នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសបុណ្យកាន់បិណ្ឌទី៧ ថ្នាក់ដឹកនាំ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា (សសអក) បានអញ្ជើញប្រគេនចង្ហាន់និងទេយ្យទានដល់ព្រះសង្ឃនៅវត្ត “ព្រហ្មចារី” ហៅវត្តព្រែកក្របៅ ស្ថិតក្នុង សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធរបស់អ្នកសារព័ត៌មានដែលបានធ្វើមរណកាលកន្លងមក ជាពិសេស លោក ហង្ស ចក្រា អនុប្រធានសមាគម (សសអក) និង បុព្វការីជន ញាតិ៧សន្តាន។
ពិធីនេះដឹកនាំដោយ លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា និង ឯកឧត្តម មឿន ឈានណារិទ្ធ ទីប្រឹក្សាក្រសួងព័ត៌មាន និងជា សាស្ត្រាចារ្យផ្នែកព័ត៌មាន ព្រមទាំង ថ្នាក់ដឹកនាំសមាគមជាច្រើនរូបទៀត៕