ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤” - ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង - ក្រុម​ការងារ​ជំនាញ នៃ​ក្រសួង​បរិស្ថាន​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​បច្ចេកទេស និង​វិធានការ​ច្បាប់ ចំពោះ​ក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd.
0

​លោក ប៉ែន បូ​ណា​៖ សូម​បញ្ឈប់​ការប្រើប្រាស់​រូបភាព​ហិង្សា រូបភាព​ដែល​បំពាន​លើ​សិទ្ធិ​បុគ្គល​ឯកជន នៅលើ​ទំព័រ​សារព័ត៌មាន ឬ​លើ​បណ្តាញ​សង្គម តទៅទៀត ពីព្រោះ​វា​មាន​ផលប៉ះពាល់​អវិជ្ជមាន​ច្រើនយ៉ាង​ណាស់​

​លោក ប៉ែន បូ​ណា​៖ សូម​បញ្ឈប់​ការប្រើប្រាស់​រូបភាព​ហិង្សា រូបភាព​ដែល​បំពាន​លើ​សិទ្ធិ​បុគ្គល​ឯកជន នៅលើ​ទំព័រ​សារព័ត៌មាន ឬ​លើ​បណ្តាញ​សង្គម តទៅទៀត ពីព្រោះ​វា​មាន​ផលប៉ះពាល់​អវិជ្ជមាន​ច្រើនយ៉ាង​ណាស់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ​៖ លោក ប៉ែន បូ​ណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​មានប្រសាសន៍ថា «​ខ្ញុំ​បាន​ផ្តល់​បទសម្ភាសន៍​ដល់​សារព័ត៌មាន​កម្ពុ​ជា​ថ្មី​ដោយ​និយាយថា នៅ​ស្រុក​គេ ពិសេស​ប្រទេស​ជឿនលឿន សារព័ត៌មាន​មិន​យក​រឿង​ចោរលួច ចោរ​ប្លន់​ម៉ូតូ រឿង​ក្មេង​ទំនើង​វ៉ៃ​គ្នា រឿង​គ្រោះថ្នាក់​ចរាចរណ៍ ឬ​ឃាតកម្ម ហិង្សា​មក​ធ្វើ​ជា​រឿង​សំខាន់ ហើយ​ពង្រីក​ដាក់​លើ​ទំព័រមុខ​ទេ​ឧ ។ លោក​បាន​លើកឡើង​ដូចនេះ នៅលើ​បណ្ដាញ​សង្គម facebook នៅ​ព្រឹក​ថ្ងៃទី​០៩ ខែ តុលា ឆ្នាំ ២០២៣ ។

​លោក​បាន​បន្តថា «​គេ​ច្រើន​សរសេរ​ជា​រឿង​ខ្លីៗ ដាក់​នៅ​ទំព័រ​ខាង​ក្នុង​តែ​ប៉ុណ្ណោះ ដោយ​មិន​ប្រើ​រូបថត​ទេ លើកលែងតែ​ករណី​នោះ ជា​រឿង​ធំ​ពាក់ព័ន្ធ​បុគ្គល​ល្បីៗ ទើប​គេ​សរសេ​រវែង តែ​គេ​ត្រូវ​គោរព​ក្រមសីលធម៌​ខ្ពស់​ណាស់ ពិសេស​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​រូបភាព​អំពើហិង្សា ឬ​ឃាតកម្ម​ជាដើម ពីព្រោះ​គេ​គិត​ពី​ផលប៉ះពាល់​អវិជ្ជមាន​ផ្សេងៗ​និង​ការគោរព​សិទ្ធិ​បុគ្គល​ឯកជន​។​

​ក្រម​សីលធម៌​បែប​នេះ​នរណា​ក៏​ដឹង​ដែរ​ជាពិសេស​បញ្ញវន្ត​អ្នក​រៀនសូត្រ​ចេះដឹង​និង​អ្នកសារព័ត៌មាន​។

​ចុះ​ហេតុអ្វី​បាន​ជា​សារព័ត៌មាន​ខ្លះ​មិន​យល់​រឿងនេះ​? តើ​សកម្មជន​សិទ្ធិមនុស្ស​រូប​ណា ដែល​ចង់​ឃើញ​រូបភាព​ហិង្សា ខ្វះ​ការគោរព​សិទ្ធិ​បុគ្គល​ឯកជន នៅ​លើ​ទំព័រមុខ​សារព័ត៌មាន​?

​អ្នកសារព័ត៌មាន​ដែល​សរសេរ​អត្ថបទ​នេះ​ទៀតសោត​មិន​បាន​ផ្ទៀងផ្ទាត់​ថា​តើ​សម្តី​ដើម​របស់​ខ្ញុំ​ចង់​និយាយ​ពីអ្វី​និង​ក្នុង​បរិបទ​អ្វី​នោះឡើយ​។ នេះ​ជា​ភាព​ខ្សត់ខ្សោយ​ខាង​វិជ្ជាជីវៈ ដោយ​គ្រាន់តែ​លឺ​គេ​ថា ហើយ​បន្ថែមល្បោយ​ខ្លួនឯង​តុបតែង​បានជា​សាច់រឿង​មួយ​វែង​អន្លាយ ដើម្បី​វាយប្រហារ​អ្នកដទៃ ឬ​វាយប្រហារ​លើ​រាជរដ្ឋាភិបាល​។

​ខ្ញុំ​សូម​បញ្ជាក់​ជំហរ​ជា​ថ្មី ក្នុងនាម​ជា​អ្នក​ធ្លាប់​ប្រឡូក​ក្នុង​អាជីព​នេះ​៣០​ឆ្នាំ​ហើយ ដែល​បាន​រួមចំណែក​ក្នុង​ការកាត់បន្ថយ​រូបភាព​ហិង្សា​លើ​ទំព័រ​សារព័ត៌មាន​ក៏​ដូចជា​ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ​ម្នាក់​ថា សូម​បញ្ឈប់​ការប្រើប្រាស់​រូបភាព​ហិង្សា រូបភាព​ដែល​បំពាន​លើ​សិទ្ធិ​បុគ្គល​ឯកជន នៅលើ​ទំព័រ​សារព័ត៌មាន ឬ​លើ​បណ្តាញ​សង្គម​តទៅ​ទៀត​ពីព្រោះ​វា​មាន​ផលប៉ះពាល់​អវិជ្ជមាន​ច្រើនយ៉ាង​ណាស់ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល