ទាន់ហេតុការណ៍
គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង ថ្លែង​នូវ​ការកោតសរសើរ​ជូន​ចំពោះ​កម្លាំងចម្រុះ បើក​ប្រតិបត្តិការ​គៀង​ចាប់​ហ្វូង​សត្វ​ទន្សោង ដែល​បាន​បម្លាស់​ទី​ពី​ដែន​ជម្រក​សត្វ​សៀម​ប៉ាង មកដល់​ចំនុច​ដែល​មាន​ការ​គម្រាមកំហែង​ពី​ការ​បរបាញ់​របស់​ពួក​ជន​ខិលខូច ដើម្បី​យកទៅ​រក្សាទុក និង​អភិរក្ស​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព​វិញ​ - កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ បាន​ធ្វើ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន អញ្ជើញ​ជា​អធិបតីភាព បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ចូល​ទៅកាន់​ភ្នំ​ខ្នង​ផ្សារ និង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​បម្រើឱ្យ​គោលដៅ​លម្ហែ​បៃតង​តំបន់ភ្នំ​ខ្នង​ផ្សារ - ស្ពាន​មេគង្គ​ក្រចេះ បាន​ដំឡើង​ធ្នឹម​ទាំងអស់​ហើយ ដើម្បី​ភ្ជាប់​តួ​ស្ពាន​ទាំងមូល​ - ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូម​ថ្វាយព្រះពរ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ក្នុងឱកាស​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម គម្រប់​ខួប​៧២ យាង​ចូល ៧៣​ព្រះវស្សា​ - ឯកឧត្តម ង៉ូវ បូរី​ណា រដ្ឋលេខាធិការ បាន​ចូលរួម​ពិនិត្យ​ទីតាំង​កម្មវិធី​ផ្ដល់​ដី​ការពារ​ព្រៃ ដើម្បី​រួមគ្នា​អភិវឌ្ឍ​ដោយ​ចីរភាព ក្នុងស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង​ - មន្ទីរ​ព័ត៌មាន​ខេត្ត​កណ្តាល​បាន​ធ្វើ​យុទ្ធ​នា​ការ «​និយាយ​ថា​ទេ ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​! Say No To Fake News» - ក្រុមហ៊ុន​នគរ​រតនៈ ត្រេ​ឌី​ង ឯ​.​ក ផ្គត់ផ្គង់​ឧបករណ៍​ចម្រោះ​ទឹក ម៉ាក អេ​ខ្វ​ហ្វីល​ធ័​រ ខេ​ម​បូឌា (Aquafilter Cambodia)​ឧបត្ថម្ភ​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា ស្មើ​ទឹកប្រាក់​៦,០០០​ដុល្លា​សហរដ្ឋអាមេរិក​ - ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ក្រសួង​បរិស្ថាន និង​រដ្ឋបាល​ខេត្ត​កណ្តាល ស្តីពី​«​ការទប់ស្កាត់​និង​ការកាត់បន្ថយ​ការបំពុល​តំបន់​ទឹក​សាធារណៈ​» - អាវុធហត្ថ​រាជធានី​ភ្នំពេញ​ប្រតិបត្តិការ ចូលរួម ការពារ សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ និង​សង្គ្រោះ​បន្ទាន់ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ពានរង្វាន់ AFC Challenge League 2024/2025 (​វគ្គ​ផ្តាច់ព្រ័ត្រ​)
0

ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវ​បេតុង​អា​មេ ២​ខ្សែ ប្រវែង ១,៧៨០​ម៉ែត្រ នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​

ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវ​បេតុង​អា​មេ ២​ខ្សែ ប្រវែង ១,៧៨០​ម៉ែត្រ នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្ដាល​៖ នា​រសៀល​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០២៣ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ចំនួន​២ នៃ​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល ទទួលបាន​នូវ​សមិទ្ធផល ជា​ផ្លូវ​បេតុង​អា​មេ ចំនួន​២​ខ្សែ ប្រវែង ១,៧៨០​ម៉ែត្រ ក្នុងនោះ ប្រវែង​៥៨០​ម៉ែត្រ ទទឹង​៧​ម៉ែត្រ កម្រាស់​០.១៥​ម៉ែត្រ នៅ​ភូមិ​បុរី​កម្មករ និង​ភូមិ ព្រៃ​ទន្លាប់ ឃុំ​បែក​ចាន និង​ប្រវែង ១,២០០​ម៉ែត្រ ទទឹង ៥​ម៉ែត្រ កម្រាស់​០.១៥​ម៉ែត្រ នៅ​ភូមិ​ស្វាយជ្រំ និង​ភូមិ​អណ្តូង ឃុំ​បែក​ចាន និង​ភូមិ​ត្រពាំង​ខ្លឹម ឃុំ​ក្រាំង​ម្នាក់ ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល ដែល​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ  ក្រោម​អធិបតីភាព ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល​។

​មានប្រសាសន៍​សំណេះសំណាល​នាឱកាស​នោះដែរ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​មាស​ប្រសាសន៍ថា​៖ រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប៉ិនប្រសប់ ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​អគ្គ​មគ្គុទ្ទេសក៍​វ័យក្មេង​ដ៏​ឆ្នើម បាន​ដាក់ចេញ​នូវ​គោលនយោបាយ​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ ដែល​មាន​អាទិភាព​គន្លឹះ​ចំនួន​៥៖ “​មនុស្ស​, ផ្លូវ​, ទឹក​, ភ្លើង និង បច្ចេកវិទ្យា​” ដោយ​តម្កល់​មនុស្ស​ជា​អាទិភាព​នៅ​លើ​គេ​។ នយោបាយ​នេះ នៅតែ​ជា​អាទិភាព និង​ស្ថិតនៅ លើផ្លូវ​ត្រូវ​ទាំង​ក្នុង​អតីតកាល បច្ចុប្បន្នកាល ក៏ដូចជា​អនាគតកាល សម្រាប់​ការកសាង ប្រទេស​កម្ពុជា ឆ្ពោះទៅរក​ការរីកចម្រើន​លើ​គ្រប់​វិស័យ «​មាន​ផ្លូវ មាន​ស្ពាន មាន​ក្តីសង្ឃឹម និង​មាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​, មាន​សន្តិភាព ទើប​មាន​អ្វីៗ​ដូច​ថ្ងៃនេះ​»​។

​ឯកឧត្តម​អភិបាលខេត្ត បន្តថា​៖ ក្រោយ​ថ្ងៃ​រំដោះ ៧​មករា ១៩៧៩ នៅ​ស្រុក​អង្គស្នួល​យើង​នេះ គឺ​គ្មាន​ទេ ផ្លូវ​បេតុង ឬ​កៅស៊ូ លូ និង​ស្ពាន ចំណែក​លំនៅឋាន​ប្រជាជន មិនសូវមាន និង​មាន​ជីវភាព​ខ្សត់ខ្សោយ​។ ប៉ុន្តែ​ស្រុក​អង្គស្នួល បច្ចុប្បន្ន​មាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ និង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ខ្វាត់ខ្វែង ប្រទាក់ក្រឡា​គ្នា មាន​ជាអាទិ៍ ផ្លូវ​ក្រាល​កៅស៊ូ​, ផ្លូវ​បេតុង​, ស្ពាន​, លូ ប្រឡាយទឹក​, សាលារៀន​,​មន្ទីរពេទ្យ​,​រោងចក្រឧ​ស្សហកម្ម​, រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់​, មណ្ឌល​សុខភាព វត្ត​អារាម​..​។​ល​។ ទន្ទឹមនឹងនេះ ផ្លូវ​បេតុង​អា​មេ ២​ខ្សែ ប្រវែង ១,៧៨០ ម៉ែត្រ ក្នុង​ឃុំ​បែក​ចាន និង​ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល នាពេលនេះ គឺជា​សមិទ្ធផល​ដ៏​ធំធេង​ថ្មី​បន្ថែមទៀត ជាមួយនឹង​សមិទ្ធផល​នានា​ជាច្រើន​ផ្សេង​ទៀត​របស់​ឃុំ​បែក​ចាន និង​ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ក្នុង​វិស័យសេដ្ឋកិច្ច​-​សង្គម ប្រកបដោយ សោភ័ណ្ឌភាព ផាសុខភាព សមធម៌ និង​បរិយាប័​ន្ន​។

​ជាមួយគ្នា​នេះ​ផង​ដែរ ឯកឧត្ដម អភិបាលខេត្ត​កណ្ដាល បាន​ថ្លែងអំណរគុណ ចំពោះ​ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម​បរិច្ចាគ​ដីធ្លី ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន ក្នុង​ស្មារតី​«​នៃ​វប្បធម៌​ចែករំលែក​» ជូន​ដល់​អាជ្ញាធរ ដើម្បី​សាងសង់​ផ្លូវ​បេតុង​អា​មេ នៅ​ឃុំ​បែក​ចាន និង​ឃុំ​ក្រាំង​ម្កាក់ នេះ​ឡើង សម្រាប់​ប្រជាជន​ទូទៅ​ប្រើប្រាស់​ជា​សាធារណៈ​ប្រកបដោយ​ផាសុខភាព សមធម៌ និង​បរិយាប័​ន្ន​។

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្ដម​អភិបាលខេត្ត បាន​ណែនាំ​ដល់ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ បន្ត​យកចិត្តទុកដាក់​អនុវត្ត​នូវ​គោល នយោបាយ «​ភូមិ ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​» ដែល​មាន​លក្ខណៈសម្បត្តិ ៧​យ៉ាង ឱ្យបាន​ល្អ​ប្រសើរ​។ បន្ត​ពង្រឹង និង​កែលម្អ​ការផ្តល់សេវា​សាធារណៈ​គ្រប់​ប្រភេទ ដោយ​ជំរុញ​អនុវត្ត ឱ្យបាន​តាម​ទិស​ស្លោក «​ធ្វើឱ្យបាន ធ្វើឱ្យ​លឿន និង​មាន​តម្លាភាព​» ក្នុង​ការផ្តល់​សេវា​សាធារណៈ និង​សេវា​រដ្ឋបាល​គ្រប់​ប្រភេទ​ជូន​ប្រជាពលរដ្ឋ​។ បន្ត​រួម​គ្នា​ខិតខំ​ដោះស្រាយ សំណើ សំណូមពរ និង​បញ្ហា​ប្រឈម​នានា​នៅតាម​មូលដ្ឋាន ប្រកបដោយ​តម្លាភាព គណនេយ្យភាព និង​យុត្តិធម៌ ជាពិសេស​ខិតខំ​កាត់បន្ថយ​ការ​ថ្នាំងថ្នាក់​របស់​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល