅ​សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ កែង​សាលា​ផា​រ៉ា​ហ្គ​ន​ទួលគោក ទល់មុខ​ភោជនីយដ្ឋាន​ឌី​ម​សាំ ផ្លូវ​លេខ​៥៦៦ កែង​នឹង​ផ្លូវ​លេខ​៣១៧ កាលពី​វេលា​ម៉ោង ១០:០០ នាទី​យប់ ត្រូវ​នឹង​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៣ បានបង្ហាញ​ថា អ្នកបើកប​រថយន្ត Jeep មាន​ការគោរព​ច្បាប់​ចរាច​រណ៍ បើកបរ​ក្នុង​ល្បឿន​ធម្មតា មិន​មាន​ករណី​វ៉ា​ជែង ឬ ប្រណាំង​រថយន្ត​ដូចជា​ការចុះផ្សាយ ឬ អត្ថាធិប្បាយ​លើ​បណ្ដា facebook page មួយចំនួន​នោះ​ទេ​។​

​ជា​ការលើកឡើង ដូច​មាន​រូបភាព​ក្នុង​កាំ​ម៉េ​រ៉ា​សុវត្ថិភាព​ឃើញ គឺ​អ្នកបើកបរ​រថយន្ត Jeep ជិះ ពី​ទិស​ខាងជើង ទៅ​ទិស​ខាងត្បូង ក្នុង​ល្បឿន​ធម្មតា​លុះ​មក​ដល់​ផ្លូវ ប្រសព្វ​ខាង​លើ រថយន្ត​បាន​បន្ថយល្បឿន ហើយ​វៃ​ភ្លើង​សញ្ញា​ឆ្លាស់គ្នា​ហ្វា​កូដ​ប្រហែលជា ២៣​ម៉ែត្រ​មុន បន្ត​រហូត​ដល់​ផ្លូវ​ប្រសព្វ ដើម្បី​បញ្ជាក់​ឱ្យ​អ្នកដំណើរ​នៅ​ផ្លូវ​ប្រសព្វ​បានជា​ដឹង លុះ​ពេល​មកដល់​ជិត​ហួស​ទ្រូងផ្លូវ​ប្រសព្វ ស្រាប់តែ​ម៉ូតូ​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន បើក​ដោយ​មិន​គោរព​សិទ្ធិ​ផ្លូវ​អាទិភាព​របស់​រថយន្ត បណ្តាល​ឱ្យ​បុក​ផ្នែក​ខាងស្តាំ​ដៃ​ចំហៀង​ចុង​កង់​រថយន្ត​ខាងឆ្វេង ធ្វើឱ្យ​អ្នកបើកបរ​ម៉ូតូ ផ្លោង​ចេញពី​ផ្នែក​ខាងឆ្វេង​នៃ​រថយន្ត​ទៅ​ផ្នែក​ខាងស្តាំ​ធ្លាក់​បោក​ក្បាល​លើ​ចិញ្ចើម​ផ្លូវ​ស្លា​-​ប់​បា​-​ត់​បង់​ជី​វិ​-​ត​នៅ​នឹង​កន្លែងកើតហេតុ​។ នេះ​បើ​យោង​តាម​សក្សី និង​យោង​តាម​កំណត់ហេតុ​របស់​ប៉ូលីស​ចរាចរណ៍​ដែល​បាន​ចុះ​ទៅ​វាស់វែង​នៅ​កន្លែងកើតហេតុ​។​

​ក្រោយ​កើតហេតុ​អ្នកបើករថយន្ត Jeep មិន​បាន​រត់គេចខ្លួន​ពី​កន្លែងកើតហេតុ ក្នុង​គោលបំណង​គេចវេស​ពី​ការទទួលខុសត្រូវ​នោះ​ឡើយ​។ មូលហេតុ​ដែល​គាត់​គេចចេញ​ពី​កន្លែងកើតហេតុ គឺ​ដោយសារតែ ប្រជាពលរដ្ឋ​នៅ​ជុំវិញ​នោះ​ដែល​ឃើញ​ហេតុការណ៍​ពិត​ថា​ម៉ូតូ​ជា​អ្នក​បើក​លឿន​ខុសច្បាប់​ចរាចរណ៍ បាន​ណែនាំ​ឱ្យ​គាត់​ចេញ​ពី​កន្លែងកើតហេតុ​សិន ជៀសវាង​ប្រឈម​នឹង​ការយល់ច្រលំ​ពី​មហាជន ធ្វើកា​កាត់សេចក្តី​ក្រៅ​ច្បាប់​ដែល​អាច​នឹង បង្កឡើង​ដោយ​មាន​ការយល់ច្រឡំ​បន្ថែមទៀត ទើប​អ្នកបើករថយន្ត បាន​ចាកចេញ​ពី​កន្លែងកើតហេតុ​ជា​បណ្តោះអាសន្ន​។​

​តាម​សាច់ញាត្តិ​អ្នកបើកបរ​រថយន្ត បាន​និយាយប្រាប់​អង្គភាព​សារព័ត៌មាន​យើង​ថា ម្ចាស់​រថយន្ត Jeep បាន​ចូលខ្លួន​ដោះស្រាយ​ចាប់តាំងពី ពេល​កើតហេតុ​ភ្លាមៗ និង​ជា​បន្តបន្ទាប់ ហើយ​អ្នកបើករថយន្ត​ក៏​បាន​ចូលខ្លួន ដោយ​ស្ម័គ្រចិត្ត​មក​ប្រាប់​សមត្ថកិច្ច​អំពី​រឿងហេតុ​ពិត និង​ស្នើសុំ​ឱ្យ​ស្វែងរក​យុត្តិធម៌ ក្នុង​នោះ​ក្រុម​គ្រួសារ​របស់​ម្ចាស់​រថយន្ដ Jeep ក៍​បាន​ព្យាយាម​ជួប​ភាគី​ខាង​ម៉ូតូ​ដើម្បី​រក​ដំណោះស្រាយ ប៉ុន្តែ​តំណាង​ភាគី​ខាង​ម៉ូតូ​បាន​ផ្តាំ​ប្រាប់​ថា​កំពុង​ជាប់​ធ្វើ​បុណ្យ​មិន​ទាន់​អាច​ជួប​ដោះស្រាយ​បាន​ទេ​។​

​បើ​តាម​តែ​ដឹង​កាលពី​ថ្ងៃ​ទី​១៦ ខែ​ឆ្នូ​ឆ្នាំ​២០២៣​កន្លងមក ឪពុកម្តាយ​អ្នកបើក​រថយន្ត​បាន​ទៅ​ចូលរួម​ពិធី​បុណ្យសព​អ្នកបើកបរ​ម៉ូតូ ដើម្បី​ជា​ការគោរព និង​ចូលរួម​រំលែក​ទុក្ខ​ក្រុមគ្រួសារ ហើយ​បាន​ចូល​បច្ច័យ​បុណ្យ​ចំនួន ១​ពាន់​ដុល្លារ​អាមេរិក ជា​ការ​ចូល​បច្ច័យ​តាម​ទំនៀម​ទំលាប់​ប្រពៃណី​សាសនា​។​

​ហើយ​ក្រុមគ្រួសារ​បាន​ទទួលយក​បច្ច័យ និង​បាន​ឱ្យ​ពរ​ជ័យ​ដល់ ឪពុកម្តាយ​អ្នកបើក​រថយន្ត​ក្នុង​អត្ថន័យ​នៃ​ពិធី​សាសនា​។​

​បើ​តាម​ប្រព័ន្ធ​បណ្តាញ​សង្គម​មួយចំនួន​បាន​ធ្វើ​ការចុះផ្សាយ និង​អត្ថាធិប្យាយ​មានការ​លើសលួស ហាក់​ចោទប្រកាន់ ខាង​ភាគី​រថយន្ត​បង្ខំ​ឱ្យ​គ្រួសារ​សព​ទទួលយក​សំណង់ ១ ពាន់​ដុល្លារ និង​ឱ្យ​បញ្ចប់រឿង ទៅវិញ ដែល​អាច​ជា​ហេតុ​បង្ក​ឱ្យ​មាន​ការរើសអើង និង​មាន​ភាព​ខឹងសម្បារ​ដល់​មហាជន ដោយ​ព្យាយាម​ចូល​ទៅ​យក​រូប​សាច់ញាតិ​ខាង​ភាគី​ម្ចាស់​រថយន្ត​ដែល​មិន​មាន​ការពាក់ព័ន្ធ​អ្វី​សោះ​មក​ផ្សព្វផ្សាយ​ឱ្យ​សាធារណៈ ដោយ​ភ្ជាប់​នឹង​ឋានៈ​តួនាទី​បុគ្គល និង​ថ្នាក់ដឹកនាំ​មួយចំនួន ក្នុងន័យ​ភ្ជាប់​បង្ហាញ​ឱ្យ​គេ​ឃើញ​ថា ជា​ក្រុមអ្នកមានអំណាច ធ្វើបាប​អ្នកទន់ខ្សោយ ដែល​តាម​ការពិត​ភាគី​ម្ចាស់​រថយន្ត ពុំដែល​បាន​ទៅ​សុំ​អន្តរាគមន៍​ពី​អ្នក​ណាមួយ ឬ​ពុំ​មាន​អំណាច យសស័ក្តិ លុយកាក់​អ្វី​ទៅ​អន្តរាគមន៍​លើ​រឿងនេះ​ទាល់តែសោះ ដោយ​ពឹងផ្អែក​ទាំងស្រុង​លើ​ច្បាប់​និង​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ដើម្បី​រក​យុត្តិធម៌​ក្នុង​សំណុំរឿង​នេះ​។​

​ប្រសិនបើ​ដូច​បណ្តាញ​សង្គម​ខ្លះ​លើកឡើងថា ១ ពាន់​ដុល្លារ ជា​ថ្នូរ​នៃ​ការដក​បណ្ដឹង តើ​គ្រួសារ​ភាគី​ខាង​ម៉ូតូ ដែល​ជា​គ្រួសារ​មួយ​មាន​ការគិតគូរ​ល្អ មាន​ចំណេះដឹង​ខ្ពស់ ព្រម​ទទួលយក​នៅ​ពេល​នោះ​ដែរ​ឬទេ​?  ច្បាស់​ណាស់ គ្រួសារ​ភាគី​ខាង​ម៉ូតូ​ដឹង និង​យល់​ច្បាស់​ថា​ប្រាក់​ចំនួន ១​ពាន់​ដុល្លារ នេះ​គឺជា​ប្រាក់​ចូល​បច្ច័យ​បុណ្យ ទើប​ទទួល​យក ពុំមែន​ជា​ថ្នូរ​នឹង​ការដក​ពាក្យបណ្ដឹង​ឡើយ​នោះ​ទេ​។​

​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ បាន​ដកស្រង់​មក​ធ្វើ​ការចុះផ្សាយ​នេះ គឺ​គ្រាន់តែ​ដើម្បី​ឱ្យ​មហាជន ស្វែងយល់ និង​កុំ​មាន​ការភាន់ច្រឡំ និង​កាត់បន្ថយ​ភាពចលាចល​ក្នុង​សង្គម​តាមរយៈ​បណ្ដាញ​សង្គម តែប៉ុណ្ណោះ និង​ទុក​ពេល​ជូន​សមត្ថកិច្ច និង​មន្ដ្រី​យុត្ដិធម៌​អនុវត្ដ​តាម​នីតិវិធី​ច្បាប់ ដើម្បី​ឱ្យ​ទទួលបាន​យុត្ដិធម៌​សម្រាប់​ក្រុម​គ្រួសារ​ទាំង​សងខាង​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល