(ភ្នំពេញ) ÷នៅព្រឹកថ្ងៃសុក្រ ៩រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ រដ្ឋបាលខណ្ឌដូនពេញ បានរៀបចំពិធីបុណ្យកាន់បិណ្ឌ វេនទី៩ នៅវត្តព្រះពុទ្ធឃោសាចារ្យ ដែលបានផ្តើមបុណ្យដោយ លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និងលោកស្រី និង លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងលោកស្រី ព្រមទាំងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខណ្ឌដូនពេញ និងរដ្ឋបាលសង្កាត់ទាំង១១ ព្រមទាំងទីរួមផ្សារទាំង៣ ។
បច្ច័យដែលទទួលបានក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៩ នេះ រួមមាន:
– បច្ច័យលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ចំនួន ៥,៨៥០,០០០រៀល សម្រាប់ចំណាយពិធីបុណ្យ
– បច្ច័យលោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌ ចំនួន ២,០០០,០០០រៀល សម្រាប់ចំណាយពិធីបុណ្យ
-បច្ច័យពុទ្ធបរិស័ទ ដែលបានចូលរួមក្នុងបុណ្យកាន់បិណ្ឌ វេនទី៩ សម្រាប់ប្រគេនដល់ព្រះសង្ឃ ដើម្បីកសាងបានសរុបចំនួន ១១,៣៦០,០០០រៀល និង ៣៧០ដុល្លារអាមេរិក ។
សរុបរួមចំនួន ១៩,២១០,០០០រៀល និង ៣៧០ដុល្លារអាមេរិក ។
សូមបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ និង ពុទ្ធបរិស័ទទាំងអស់ អនុមោទនាបុណ្យ សូមបានជួបតែសេចក្ដីសុខ សេចក្តីចម្រើន និងសុខភាពល្អបរិបូណ៌ កុំបីអាក់ខានឡើយ ។