ទាន់ហេតុការណ៍
​ប្រមុខ​ក្រសួង​មហាផ្ទៃ​កម្ពុជា និង​ អ្នករាយការណ៍​ពិសេស UN វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ ៣០​ឆ្នាំ​មកនេះ​! - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត បន្ដ​យុទ្ធនាការ​ដាំ​កូនឈើ ១​ម៉ឺន​៥​ពាន់​ដើម នៅ​ខេត្ត​ឧត្តរមានជ័យ​ - អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ចេញ​សេចក្តីថ្លែងការណ៍​៤​ចំណុច ច្រានចោល​ព័ត៌មាន​ពី​ការ​កាត់​ទឹកដី ៤​ខេត្ត​ទៅ​ប្រទេស​វៀតណាម​ - ប្រជាពលរដ្ឋ​បន្ដ​ឆ្លងដែន ខុស​ច្បាប់​តាម​ច្រករបៀង​ភ្នំ​ដី សង្ស័យថា​មាន​អ្វី​បិទបាំង​ទើប​មិន​មាន​ចំណាត់ការ​..! - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការ គណៈកម្មាធិការ​មជ្ឈឹមបក្ស​កុម្មុយនីស្ត​វៀតណាម​ - ក្រសួង​ព័ត៌មាន​បើក​សិក្ខាសាលា​ស្តីពី ពិគ្រោះ​យោបល់​បន្ត​លើ​សេចក្តីព្រាង «​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន >> ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ - ឯកឧត្តម រ័ត្ន ស្រ៊ាង ចេញ​ញត្តិ​គាំទ្រ​សារ​ពិសេស សម្តេច​តេជោ ហ៊ុន សែន ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​តំបន់​ត្រីកោណ​កម្ពុជា​-​ឡាវ​-​វៀតណាម និង​ថ្កោលទោស​ជន​ដែល​ញុះញង់ និង​បំភ្លៃ​ការពិត​ - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ថ្លែង​សារ​ពិសេស ពាក់ព័ន្ធ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV) កម្ពុជា ឡាវ វៀតណាម​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​៖ កម្ពុជា​ត្រូវ​មាន​ការចូលរួម​ពី​អ្នកពាក់ព័ន្ធ​ក្នុង​ការថែទាំ​សុខភាព​សមុទ្រ​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Atul KHARE អគ្គលេខាធិការរង នៃ​អ​.​ស​.​ប​. ទទួលបន្ទុក​ផ្នែក​គាំទ្រ​ប្រតិបត្តិការ ចូលជួប​សម្ដែង​ការគួរសម​
0

ឈ្មោះ ឌី​ណា ម្ចាស់​ល្បែង​បញ្ជាល់មាន់ តាម​អន​ឡា​ញ កំពុងបើក​លេង​យ៉ាង​គំហុក​រាល់ថ្ងៃ ជិត​គល់​ស្ពាន​ព្រែក​តា​ម៉ាក់ រីឯ​លោក អធិការនគរបាល​ស្រុក​មុខកំពូល រក្សា​ភាព​ស្ងៀមស្ងាត់ !

ឈ្មោះ ឌី​ណា ម្ចាស់​ល្បែង​បញ្ជាល់មាន់ តាម​អន​ឡា​ញ កំពុងបើក​លេង​យ៉ាង​គំហុក​រាល់ថ្ងៃ ជិត​គល់​ស្ពាន​ព្រែក​តា​ម៉ាក់ រីឯ​លោក អធិការនគរបាល​ស្រុក​មុខកំពូល រក្សា​ភាព​ស្ងៀមស្ងាត់ !

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

កណ្តាល ÷ ប្រភព​ពី​ប្រជាពលរដ្ឋ ក្នុង​ភូមិ​ព្រែក​តា​ម៉ាក់ ឃុំ​ព្រែក​តា​ម៉ាក់ ស្រុក​ខ្សាច់កណ្តាល បាន​បញ្ជាក់​ឲ្យដឹងថា ល្បែង​បញ្ជាល់មាន់ តាម​អន​ឡាញ​ជាច្រើន​កន្លែង កំពុងបើក​លេង​នៅ ក្រោម​ស្ពាន​ព្រែក​តា​ម៉ាក់ យ៉ាង​ពេញបន្ទុក អ្នកចាញ់​ឈាន​ទៅ​ដល់​លក់ គោ ក្របី ឬ​លក់​មេមាន់​ក្រាប បន្ត​យកទៅ​ចាក់​ថែមទៀត អ្នកញៀន​ល្បែង​ទាំង​ក្មេង ទាំងចាស់ ​លេង​យ៉ាងច្រេីន​កុះករ បែរជា​អាជ្ញាធរ​ពាក់​ពន្ធ័​ក្នុង​មូលដ្ឋាន​មាន​សមត្ថកិច្ច មិន​ចាត់​វិធានការ​បង្ក្រាប ប្រហែល​ជា​បុគ្គល​រូបនោះ​មាន​ខ្នងបង្អែក​រឹងមាំ​នៅ​ពីក្រោយ ទើប​ហ៊ាន​បើក​លេង​តាម​អំពើ​ចិត្ត​។​

​មជ្ឈដ្ឋាន​ខាងក្រៅ​រិះគន់ ចំៗ​ទៅលេី លោក មេ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ឃុំ​ព្រែក​តា​ម៉ាក់ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នគរបាល​ស្រុក​មុខកំពូល ព្រមទាំង សមត្ថកិច្ច​ពាក់ព័ន្ធ​ខេត្ត​កណ្តាល បណ្ដែតបណ្ដោយ​ឲ្យមាន​ល្បែងអ​ន​ឡាញ ភ្នាល់​ចាក់​លុយ​លេង​សុីសង​ខុសច្បាប់ បើក​លេង​យ៉ាង​ពពាក់ពពូន​ក្នុង​ភូមិ​ព្រែក​តា​ម៉ាក់​ក្រោម​ស្ពាន មិនទាន់​ចាត់វិធានការ​បង្ក្រាប ឲ្យស្រប​តាម​គោលនយោបា​យ ភូមិ​ឃុំ មាន​សុវត្ថិភាព ៧​ចំណុច ដែល​ដាក់​ចេញ​ដោយ​ក្រសួង​មហាផ្ទៃ​នោះទេ​។​

​ហេតុនេះ​លោក ឈឿន សុ​ចិត្រ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល មិន​គួរ​មើលរំលង​ភាព​អសកម្ម របស់​លោក​មេ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ព្រែក​តា​ម៉ាក់ ព្រមទាំង លោក អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្តាល បណ្ដែតបណ្ដោយ​ឲ្យមាន​ល្បែង​បញ្ជាល់មាន់​ឆ្នោត​ឡូតូ តាម​អន​ឡាញ​រីក​ដូច​ផ្សិត ក្នុង​ដែនដី​របស់​ខ្លួន​ឡើយ​។​

​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ព្រែក​តា​ម៉ាក់ ឃុំ​ព្រែក​តា​ម៉ាក់​
​ស្រុក​មុខកំពូល អំពាវនាវ​ដល់ ដល់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល និង​លោក ឈឿន សុ​ចិត្រ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល មេត្តា​ចាត់​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ត្រួតពិនិត្យ ល្បែង​បញ្ជាល់មាន់​ឆ្នោត ឡូ​តូ​តាម​អន​ឡាញ ជា​ច្រេី​ន​ទីតាំងនៅ​ភូមិសាស្ត្រ​គល់​ស្ពាន​ព្រែក​តា​ម៉ាក់ ជាបន្ទាន់ ដេ​ី​ម្បី​បង្រឹង​សន្តិសុខ​សង្គម​ជូន​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល