ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ រួម​ទាំង​ថ្នាក់​ដឹកនាំ មន្ត្រីរាជការ​នៃ​ក្រសួង​បរិស្ថាន អញ្ជើញ​ចូលរួម​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​១ នៅ​វត្ត​កំសាន្ត ក្នុង​រាជធានី​ភ្នំពេញ​ - ឯកឧត្ដម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​ពិសេស​ជូន​សិក្ខាកាម ចំនួន​៦៨៤​នាក់ - ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បិទ​វគ្គ និង​ចែក​វិញ្ញាបនប័ត្រ ជូន​សិក្ខាកាម «​វគ្គ​បណ្ដុះបណ្ដាល​វគ្គ​ពិសេស អំពី​មូលដ្ឋានគ្រឹះ​សម្រាប់​គ្រប់គ្រង​វិស័យ​ព័ត៌មាន​បែប​ឌីជីថល​» - ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ មាន​រោងចក្រ​ធំៗ ចំនួន ៣ គ្រោង​មក​វិនិយោគ​នៅក្នុង​ខេត្ត​ព្រៃវែង - សមាគម​សារព័ត៌មាន​ចំនួន​០៥ បើក​វគ្គ​បណ្ដុះបណ្ដាល​ជូន​សិក្ខាកាម​ចំនួន ៦៨៤​នាក់ នៅ​រាជបណ្ឌិត្យសភាកម្ពុជា​ - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ៖ សូម​បង្ហាញ​នៅ​រូបភាព ដែល​បាន​ធ្វើអោយ​ខ្ញុំ មាន​អារម្មណ៍​រំភើប​ក្តុកក្តួល​រំជួលចិត្ត​នឹកស្មាន​មិន​ដល់ ! - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ អញ្ជើញ​ជា​អធិបតី​កម្មវិធី​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ពាម​រក៍ - ​អនុប្រធាន​ធនាគារ​អភិវឌ្ឍ​អាស៊ី​ជឿជាក់ថា កម្ពុជា​នឹង​អាច​សម្រេចបាន​នូវ​គោលដៅ​អ​ព្យ​ក្រឹត​កាបូន នៅ​ឆ្នាំ​២០៥០ - កម្ពុជា និង​ឡាវ ប្តេជ្ញា​ចិត្ត​រួម​គ្នា​កាត់បន្ថយ​ការបំពុល​ប្លា​ស្ទិក នៅ​តាម​ដង​ទន្លេមេគង្គ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ មន្ត្រីនគរបាល​ជាតិ ទោះ​មាន​ឋានន្តរស័ក្តិ​និង​តួនាទី​យ៉ាងណាក៏ដោយ ត្រូវតែ​គោរព​វិន័យ​ឱ្យបាន​ច្បាស់លាស់ ពិសេស​ការសុំ​ច្បាប់​
0

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សំណេះសំណាល ជាមួយ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​១ តំបន់​២ នៃ​រមណីយដ្ឋាន​អង្គរ ដែល​ស្ម័គ្រចិត្ត​មក​រស់នៅ​ភូមិ​តា​នី ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សំណេះសំណាល ជាមួយ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​១ តំបន់​២ នៃ​រមណីយដ្ឋាន​អង្គរ ដែល​ស្ម័គ្រចិត្ត​មក​រស់នៅ​ភូមិ​តា​នី ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ព្រឹក​ថ្ងៃ​សុក្រ ១១​រោច ខែ​ក​ត្ដិក ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​រស់នៅ តំបន់​១ តំបន់​២ នៃ​រមណីយដ្ឋាន​អង្គរ ដែល​ស្ម័គ្រចិត្ត​មក​រស់នៅ​ភូមិ​តា​នី ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។​

​ភូមិ​ធម្មជាតិ​រុន​តា​ឯក​នេះ ស្ថិតនៅក្នុង​ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ជា​ភូមិឋាន​ថ្មី​ដែល​រាជរដ្ឋាភិបាល​បង្កើត​ឡើង សម្រាប់​ប្រជាពលរដ្ឋ​ដែល​ផ្លាស់​ចេញ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ​។ ការរៀបចំ​ផ្លាស់​ទី​ប្រជាពលរដ្ឋ​ចេញពី​ដី​រមណីយដ្ឋាន​អង្គរ គឺជា​កិច្ចការ​ដ៏​ចាំបាច់​បំផុត​ក្នុង​ការបំពេញ​តាម​លក្ខខណ្ឌ​អង្គការ​យូណេស្កូ ជា​ពិសេស​ការពារ​តម្លៃ​ជា​សកល​នៃ​រមណីយដ្ឋាន​អង្គរ​ដែល​ស្ថិត​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​រម្លឹក​ឱ្យដឹងថា សម្ដេច​តេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រី លោក​បាន​អញ្ជើញ​មក​កាន់​តំបន់​រុន​តា​ឯក ចំនួន​៣​ដង និង​តំបន់​ពាក់​ស្នែង​ចំនួន​១​ដង កាលពី​ឆ្នាំ​២០២២​។ ការចុះ​របស់​សម្តេច​តេជោ​កន្លងមក​នេះ គឺ​ដើម្បី​បង្ហាញ​ពី​ការយកចិត្តទុកដាក់ និង​ចុះ​បញ្ជា​ដោយ​ផ្ទាល់​ដល់​ផ្នែក​ពាក់ព័ន្ធ ដើម្បី​ពន្លឿន​ការងារ​សាងសង់ និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ជូន​ពលរដ្ឋ​បាន​រស់នៅ​ដោយ​ផា​សុកភាព និង​ឆាប់រហ័ស​។​

​សម្ដេច​ធិបតី បាន​មានប្រសាសន៍​ចោទ​ជា​សំនួរ​ថា តើ​រវាង​ប្រសាទ​អង្គរវត្ត និង​ប្រជាជន តើ​ជ្រើសរើស​យក​មួយ​ណា​? ចម្លើយ គឺ​រាជរដ្ឋាភិបាល ជ្រើសរើស​យក​ទាំង​ពីរ គ្រាន់តែ​ជម្រើស​នេះ​មាន​ការលំបាក​បន្ដិច​សម្រាប់​រាជរដ្ឋាភិបាល​។ សម្តេច​ម​ធិបតី បាន​បន្ត​រម្លឹក​ឱ្យដឹងថា តំបន់​រមណីយដ្ឋាន​មួយចំនួន ដែល​ត្រូវបាន​ដាក់​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​រួចហើយនោះ អាច​នឹង​ត្រូវបាន​ដកចេញ​វិញ បើសិនជា​យើង​មិន​គោរព​ទៅ​តាម​លក្ខខណ្ឌ​របស់​អង្គការ​យូណេស្កូ​ទេនោះ​។ សម្ដេច​ធិបតី ក៏បាន​ថ្លែងអំណរគុណ​ដល់​គណៈកម្មកា​រ​អន្តរក្រសួង ទាំងអស់​ដែល​បានរួម​គ្នា​ស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធ​នានា​ក្នុងភូមិ​ធម្មជាតិ​រុន​តា​ឯក និង​តំបន់​ពាក់​ស្នែង​ជូន​ដល់​ប្រជាពលរដ្ឋ​សរុប​ជាង​៤​ពាន់​គ្រួសារ​។ សម្ដេច​ធិបតី ក៏​បាន​ជំរុញ​ដល់​ក្រុមការងារ​អន្តរក្រសួង បន្ត​ការខិតខំ​បន្តទៀត​ក្នុង​ការអនុវត្ត​ការងារ​អភិវឌ្ឍន៍​តំបន់​នេះ​ឱ្យ​សម្រេចបាន​ជោគជ័យ​បន្ថែម​ទៀត​នាពេលខាងមុខ​។​

​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​បញ្ជាក់​ថា ការអភិវឌ្ឍ​ភូមិ​ធម្មជាតិ​រុន​តា​ឯក និង​តំបន់​ពាក់​ស្នែង អាច​សម្រេច​ទៅ​បាន គឺ​ត្រូវ​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ទាំងអស់​នៅក្នុង​តំបន់​នេះ ពីព្រោះ​តំបន់​នេះ មិន​អាច​អភិឌ្ឍន៍​ទៅ​បាន​ដោយ​គ្មាន​ការចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ​នោះ​ទេ​។ សម្ដេច​ធិបតី បាន​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាន​ស្ម័គ្រចិត្ត​ចាកចេញ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ​មក​រស់នៅ​តំបន់​នេះ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​បញ្ជាក់​ច្បាស់ៗ​នៅ​ចំពោះមុខ​ពលរដ្ឋ​នៅក្នុង​ទឹក ដី​ខេត្ត​សៀមរាប​ថា ការអំពាវនាវ​របស់​សម្ដេច​តេជោ ឱ្យ​ពលរដ្ឋ​ចាកចេញ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ មិនមែន​ដើម្បី​យក​ដី​នោះ​លក់​ដើម្បី​សាងសង់​អគារ ឬ ធ្វើ​ជា​តំបន់​ពាណិជ្ជកម្ម​នោះ​ទេ ប៉ុន្តែ​គឺ​ដើម្បី​ផលប្រយោជន៍​ជាតិ​ទាំងអស់គ្នា គឺ​ការពារ​កុំឱ្យ​គេ​ដក​តំបន់​រមណីយដ្ឋាន​អង្គរ ចេញ​ពី​បញ្ជី​នៃ​អង្គការ​យូណេស្កូ​។​

​សម្ដេច​ធិបតី​បាន​មានប្រសាសន៍ថា មួយជីវិត​សម្តេច​តេជោ ហ៊ុន សែន គឺ​លោក​តស៊ូ​ណាស់​ដើម្បី​ជាតិ និង​ប្រជាជន​។ សម្ដេច​តេជោ មិន​យក​ដី​នៅ​រមណីយដ្ឋាន​អង្គរ​នេះ​ទៅ​វិនិយោគ​ឱ្យ​ក្រុមហ៊ុន​ឯកជន ឬ មក​ធ្វើ​អគារ​១០០​ជាន់​នោះទេ ប៉ុន្ដែ​គឺ​ខិតខំ​ថែរក្សា​ប្រាង្គ​ប្រាសាទ​សម្បត្តិ​វប្បធម៌​កេរ្តិ៍ដំណែល​ដូនតា​ខ្មែរ ឱ្យ​ស្ថិតស្ថេរ​គង់វង្ស​យូរអង្វែង​ត​ទៅ​មុខ​ទៀត​។​

​នៅថ្ងៃនេះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​សម្រេច​ឱ្យ​បុគ្គលិក​ស្ម័គ្រចិត្ត​នៅ​មណ្ឌល​សុខភាព​រុន​តា​ឯក​ចំនួន​៨​នាក់ បាន​ចូល​ក្នុង​ក្រប​ខណ្ឌ​មន្ត្រីរាជការ​ពេញសិទ្ធិ​ផងដែរ​។ សម្តេច​ធិបតី ក៏​បាន​ប្រកាស​ផ្ដល់​អគារសិក្សា​ចំនួន ២​ជាន់ ស្មើនឹង ១២ បន្ទប់​ជូន​ដល់​សាលា​បឋមសិក្សា​រុន​តា​ឯក និង​បាន​សម្រេច​ឱ្យ​គ្រូ​ស្ម័គ្រចិត្ត​នៅ​សាលាបឋមសិក្សា​រុន​តា​ឯក​ចំនួន ១០ នាក់ បាន​ចូល​ក្នុង​ក្រប​ខណ្ឌ​មន្ត្រីរាជការ​ពេញ​សិទ្ធិ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។ ជាមួយគ្នា​នោះ សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​សម្រេច​ឱ្យ​គ្រូបង្រៀន​ស្ម័គ្រចិត្ត​នៅ​វិទ្យាល័យ​រុន​តា ឯក​ចំនួន ១៤ នាក់ បាន​ចូល​ក្នុង​ក្រប​ខណ្ឌ​មន្ត្រីរាជការ​ពេញ​សិទ្ធិ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ផងដែ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏បាន​សម្រេច​ដាក់​ឱ្យ​ដំណើរការ​រថយន្ត​ចំនួន ១០ គ្រឿង សម្រាប់​ដឹក​ពលរដ្ឋ​នៅ​តំបន់​រុន​តា​ឯក ទៅ​កាន់​ទី​រួម​ខេត្ត​សៀមរាប​ទាំង​ទៅ​ទាំង​មក ដោយ​មិន​គិត​ប្រាក់​។​

​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ស្នើ​ឱ្យ​ពន្លឿន​ការសាងសង់ ជាពិសេស​គឺ ប្រែក្លាយ​ពី​ផ្លូវដី ទៅ​ជា​ផ្លូវ​បេតុង និង​កៅស៊ូ​ទាំងអស់​ឱ្យបាន​ឆាប់ៗ​។ សម្តេច​ក៏​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំងអស់ សូម​រួមគ្នា​ថែ រក្សា​ដួងព្រលឹង​ជាតិ​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ ឱ្យ​មាន​ជីវិត​រស់​រវើក​រាប់ពាន់​ឆ្នាំ​ត​ទៅ​មុខ​ទៀត និង​បាន​ប្រកាស​ប្តេជ្ញាចិត្ត​អភិវឌ្ឍន៍​តំបន់​រុន​តា​ឯក​នេះ ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត រហូត​ក្លាយជា​ទីក្រុង​ដ៏​ស្រស់បំព្រង​មួយ​នា​ពេលអនាគត ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល