កំពត ៖ ថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២៣ លោក ចាន់ ច័ន្ទមឿន ប្រធានស្តីទីសមាគមយុវជនទិសអាគ្នេយ៍ ប្រចាំសាខាខេត្តកំពត និងលោក សេង សុវណ្ណា អនុប្រធានសមាគមប្រចាំសាខាខេត្តកំពត ព្រមទាំងជំនួយការសមាជិក សមាជិកាបានចូលរួមកាន់បិណ្ឌទី09 នៅក្នុងវត្តមួយ ស្ថិតនៅក្នុង ភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត។
យើងខ្ញុំថ្នាក់ដឹកនាំសមាជិសមាជិកាប្រចាំសាខាខេត្តកំពតសូមចែករំលែកផលបុណ្យដល់ទៅបងប្អូនប្រជាជនកម្ពុជាទាំងអស់គ្នា,ហើយក៏សូមអរគុណដល់លោកពូ ចែត ញ៉េន នឹងអ្នកមីង រូស សាលីនណាមុយ ដែលរស់នៅ USA ដែលចូលរួមបច្ច័យនឹងសមាគមទិសអាគ្នេយ៍ប្រចាំខេត្តកំពត ចំនួន $100 និងលោក ពៀន សារ៉ាយ ជំនួយការប្រធានសមាគមប្រចាំខេត្តកំពត ក៏បានចូលរួមបច្ច័យចំនួន $30ផងដែរ។
យើងខ្ញុំទាំងអស់គ្នាសូមចែករំលែកផលបុណ្យទាំងអស់នេះជូនដល់ម្ចាស់ទានស្មើរៗគ្នា នឹងសូមជូនពរលោកតាលោកយាយ អ៊ុំប្រុស អ៊ុំស្រី ពូ មីង បងប្អូន, លោកប្រធាន អនុប្រធាន សមាជិក សមាជិកា យុវជន សមាគមទិសអាគ្នេរ {54}ទាំងអស់អោយជួបតែពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណះ សុខះ ពលះ កុំបីឃ្លៀងឃ្លាតឡើយ។
ជាចុងក្រោយ ក្រុមការងារក៏សូមជូនពរបងប្អូនប្រជាពរដ្ធខ្មែរយើងទាំងអស់នារដូវបុណ្យភ្ជុំបិណ្ឌនេះសុខសប្បាយ ធ្វើដំណើរទៅទីជិតទីឆ្ងាយ ប្រកបដោយសុខសុវត្ថិភាពគ្រប់ៗគ្នាផងដែរ ៕