ទាន់ហេតុការណ៍
នាយ​ឧត្តមសេនីយ៍សៅ សុខា​អនុញ្ញាតឱ្យ​នាយ​នគរបាល​ជាន់ខ្ពស់ អូស្ត្រាលី​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ - លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​៖ ទោះបី​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ រាជរដ្ឋាភិបាល​កម្ពុជា បន្ដ​រក្សា​ស្ថិរភាព​នយោបាយ និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ឱ្យបាន​ល្អ​ប្រសើរ​ - សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​អញ្ជើញ​ទៅ​បុណ្យ​ឆ្លង​ភ្ជុំបិណ្ឌ​នៅ​វត្ត​វាំង​ចាស់​ - ស្អែក​នេះ​សម្តេច​ហ៊ុន​សែន​និង​ភរិយា​នឹង​ទៅ​ចូលរួម​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នៅ​វត្ត​វាំង​ចាស់​ខេត្តកំពង់ស្ពឺ - សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន អញ្ជើញ​បូជា​ទៀន ធូប ផ្កា​ភ្ញី ថ្វាយ​ព្រះ​រតនត្រ័យ និង​នាំយក​នូវ​គ្រឿងឧបភោគ​-​បរិភោគ ចង្ហាន់​បិណ្ឌ​បាត្រ និង​បច្ច័យ​ទៅ​កាន់បិណ្ឌ​វេន​ទី​១៣ នៅ​វត្ត​បទុម​វ​តីរា​ជ​វ​រា​រាម​ - អភិបាលខេត្ត​កណ្ដាល ចូលរួម​ក្នុង​ពិធី​ផ្ដល់​ជីសរីរាង្គ​ដែលជា​អំណោយ​របស់​ក្រុមហ៊ុន​ជប៉ុន ជូន​ដល់​សហគមន៍​កសិកម្ម​ចំនួន ២១ ទូទាំង​ខេត្ត​កណ្ដាល - លំនៅឋាន​ស្តង់ដា​ជប៉ុន ចាប់ផ្តើម​បើក​លក់​ដំណាក់កាល​ទី​២ - ក្រសួង​កសិកម្ម​កំពុង​ប្រឹងប្រែង​យកចិត្តទុកដាក់​ខ្ពស់​លើ​ការស្រាវជ្រាវ​និង​សហការ​ជាមួយ​វិស័យ​ឯកជន​និង​ដៃគូ​អភិវឌ្ឍន៍​បាន​ដាក់​ឲ្យ​ដំណើ​រនូវ​ឧបករណ៍​និង​គ្រឿងយន្ត​មួយចំនួន​បញ្ជ្រាប​ទៅក្នុង​សហគមន៍ - ​អនុ​មោទនា ពិធី​បុណ្យកាន់បិណ្ឌ វេន​ទី​៩ វត្ត​ព្រះពុទ្ធ​ឃោសនា​ចារ្យ (​ហៅ​ចិន​ដំ​ដែក​ខាងត្បូង​) - សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន អញ្ជើញ​ដាក់​បិណ្ឌ​ទី​៩ នៅ​វត្ត​មុនី​សុវណ្ណ ហៅ​ចំពុះក្អែក​
0

ស្អែក​នេះ​សម្តេច​ហ៊ុន​សែន​និង​ភរិយា​នឹង​ទៅ​ចូលរួម​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នៅ​វត្ត​វាំង​ចាស់​ខេត្តកំពង់ស្ពឺ

ស្អែក​នេះ​សម្តេច​ហ៊ុន​សែន​និង​ភរិយា​នឹង​ទៅ​ចូលរួម​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នៅ​វត្ត​វាំង​ចាស់​ខេត្តកំពង់ស្ពឺ

សុខ​សប្បាយ​ជា​ទេ​បងប្អូន​ជនរួមជាតិ​?​ថ្ងៃនេះ​គឺ​បិណ្ឌ​១៤​ហើយ​។ ថ្ងៃស្អែក​គឺ​ជា​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​ធំ ដែល​ខ្ញុំ​និង​ភរិយា​គ្រោង​នឹង​ទៅ​ចូលរួម​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នៅ​វត្ត​វាំង​ចាស់​ខេត្ត​កំពង់ស្ពឺ​។ ដោយសារ​ប្រទេស​យើង​មាន​សុខ​សន្តិភាព​ពេញលេញ​ទើប​យើង​មាន​ឱកាស​ប្រារព្ធ​ពិធីបុណ្យ​តូចធំ​ជាច្រើន​ដោយ​គ្មាន​ការភ័យខ្លាច​។

​ខ្ញុំ​និង​ភរិយា​សូម​ចូលរួម​រីករាយ​កាន់បិណ្ឌ​ជាមួយ​បងប្អូន​ជនរួមជាតិ​នៅ​ទូទាំង​ប្រទេស​។ នៅក្នុង​ឱកាស​នេះ​ដែរ សូម​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​អគ្គិភ័យ ដែល​អាច​បណ្តាលមកពី​ការដុត​ធូប​ទៀន​នៅតាម​ទីកន្លែង​សក្ការៈបូជា​ផ្សេងៗ ។​

​សូម​អាជ្ញាធ​នៅតាម​បណ្តា​ខេត្ត​នានា​ជួយ​សម្រួល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​អោយបាន​ល្អ​ដើម្បី​បង្ក​ល្ខ​ណៈ​កាន់តែ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​និង​ទេសចរ​បាន​ចូលរួម​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​។​ទន្ទឹមនឹងនេះ​ដែរ​សូម​បងប្អូន​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់​ថែរក្សា​ការពារ​សុខភាព​កុំអោយ​ឆ្លង​ជំងឺ​កូវី​ដ​-១៩ (Covid19)​។​សូម​បន្ត​ពាក់​ម៉ាស​ការពារ​ជា​ពិសេស​ក្នុង​ពិធីបុណ្យ​ដែល​មាន​មនុស្ស​ចូលរួម​ច្រើន​។ ត្រូវ​ឧស្សាហ៍​ដុស​សម្អាត​លាងដៃ​ជាមួយ​សាប៊ូទឹក​អាល់​កុល ឬ​ចឹល​សម្លាប់​មេរោគ​អោយបាន​ជា​ប្រចាំ​។​

​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ធ្វើដំណើ​សុខ​សប្បាយ​មាន​សុវត្ថិភាព​តាមផ្លូវ និង​បាន​រីករាយ​ជួបជុំ​ក្រុម​គ្រួសារ​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​គ្រប់ៗ​គ្នា​កុំបី​ខាន ៕
​អរគុណ​សន្តិភាព​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang»ា | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com