ទាន់ហេតុការណ៍
លោក ពុំ ដា​រ៉ា ប្រធាន​សមាគម​សម្ព័ន្ធ​យុវជន សស​យក ខេត្ត​ក្រចេះ តំណាង​ឲ្យ​ឯកឧត្តម សុខ ចាន់​ភក្តី នាំយក​អំណោយ​ចែកជូន​ជនរងគ្រោះ ដោយសារ​ភ្លើង​ឆេះ​ផ្ទះ នៅ​ភូមិ​១០៥ (​ចំណុច​១០៤) - ក្រុមការងារ អាវុធហត្ថ​សែន​សុខ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ឪពុក​របស់​លោក​ទទួល​មរណៈភាព​! - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤”
0

សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី និង ឯកឧត្តម​ឯកអគ្គរដ្ឋទូត​វៀតណាម បាន​ឯកភាព​លើ​ការបន្ត​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ជាពិសេស​ក្នុង​វិស័យ​ពាណិជ្ជកម្ម​, ទេសចរណ៍ និង​ការពារ​ជាតិ​

សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី និង ឯកឧត្តម​ឯកអគ្គរដ្ឋទូត​វៀតណាម បាន​ឯកភាព​លើ​ការបន្ត​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ជាពិសេស​ក្នុង​វិស័យ​ពាណិជ្ជកម្ម​, ទេសចរណ៍ និង​ការពារ​ជាតិ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នា​ព្រឹក​ថ្ងៃទី​១១ ខែ តុលា ឆ្នាំ​២០២៣, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម ង្វៀន ហ៊ុយ​តាំង ឯកអគ្គរដ្ឋទូត​វៀត​ណា​ម​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព ។​

​ជា​កិច្ច​ចាប់ផ្តើម សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការស្វាគមន៍​ចំពោះ​វត្តមាន​របស់ ឯកឧត្តម ឯកអគ្គរដ្ឋទូត​វៀត​ណា​ម ក្នុងជំនួប​ថ្ងៃនេះ ដែល​ជា​ឱកាស​ដើម្បី​ពិភាក្សា​អំពី​ការ​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វាង​កម្ពុជា និង​វៀតណាម ដែល​មាន​ទំនាក់ទំនង​ជា​ប្រវត្តិសាស្ត្រ ។​

​ក្នុងឱកាស​នៃ​ជំនួប​នេះ ឯកឧត្តម ង្វៀន ហ៊ុយ​តាំង បាន​សម្តែង​នូវ​ការអបអរសាទរ​សារ​ជា​ថ្មី​ជូន សម្តេច​ធិបតី ចំពោះ​ការ​ចូល​កាន់​មុខតំណែង​ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​បាន​ជូនពរ សម្តេច​ធិបតី ទទួលបាន​នូវ​ជោគជ័យ​ក្នុង​ភារកិច្ច​ដ៏​ឧត្តុង្គឧត្តម​នេះ ។ ឯកឧត្តម​ឯកអគ្គរដ្ឋទូត ក៏​បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​ការអភិវឌ្ឍ​ឥត​ឈប់​ឈរ​លើ​គ្រប់​វិស័យ​របស់​ប្រទេស​កម្ពុជា ជាពិសេស ក្នុង​រយៈកាល​ចុងក្រោយ​នេះ គឺ​ការគ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ដែល​ពិតជា​បាន​បង្កលក្ខណៈ​ដល់​ដំណើរការ​រៀបចំ​ព្រឹត្តិការណ៍​ជាតិ និង​អន្តរជាតិ​សំខាន់ៗ ជាអាទិ៍​៖ កិច្ចប្រជុំ​កំពូល​អាស៊ាន​លើ​ក​ទី​៤០ និង​៤១ ព្រមទាំង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​, ព្រឹត្តិការណ៍​ប្រកួត​កី​ទ្បា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ និង​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហេ្គម​លើក​ទី​១២ នៅក្នុង​ឆ្នាំ​២០២៣ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ នៃ​រដ្ឋសភា ជាដើម ។​ល​។ ឯកឧត្តម​អគ្គរដ្ឋទូត ក៏​បាន​សម្តែង​ផងដែរ នូវ​ភាពសប្បាយ​រីករាយ​ចំពោះ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​វៀតណាម ដែល​មាន​ការរីកចម្រើន​លូតលាស់​ជា​លំដាប់​លើ​គ្រប់​វិស័យ ហើយ​រដ្ឋាភិបាល​វៀតណាម​បេ្ត​ជ្ញា​ពង្រី​កកិច្ចសហប្រតិបត្តិកា​រ​នា​នា​ដែល​មាន​ស្រាប់​នៅ​គ្រប់​កម្រិត ជាពិសេស​វិស័យ​ពាណិជ្ជកម្ម​, ទេសចរណ៍​, ការពារជាតិ និង​សន្តិសុខ ក៏ដូចជា​នឹង​បន្ត​សំឡឹងមើល​វិស័យ​សក្តានុពល​ថ្មីៗ​បន្ថែមទៀត ។ បន្ថែម​ពី​នេះ​ទៀត ឯកឧត្តម​ឯកអគ្គរដ្ឋទូត​វៀតណាម បាន​បង្ហាញ​នូវ​បំណង​ក្នុង​ការគោរព​អញ្ជើញ សម្តេច​ធិបតី ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅក្នុង​ប្រទេស​វៀតណាម ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ ។​

​ជា​ចុងក្រោយ សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី និង ឯកឧត្តម​ឯកអគ្គរដ្ឋទូត​វៀតណាម បាន​ឯកភាព​លើ​ការបន្ត​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ជាពិសេស​ក្នុង​វិស័យ​ពាណិជ្ជកម្ម​, ទេសចរណ៍ និង​ការពារ​ជាតិ ។ ដោយឡែក ជំនួប​នេះ ក៏​បាន​ផ្តោត​ការពិភាក្សា​ផងដែរ​អំពី​យន្តការ​ត្រីភាគី​កម្ពុជា​-​ឡាវ​-​វៀតណាម សំដៅ​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ជិតស្និទ្ធ និង​រឹងមាំ​បន្ថែមទៀត ៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល