ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​ប្រគល់​ថវិកា​ឧបត្ថម្ភ​ដល់​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - មេបញ្ជាការ អាវុធហត្ថ​ខណ្ឌទួលគោក ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ​មេបញ្ជាការរង​ខណ្ឌ ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាលឲ្យ​ដាច់ស​សៃ និង​បាក់​ឆ្អឹងដងកាំបិត​! - លោកស្នងការ ឈឿន សុ​ចិត្ត និង​លោក​ស្នងការរង​នគរបាល​ខេត្តកណ្ដាល​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​កម្មវិធី​!! - បុរស​ម្នាក់​បានបាត់បង់ជីវិត​ភ្លាមៗ ខណៈ​ជិះ​ម៉ូតូ​ដួល ហើយ​ត្រូវ​ជះ​ចូលទៅ​ក្រោម​រថយន្ត​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​សន្និបាត​សាខា​កាកបាទក្រហម​ខេត្ត​ត្បូងឃ្មុំ អាណត្តិ​ទី​៣២០២៤-២០២៩ - លោក​អភិបាល​ស្រុក​កោះ​ធំ​រង​ការរិះគន់​ថា ធ្វើ​របាយការណ៍​ភូតកុហក​អភិបាលខេត្ត​កណ្តាល ករណី​ដណ្តើម​តូប​គ្នា​ - បំផ្ទុះ​ថ្មភ្នំ បណ្តាលឱ្យ​រងរបួស​ម​នុស្ស​ក្មេង​ចាស់ ចំនួន​៤​នាក់ នៅ​ខេត្ត​កំពត​ - សកម្មភាព​ថ្នាក់ដឹកនាំ​សមាជិក​សមាជិកា កម្មវិធី​អាជីវកម្ម​ចល័ត និង​កម្មករ​សំណង់​នៃ​សស​យក​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ចូលរួម​សិក្ខាសាលា​ស្តីពី "​បដិវត្ត​កម្ម​បញ្ញា​សិប្ប​និមិត្ត និង​យុទ្ធសាស្ត្រ​ត្រៀម​ខ្លួន​សម្រាប់​អនាគត​កម្ពុជា " - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​នាំយក​អំណោយ​ចុះសួរសុខទុក្ខ​សមាជិក ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​! - អភិបាល​ស្រុក​អូររាំងឪ ដឹកនាំ​មន្ដ្រី និង​យុវជន បន្ដ​ដាំ​ដើម​ក្ងោក នៅ​ឧទ្យាន​ទន្លេ​ស្ងួត​
0

ចោរលួច​០៨​នាក់ ៣​ករណី​ផ្សេង​គ្នា ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​!

ចោរលួច​០៨​នាក់ ៣​ករណី​ផ្សេង​គ្នា ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ព្រឹក ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៣ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​ចំនួន ០៨​នាក់ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់ ពាក់ព័ន្ធ​ករណី​លួច​៣​ផ្សេងគ្នា បន្ទាប់​ពី​ត្រូវបាន​កម្លាំង​តាម​បណ្តា​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ឃាត់ខ្លួន​បាន​ជា​បន្តបន្ទាប់​។​

​ករណី​ទី​១ ៖ កាលពី​វេលា​ម៉ោង​០៣ និង​២០​នាទី រំលង​អធ្រាត ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៣ មាន​ប្រជាពលរដ្ឋ​ប្តឹង​បណ្តឹង​ផ្ទាល់មាត់​មកកាន់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តាមរយៈ​លេខ​ទូរស័ព្ទ​បន្ទាន់ ១២៩១ របស់​មណ្ឌល​បញ្ជា​ប្រតិបត្តិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​លើ​ករណី​លួច​សម្ភារ មានដូចជា ម៉ាស៊ីនត្រជាក់ ប្រអប់​ភ្លើង និង​ដែក ក្នុង​ខុន​ដូ​មួយ​កន្លែង នៅ​ចំណុច​ផ្លូវ​៦០​ម៉ែត្រ ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ភ្លាមៗ​នោះ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បាន​បើក​ការស្រាវជ្រាវ​តាម​ស្វែងរក​ជនសង្ស័យ រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៥​នាក់ រួមមាន​៖ ១/​ឈ្មោះ​ផៃ ផាត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​, ២/​ឈ្មោះ ជឿន វី​ឌូ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​, ៣/​ឈ្មោះ រតនៈ ធារ៉ា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​, ៤/​ឈ្មោះ គុណ សម្បត្តិ​ពិសី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​, ៥/​ឈ្មោះ អ៊ឹម ដេ​កាន់ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ដោយ​ចាប់​យក​វត្ថុតាង​មួយចំនួន​ទៀត​ផង​ដែរ​។

​ជនសង្ស័យ​ទាំង​០៥​នាក់​បាន​សារភាព​ឲ្យដឹង​ដូចៗ​គ្នា​ថា ពួកគេ​ពិតជា​បានធ្វើ​សកម្មភាព លួច​សម្ភារ នៅ​ចំណុច​ទីតាំង​ខាងលើ ពិតប្រាកដ​មែន ដោយ​កន្លងមក​ពួកខ្លួន​ធ្លាប់​ធ្វើ​សកម្មភាព​លួច​សម្ភារ​ផ្សេងៗ​ជាច្រើន​លើក​មក​ហើយ​។ ដោយ​សព្វថ្ងៃ​ពួកខ្លួន​ក៏​ជា​មុខសញ្ញា​ប្រើប្រាស់​សារធាតុ​ញៀន​ផងដែរ​។​

​ករណី​ទី​២ ៖ កាលពី​វេលា​ម៉ោង​២២ និង​៥០​នាទី ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៣ មាន​ប្រជាពលរដ្ឋ​ប្តឹង​បណ្តឹង​ផ្ទាល់មាត់​មកកាន់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តាមរយៈ​លេខ​ទូរស័ព្ទ​បន្ទាន់ ១២៩១ របស់​មណ្ឌល​បញ្ជា​ប្រតិបត្តិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​លើ​ករណី​លួច​ផ្ទាំង​សឡា​បំភ្លឺ​ផ្លូវ នៅ​ចំណុច​ទល់មុខ​សួន​សត្វសា​ហ្វារី ស្ថិត​នៅ​វិថី​ឈ្នះ​ឈ្នះ ភូមិ​បាក់​ខែ​ង សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នេះ​រួចមក កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ ដែល​កំពុង​ល្បាត​នៅក្បែរនោះ ចុះ​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ​សហ​ការ​ជាមួយ​ប្រជាពលរដ្ឋ​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០២​នាក់​ភ្លាមៗ មានឈ្មោះ ធែ​ល សុភ័ក្ត្រ ហៅ​អ្នកតា​ទឹក ភេទ​ប្រុស អាយុ​២៩​ឆ្នាំ និង​ឈ្មោះ សា​វន វិសិ​ត ហៅ​ជេម ភេទ​ប្រុស អាយុ​២២​ឆ្នាំ ដោយ​ចាប់​យក​វត្ថុតាង​មួយ​ចំនួន​ផងដែរ​។

​ជនសង្ស័យ​ទាំង​០២​នាក់​បាន​សារភាព​ឲ្យដឹង​ដូចៗ​គ្នា​ថា ពួកគេ​ពិតជា​បានធ្វើ​សកម្មភាព លួច​ផ្ទាំង​សឡា នៅ​ចំណុច​ទីតាំង​ខាងលើ ពិតប្រាកដ​មែន ដោយ​សព្វថ្ងៃ​ពួកខ្លួន​ជា​មុខសញ្ញា​ប្រើប្រាស់​សារធាតុ​ញៀន និង​ធ្លាប់​ជាប់​នៅ​មណ្ឌល​កែប្រែ​ផងដែរ​។​

​ករណី​ទី​៣ ៖ ជនសង្ស័យ​ម្នាក់​ឈ្មោះ ចាន់ វណ្ណៈ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ បានធ្វើ​សកម្មភាព​លួច​ទូរស័ព្ទដៃ ពី​ជនរងគ្រោះ​ជា​អ្នក​រត់​ម៉ូតូ​កង់​បី កាលពី​យប់​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​ចំណុច​កោះ​ពេជ្រ ភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ត្រូវបាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌចំការមន ឃាត់ខ្លួន​ភ្លាមៗ ចំណែក​ទូរស័ព្ទដៃ ដែល​ដកហូត​បាន​ពី​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​អាវុធហត្ថ ប្រគល់​ជូន​ជនរងគ្រោះ​វិញ​ផង​ដែរ​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល