ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ រួម​ទាំង​ថ្នាក់​ដឹកនាំ មន្ត្រីរាជការ​នៃ​ក្រសួង​បរិស្ថាន អញ្ជើញ​ចូលរួម​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​១ នៅ​វត្ត​កំសាន្ត ក្នុង​រាជធានី​ភ្នំពេញ​ - ឯកឧត្ដម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​ពិសេស​ជូន​សិក្ខាកាម ចំនួន​៦៨៤​នាក់ - ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បិទ​វគ្គ និង​ចែក​វិញ្ញាបនប័ត្រ ជូន​សិក្ខាកាម «​វគ្គ​បណ្ដុះបណ្ដាល​វគ្គ​ពិសេស អំពី​មូលដ្ឋានគ្រឹះ​សម្រាប់​គ្រប់គ្រង​វិស័យ​ព័ត៌មាន​បែប​ឌីជីថល​» - ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ មាន​រោងចក្រ​ធំៗ ចំនួន ៣ គ្រោង​មក​វិនិយោគ​នៅក្នុង​ខេត្ត​ព្រៃវែង - សមាគម​សារព័ត៌មាន​ចំនួន​០៥ បើក​វគ្គ​បណ្ដុះបណ្ដាល​ជូន​សិក្ខាកាម​ចំនួន ៦៨៤​នាក់ នៅ​រាជបណ្ឌិត្យសភាកម្ពុជា​ - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ៖ សូម​បង្ហាញ​នៅ​រូបភាព ដែល​បាន​ធ្វើអោយ​ខ្ញុំ មាន​អារម្មណ៍​រំភើប​ក្តុកក្តួល​រំជួលចិត្ត​នឹកស្មាន​មិន​ដល់ ! - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ អញ្ជើញ​ជា​អធិបតី​កម្មវិធី​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ពាម​រក៍ - ​អនុប្រធាន​ធនាគារ​អភិវឌ្ឍ​អាស៊ី​ជឿជាក់ថា កម្ពុជា​នឹង​អាច​សម្រេចបាន​នូវ​គោលដៅ​អ​ព្យ​ក្រឹត​កាបូន នៅ​ឆ្នាំ​២០៥០ - កម្ពុជា និង​ឡាវ ប្តេជ្ញា​ចិត្ត​រួម​គ្នា​កាត់បន្ថយ​ការបំពុល​ប្លា​ស្ទិក នៅ​តាម​ដង​ទន្លេមេគង្គ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ មន្ត្រីនគរបាល​ជាតិ ទោះ​មាន​ឋានន្តរស័ក្តិ​និង​តួនាទី​យ៉ាងណាក៏ដោយ ត្រូវតែ​គោរព​វិន័យ​ឱ្យបាន​ច្បាស់លាស់ ពិសេស​ការសុំ​ច្បាប់​
0

លោក ប៊ុន វឌ្ឍន​: តាំងខ្លួន​ជា​ទីប្រឹក្សា​ក្រុមហ៊ុន (​ផេ​ភើរ​ទ្រី​ខេ​ម​បូឌា​)​ចេញមុខ​អះអាង​ផ្ទុយ​ពី​ការពិត​ចំពោះ​ការឈូសឆាយដី ប្រជាពលរដ្ឋ​ថា​ការអះអាង​នេះ​ខុស​ទីតាំង​ចង្អុលបង្ហាញ​…(​វគ្គ​៣)

លោក ប៊ុន វឌ្ឍន​: តាំងខ្លួន​ជា​ទីប្រឹក្សា​ក្រុមហ៊ុន (​ផេ​ភើរ​ទ្រី​ខេ​ម​បូឌា​)​ចេញមុខ​អះអាង​ផ្ទុយ​ពី​ការពិត​ចំពោះ​ការឈូសឆាយដី ប្រជាពលរដ្ឋ​ថា​ការអះអាង​នេះ​ខុស​ទីតាំង​ចង្អុលបង្ហាញ​…(​វគ្គ​៣)

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​ឧត្តមានជ័យ​៖ រឿងរ៉ាវ​របស់​ក្រុមហ៊ុន (​ផេ​ភើរ​ទ្រី​ខេ​ម​បូឌា​) វិនិយោគ​ដាំ​ដើម​ប្រេងខ្យល់​នៅតែ​ជា​មន្ទិលសង្ស័យ​របស់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​មួយចំនួន​តូច ពីព្រោះថា ការវិនិយោគ​របស់​ក្រុមហ៊ុន និ​មួយៗ សុំ​វិនិយោគ​ពី​រាជរដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ​ច្បាស់លាស់ នូវ​ទំហំ​ដី ហើយ​មាន​ការ​កំណាត់​ត្រឹមត្រូវ ប៉ុន្តែ​ក្រុមហ៊ុន (​ផេ​ភើរ​ទ្រី​ខេ​ម​បូឌា​)​ចម្លែក​ត្រង់​ថា សុំ​ច្បាប់​ឈូសឆាយដី​ចំនួន​បី​ប្លង់ ទំហំ​៦០​ហិកតា ប៉ុន្តែ​សុំ​ច្បាប់​កន្លែង​ផ្សេង ធ្វើការ​ឈូសឆាយ​កន្លែង​ផ្សេង​ទៀត​ទៅ​វិញ​។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន (​ផេ​ភើរ​ទ្រី​ខេ​ម​បូឌា​) កំពុង​តែ​ឱ្យ​មន្ត្រី​ជំនាញ​សុរិយោដី​រត់ការ​ស៊ីញ៉េ​ប្លង់ដី ជាមួយ​ថ្នាក់ភូមិ ថ្នាក់ឃុំ ទៅ​វិញ​ដែល​ទង្វើរ​របស់​ក្រុមហ៊ុន​នេះ ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ការភ័យខ្លាច​បាត់បង់​ដី​របស់​ពួកគាត់​ដែល អ្នករៀបចំ​ដី​ប្រមូល​ទិញ​ក្នុងតម្លៃ​ក្រោម​ទីផ្សារ ទង្វើរ​បែប​នេះ​សរ​បញ្ជាក់​ឱ្យឃើញថា ក្រុមហ៊ុន (​ផេ​ភើរ​ទ្រី​ខេ​ម​បូឌា​)​កំពុងតែ​ធ្វើឱ្យ​អាជ្ញាធរ ជំនាញ​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ ឈឺ​ក្បាល​វិញ​មុខ​ហើយ​។​

​ដើម្បី​បិទបាំង​ការពិត លោក ប៊ុន វឌ្ឍន​: បាន​យក​បណ្តាញសារព័ត៌មាន​ទូរទស្សន៍​ចំនួន​ពីរ អង្គភាព​មក​ផ្សព្វផ្សាយ​តាម​ការលើក​ឡើង​តែ​ម្ខាង​របស់ លោក ប៊ុន វឌ្ឍន​: ក្នុង​ន័យ​ថា​សារព័ត៌មាន ដែល​បាន​ចុះផ្សាយ​មាន​មិន​គ្រប់​ជ្រុងជ្រោយ​ទៅវិញ និង​គ្មាន​វិ​ជ្ជីវៈ​លើ​ព័ត៌មាន កាលពី​ថ្ងៃ​ទី​២៩ និង ៣០ ខែវិច្ឆិកា កន្លង​ទៅ​ថ្មី​នេះ ខណៈ​ដែល​អ្នកយកព័ត៌មាន​នៅ​ស្ថានី​ទូរទស្សន៍​ទាំង​ពីរ​ខាង​លើ មិន​បាន​សាកសួរ​ឱ្យ​ច្បាស់​និង​គ្រប់​ជ្រុងជ្រោយ​នៃ​ព័ត៌មាន​ដែល​កើតមានឡើង ពោល​គឺ​គ្រាន់តែ​ខាង​ក្រុមហ៊ុន​នាំ​ទៅ​ធ្វើ​បទសម្ភាសន៍​នៅលើ​ទីតាំង​ដីចំការ​មួយកន្លែង​ដែល​ខាង​ក្រុមហ៊ុន (​ផេ​ភើរ​ទ្រី​ខេ​ម​បូឌា​) រៀបចំ​ទុក​ដើម្បី​បំភ័ណ្ឌភ្នែក​ប្រជាពលរដ្ឋ និង​ថ្នាក់ដឹកនាំ​តែប៉ុណ្ណោះ​។

​សូម​បញ្ជាក់​ជូន​ផងដែរ​ថា ការ​ចេញ​ផ្សាយ​តាម​អន​ឡាញ​របស់​ទូរទស្សន៍​ទាំង​ពីរ​នោះ​មាន​គណនី​ហ្វេ​សប៊ុក ទូរទស្សន៍​ថោ​ន (Town TV Full HD) និង ទូរទស្សន៍ប៉ុស្ដិ៍​លេខ​៣ (TV3) ចេញផ្សាយ​មាន​ចំណងជើង​ប្រហាក់ប្រហែលគ្នា ថា ក្រុមហ៊ុន (​ផេ​ភើរ​ទ្រី​ខេ​ម​បូឌា​) សូម​ឱ្យ​សារព័ត៌មាន​គេហទំព័រ CNT Hote News ផ្សាយ​ខុសពី​ការពិត និង​ថែមថយ​ថា​មិនគួរណា​ធ្វើការ​ខុស​ពី​វិជ្ជាជីវៈ ហាក់ដូចជា​មាន​ការវាយប្រហា​រ​មកលើ​អង្គភាព​តូចតាច​មិន​ល្បីល្បាញ​។​

​ពាក់ព័ន្ធ​និង​រឿង​របស់​ក្រុមហ៊ុន (​ផេ​ភើរ​ទ្រី​ខេ​ម​បូឌា​)​វិនិយោគ​ដាំ​ប្រេងខ្យល់​នេះ នូវមាន​មន្ទិលសង្ស័យ​ច្រើន លោក ជន រះ មេឃុំ​លំ​ទង បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា រឿង​ក្រុមហ៊ុន​ចូល​វិនិយាគ​នេះ​លោក មិនសូវ​ច្បាស់​ទេ ពី​ព្រោះ​ឮ​គេ​ថា​ច្បាប់ ឮ​តាម​រយៈ​ពី​ស្រុក និង​ខេត្ត​។ លោក​បាន​ស៊ីញ៉េ​លើដី ជិត​៤០​ប្លង់ ចាប់​ពី​ទំហំ​១​ហិកតា ឡើងទៅ​។ ភាគច្រើន​ខាង​សុរិយោដី កាន់​ប្លង់រឹង​មក​ឱ្យ​លោក​ស៊ី​ញ៉េ ហើយ​គម្រោង​ពង្រីក​លោក​មិន​ដឹង​ទេ ហើយ​ខាង​ប្រជាពលរដ្ឋ របស់​លោក​មិន​ចង់​លក់​ដី​នោះ​ទេ ដោយសារ​តែ​ខាង​ក្រុមហ៊ុន យឺតយ៉ាវ​ក្នុង​ការ​ទូរ​ទាត់​លុយកាក់​ឱ្យ​ប្រជាពលរដ្ឋ​។​

​ចំពោះ​រឿង​សុំ​ច្បាប់​ឈូសឆាយដី​នោះ នៅក្នុង​ឃុំ​របស់​លោក​មាន​មិន​ដល់​១០០០​ហិកតា​នោះ​ទេ បើ​ទិញ​ក៏​ទិញ​មិន​បាន​ទេ ពី​ព្រោះ​ប្រជាពលរដ្ឋ ទុក​អាស្រ័យ​ផល​ដែរ​។ លោក​ធ្លាប់បាន​សួរនាំ​ប្រជាពលរដ្ឋ រឿង​លក់​ដី​ដែរ ប៉ុន្តែ​មិន​ចង់​លក់​នោះ​ទេ ក្នុងភូមិ ឃុំ​របស់​លោក​មិន​មាន​ដីព្រៃ​នោះ​ទេ ៩៩​ភាគរយ​ជា​ដី​អាស្រ័យ​ផល​របស់​ប្រជាពលរដ្ឋ​។ រឿង​ដី​របស់​ក្រុមហ៊ុន លោក​មិន​ហ៊ាន​សន្និដ្ឋាន​នោះ​ទេ ដោយ​ខាង​សុរិយោដី​ជា​អ្នក​យក​មក​ស៊ី​ញ៉េ ហើយ​រឿង​វិនិយោគ​ចំនួន​៥០០0​ហិកតា​នោះ លោក​មិន​ដឹង​នោះទេ​។ រឿង​ប្រជាពលរដ្ឋ លក់​ដី​នោះ​ពួកគាត់​ទ័ល​ខ្លាំង ដើម្បី​យក​លុយ​ទៅ​ដោះស្រាយ​បញ្ហា​ជាមួយ​អង្គការ​នានា​តែប៉ុណ្ណោះ​។​
​ជាមួយគ្នានេះដែរ លោក អភិបាលរង​ស្រុក​អ្នកយកព័ត៌មាន​យើង​ខ​ល​ជួប​ដើម្បី​សុំ​កិច្ច​សម្ភាស ប៉ុន្តែ​លោក ជាប់រវល់​ប្រជុំ រួច​ក៏​បិទ​ទូរ​សព្ទ​ទៅ​។​

​ចំណែក​ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត​ឧត្តមានជ័យ អ្នកយកព័ត៌មាន​យើង សុំ​សេចក្តីបំភ្លឺ តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម លោក​ចូល​មើល តែ​មិន​បាន​ឆ្លើយតប​អ្វី​ឡើយ​។​

​សូម​រំលឹក​ផង​ដែរ​ថា​÷​រឿង​គ្រឿងចក្រ​របស់​ក្រុមហ៊ុន ដែល​ចូល​ធ្វើការ ឈូសឆាយ​ដី​ព្រៃ របស់​សហគមន៍​សូន្យ​មួយ​(០១) សង្ស័យ​ថា​គ្មាន​ច្បាប់​ទំលាប់​ត្រឹមត្រូវ ហើយ​មាន​ខ្នងបង្អែក​ជា​មន្ត្រី​យោធា​ម្នាក់ មាន​តួនាទី​ជា​ទីប្រឹក្សា​អ្នកកាង​លើ​ដី​នោះ​ក្រោយពី​ក្រុម​ការងារ​អង្គភាព​ជាច្រើន​បាន​ចុះ​ទៅ​ផ្តិត​យក​រូបភាព មក​ធ្វើ​ការផ្សព្វផ្សាយ និង​យោង​លើ​សេចក្តីរាយការណ៍​ពី បងប្អូន​ប្រជាពលរដ្ឋ​និង​មន្ត្រី​ជំនាញ​ជុំវិញ​ខេត្ត​បាន​បំភ្លឺ​នូវ​អ្វី​ដែល​ក្រុមហ៊ុន​ធ្វើ​ការស្នើ​សុំ​នោះ​មាន​ចំនួន​មួយដង តែ​២០​ហិកតា​មិន​ស្មើ​០៣​ដង ដែល​មាន​ចំនួន​៦០​ហិកតា​នោះ​ទេ​?​។

​កន្លងទៅ លោក​អភិបាលរង​ស្រុក​អន្លង់វែង​ធ្លាប់​បានបញ្ជាក់​ថា​ការ​ឈូសឆាយ​នោះ​មិន​ចំ​ទីតាំង​នោះ​ឡើយ ចាំ​មើល​ឱ្យ​ក្រុមការងារ​ចុះទៅពិនិត្យ​មើល​ជាមួយ​មន្ត្រី​ជំនាញ ម្យ៉ាងវិញទៀត​ក្រុមហ៊ុន​មាន​ការផ្លាស់ប្តូរ​សមាស​ភាព​ច្រើនពេក​និង​ការអនុវត្ត​កាលពី​ថ្ងៃ​បរិច្ឆេទ​ខាងលើ​នោះ​មិន​បាន​ជូន​ជា​ដំណឹង​បន្ត​ធ្វើការ​ឈូសឆាយ​មក​ស្រុក​នោះទេ​?​។​

​កាលពី​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​៣០២៣ កន្លងទៅ ក្រុមការងារ​អ្នកសារព័ត៌មាន​យើង​បាន​ចុះ​ទៅ​ដល់​ទីតាំង របស់​ក្រុមហ៊ុន វិនិយោគ លើ​ដី​កសិកម្ម​ដាំ​ដើម​ប្រេងខ្យល់​ឬ​(​ដើម​ក្រដាស​)​ដែលមាន យីហោ​(​ផេ​ភើរ​ទ្រី​ខេ​ម​បូឌា​) ស្ថិត​នៅ​ចំនុច ភូមិ​ស្រឡៅ​ស្រោង ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្តឧ​ត្តមាន​ជយ័​យ ហើយក៏​បាន​ជួប​មេការ​គ្រឿងចក្រ​ដែល​នៅ​ប្រចាំការ ២៤​ម៉ោង​លើ​២៤​ម៉ោង​នោះ មានឈ្មោះ លោក វុ​ធ កុសល្យ ហើយ​លោក​បាន​ប្រាប់​ដល់​អង្គភាព​យើង​ថា​ក្រុមហ៊ុន​មានច្បាប់​ទិញ​ដី​ប្រមាណ​រាប់ពាន់​ហិកតា ដើម្បី​វិនិយោគ ហើយ​មក​ដល់​ពេល​ឥឡូវនេះ​មាន​ចំនួន ជាង​បី​ពាន់​រ៉ៃ ទៅហើយ​។ ហើយ​ប្លង់រឹង​មាន​ចំនួន​០៤​ប្លង់ ស្មើនឹង ២១ ហិច​តា​.៣១៧៦.​អា ដែល​មាន​ក្បាលដី «​លេខ​.៣៣៦ លេខ​.៣៣៧ លេខ​.៣៣៨. និង​លេខ​៣៣៩ »​និង​មាន​ប្លង់​ទន់​ជាច្រើន​ទៀត​ដោយ​កំពុង​រត់​ប្លង់​ទៅ​មន្ត្រី​ដែនដី​ខេត្ត​ឧត្តរមានជ័យ ក៏​ប៉ុន្តែ​ការ​ងើយ​ឆ្ងល់ ថា​ហេតុអ្វី ពាក្យស្នើសុំ​កាយ​ព្រំ​និង​សម្អាត​ដី របស់លោក ប៊ុន វឌ្ឍន​: ចូល​ទៅ​អាជ្ញាធរ​ភូមិ និង​ឃុំ មាន​ទំហំ ២០​ហិកតា ដែល​មាន​ក្បាលដី​«​លេខ ៥៥៧.៥៥៨.៥៥៩.៥៦០.» ស្ថិតនៅ​ភូមិ​ស្រឡៅ​ស្រោង ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​ទៅវិញ​.?​។​

​តើ​រឿង​ក្រុមហ៊ុន វិនិយោគ លើ​ដី​កសិកម្ម​ដាំ​ដើម​ប្រេងខ្យល់​ឬ​(​ដើម​ក្រដាស​) ដែល​មានឈ្មោះ (​ផេ​ភើរ​ទ្រី​ខេ​ម​បូឌា​)​តើ​មាន​អ្វី​នៅ​ពីក្រោយ ខណៈ​លិខិត​ស្នើ​សុំ កាយ​ព្រំ និង​សម្អាត​ដី ដោយ​លោក ប៊ុន វឌ្ឍន​: ចូល​ទៅ​អាជ្ញាធរ​ភូមិ និង​ឃុំ ខុស​ពី​ទីតាំង​ដី​ដែល​ក្រុមហ៊ុន​មាន​ប្លង់រឹង​ស្រាប់​?​។​

​បើ​យោង​ទៅលើ​កិច្ចសម្ភាសន៍​ក្រុម​ការងារ​ជាមួយ​លោក ភួង លី​ណា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ឧត្តរមានជ័យ បាន​បង្ហើប​ប្រាប់​ដល់​អង្គភាព​យើង​ថា​គាត់​មិន​បាន​ដឹងថា​ដី​នោះ​ជា​ដី​ក្រុមហ៊ុន​នោះទេ​? ក៏ប៉ុន្តែ​ចាំមើល​លោក​នឹង​អោយ​ក្រុមការងារ​ចុះទៅពិនិត្យ​មើល​។​

​ចំណែក​លោក​សូត្រ ស៊ី សុខ​ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ឧត្តរ​មានជ័យ​បាន​ប្រាប់​ថា គ្រឿងចក្រ​ចូល​ឈូសឆាយ​លើដី​ខាងលើ​នោះ​លោក​ក៏​មិន​បានដឹង​រឿង​ដែរ​?​ដោយ​គេ​ស្នើសុំ​ទៅ​ស្រុក​ដោយ​មិន​បាន​ជម្រាប​មក​មន្ត្រី​ជំនាញ​នោះទេ​ក្នុង​ការចុះ​ទៅ​ពិនិត្យមើល​ដី​និង​ស្ថានភាព​ជាក់ស្តែង​?

​រីឯ​លោក ថន កុត អភិបាលរង​ស្រុក​អន្លង់វែង​បាន​ប្រាប់​ដល់​អង្គភាព​យើង​ដែរ​ថា​ការស្នើសុំ​ឈូសឆាយ​នោះ​មាន​ចំនួន​តែ​២០​ហិកតា​មាន​ចំនួន​០៣​ច្បាប់ ស្មើ​និង​៦០​ហិកតា ក្នុង​ការចុះអនុវត្ត​មួយ​លើក ហើយ​ជា​ដី​ដែល​មាន​ចំការ​ស្វាយ​ចន្ធី​ចំការ​ស្វាយកែវ​រមៀត​និង​ធ្វើ​ការកាយ​ព្រំ​ដី​តែ​ប៉ុណ្ណោះ តែ​ជាក់ស្តែង​ពេល​អនុវត្ត​ក្នុង​ការឈូសឆាយដី​បែរជា​មក​រុញ​កូនឈើ​កាយកប់​ក្នុង​ដី​ទៅវិញ​។​

​ប្រជាពលរដ្ឋ​មក​បាន​ប្រាប់​អ្នកសារព័ត៌មាន​ទៀតថា ក្រោយ​ឃើញ​មាន​បាតុភាព​មិន​ប្រក្រតី​ក្នុង​ការ​យក​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ទៅ​ឈូស​ឆាយ​លើ​ដី​ក្នុង​ភូមិ​ស្រឡៅ​ស្រោង ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧត្តមានជ័យ ក្រុម​អ្នកសារព័ត៌មាន​ជាច្រើន​បាន​ចុះ​ទៅ​ដល់​ទីតាំង ឃើញថា​មាន​ការ​ផ្តួល​ដើមឈើ​កប់​លុប​ចូល​ក្នុង​ដី ហើយ​យ​អ្នកសារព័ត៌មាន​បាន​សួរ​ទៅ​តៃ​កុងអេ​ស្កា​នោះដែរ ពួក​គាត់​ឆ្លើយថា ផ្តួល​ហើយ​លុប ក្នុង​ដី ពិតមែន​។ ដោយ​មិន​ចំ​ទីតាំង​ក្នុង​ការស្នើសុំ​ពី​មន្ត្រី​អាជ្ញាធរ​ស្រុក​ខាងលើ​នោះ​មក​ដល់​ថ្ងៃ​ទី​១០ ខែវិច្ឆិកា​ឆ្នាំ​២០២៣​បាន​ផ្អាក និង​ធ្វើ​ការដក​គ្រឿងចក្រ​អស់​ទៅ​វិញ​ហើយ​។​

​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ ធ្វើ​ការស្នើ​សុំ​តាមរយៈ​សារព័ត៌មាន មក​ដល់​ថ្នាក់ដឹកនាំ ដោយ​ប្រជាពលរដ្ឋ​បាន​ស្នើសុំ ឯកឧត្តម ឌិ​ត ឌី​ណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ និង​ឯកឧត្តម សាយ សំ​អាល់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ដែនដី​នគរូបនីយកម្ម និ​សំណង់ ព្រមទាំង ឯកឧត្តម​បណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មេត្តា​ជួយ​ពិនិត្យមើល​រឿង​មិន​ប្រក្រតី​នេះ​ផង​ទាន​! ចៀសវាង​ធ្វើការ​អនុវត្ត​ជា​ការងារ​វិនិយោគ​កន្ទេល​ធំ​បន្លំ​ដេក​ដែល​ធ្វើអោយ​មាន​ការបាត់បង់​នូវ​ប្រាក់ចំណូល​របស់​រដ្ឋ​និង​ធ្វើអោយ​មានកា​ប៉ះពាល់​ដល់​ប្រយោជន៍​របស់​បងប្អូន​ប្រជាពលរដ្ឋ​។​

​អង្គភាព​យើងខ្ញុំ រង់ចាំ​ទទួល​ការបំភ្លឺ ពី​មន្ត្រី​ជំនាញ ក៏​ដូចជា​ក្រុមហ៊ុន រៀង​រាល់​ម៉ោង​ធ្វើការ​។ ដោយ​ផ្សារភ្ជាប់​នូវ​ព័ត៍មាន​ពិត​ពី​ប្រជាពលរដ្ឋ មក​ថ្នាក់ដឹកនាំ​និង​ក្រម​សីល​ធ​ម៍​វិជ្ជា​ជី​វះ​អ្នក​សារព័ត៍មាន​(​រាយការណ៍​ជូន​នូវ​ព័ត៍មាន​ពិត មិន​បំភ្លៃ បំភ្លើស​ព័ត៌មាន​)

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល