ទាន់ហេតុការណ៍
លោក ពុំ ដា​រ៉ា ប្រធាន​សមាគម​សម្ព័ន្ធ​យុវជន សស​យក ខេត្ត​ក្រចេះ តំណាង​ឲ្យ​ឯកឧត្តម សុខ ចាន់​ភក្តី នាំយក​អំណោយ​ចែកជូន​ជនរងគ្រោះ ដោយសារ​ភ្លើង​ឆេះ​ផ្ទះ នៅ​ភូមិ​១០៥ (​ចំណុច​១០៤) - ក្រុមការងារ អាវុធហត្ថ​សែន​សុខ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ឪពុក​របស់​លោក​ទទួល​មរណៈភាព​! - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤”
0

អភិបាលខេត្ត​កណ្ដាល ចូលរួម​ក្នុង​ពិធី​ផ្ដល់​ជីសរីរាង្គ​ដែលជា​អំណោយ​របស់​ក្រុមហ៊ុន​ជប៉ុន ជូន​ដល់​សហគមន៍​កសិកម្ម​ចំនួន ២១ ទូទាំង​ខេត្ត​កណ្ដាល

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្តាល ៖ នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២០ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល ចូលរួម​ក្នុង​ពិធី​ផ្ដល់​ជី​សារី​រាង្គ ដែល​ជា​អំណោយ​របស់​ក្រុមហ៊ុន​ជប៉ុន ចំនួន​៥២​តោន តាមរយៈ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្ដាល ជូន​ដល់​សហគមន៍​កសិកម្ម​ចំនួន​២១ ដែល​មកពី​ស្រុក​ចំនួន​៤ ក្នុង​ខេត្ត​កណ្ដាល ក្នុងនោះ​ស្រុក​មុខកំពូល ស្រុក​លើកដែក ស្រុក​ខ្សាច់កណ្ដាល និង​ស្រុក​ស្អាង និង​សំណេះសំណាល​ជាមួយ ទីប្រឹក្សា​យុវជន​កាកបាទក្រហម​យុវជន​កម្ពុជា​៤៣ សាលា​គោលដៅ លោកគ្រូ អ្នកគ្រូ និង​មន្ត្រី​ប្រចាំការ​អនុសាខា​ទាំង​១១ ក្រុង​-​ស្រុក​ក្នុង​ខេត្ត​កណ្ដាល​។ នៅក្នុង​ពិធី​ប្រគល់​ជីសរីរាង្គ​នេះដែរ មន្ត្រី​ជំនាញ នៃ​មន្ទីរ​កសិកម្ម​ខេត្ត​កណ្ដាល បាន​ធ្វើ​ការពន្យល់ និង​ជម្រាបជូន​ដល់ បងប្អូន​សហគមន៍​កសិកម្ម អំពី​វិធី​ប្រើប្រាស់​ជី​សេរី​រាង្គ​នេះ​ផង​ដែរ​។​

​មានប្រសាសន៍​ទៅកាន់ បងប្អូន​សហគមន៍​កសិកម្ម និង​លោកគ្រូ អ្នកគ្រូ ទីប្រឹក្សា​យុវជន និង​មន្ត្រី​ប្រចាំការ​អនុសាខា​ទាំង​១១ ក្រុង​-​ស្រុក ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្ដាល បាន​នាំមក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដោយ​ក្ដី​នឹករលឹក​បំផុត​។

​ឯកឧត្តម​បន្តថា កាកបាទក្រហមកម្ពុជា ដែលមាន​សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន សម្ដេច​តែង​មាន​គិតគូរ​ជា​និច្ច អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ទូទៅ នៅ​គ្រប់​ពេលវេលា និង​ថែម​ទាំង​បាន​ណែនាំ​ជាប្រចាំ​ដល់ មន្ត្រី​កាកបាទក្រហម​នៅ​ថ្នាក់​មូលដ្ឋាន​ទាំងអស់ ត្រូវ​ពិនិត្យ​មើល​ពី​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ចុះ​សុខទុក្ខ​ដល់​ចាស់ជរា​ឥត​ទីពឹង ជនទីទ័លក្រ ស្រី្ត​មេម៉ាយ​កូន​ច្រើន​ក្រីក្រ អ្នក​កំពុង​រស់នៅ​ជាមួយ​មេរោគ​អេដស៍ អ្នក​ជំងឺអេដស៍ អ្នក​មាន​ជំងឺ​រ៉ាំរ៉ៃ​ហើយ​មាន​ជីវភាព​ទីទ័លក្រ កុមារកំព្រា ស្រី្ត​ឆ្លងទន្លេ និង​អ្នករងគ្រោះ​ផ្សេងៗ ដោយ​មិន​ប្រកាន់​ពូជសាសន៍ សាសនា ប្រពៃណី ឬ​និន្នាការ​នយោបាយ​ឡើយ គឺ​ក្នុង​គោលបំណង​ជួយ​ដោះស្រាយ​សម្រាល​នូវ​ការលំបាក​ចំពោះ​មុខ​ឲ្យបាន​ទាន់​ពេលវេលា និង​មិន​ទុកឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយសារ​ការ​ដាច់​ស្បៀងអាហារ​ឡើយ​។​

​ក្នុងឱកាស​នោះ​ដែរ​ឯកឧត្តម គង់ សោភ័ណ្ឌ ក៏​បាន​ផ្ដាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នៅក្នុង​ឱកាស​ភ្ជុំបិណ្ឌ​ខាងមុខនេះ សូម​ធ្វើ​ដំណើរ​ដោយ​ប្រុងប្រយ័ត្ន ត្រូវ​គោរព​ច្បាប់​ចរាច​រណ៍ បើកបរ​ប្រកបដោយ​ការយោគយល់ និង​អា​ជា​ស្រ័យ​គ្នា​ទៅវិញទៅមក ដើម្បី​ការពារ​អាយុជីវិត​អ្នកដទៃ ក្រុមគ្រួសារ និង​ខ្លួនឯង​ទាំងមូល​ផង​ដែរ​។ ជាងនេះទៅទៀត បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មិនត្រូវ​មាន​ការធ្វេសប្រហែស ក្នុង​ការបង្ការ ការពារ និង​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូវី​ដ​-១៩​ដោយ​ត្រូវ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន នៅ​វិធានការ​របស់​ក្រសួង​សុខាភិបាល និង​រាជរដ្ឋាភិបាល​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល