នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ សមាគមន៍សណ្ឋាគារកម្ពុជា បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោក លូ ម៉េង ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា និងលោកស្រី ក្លេខៃ ចិន្តា ប្រធានសមាគមសណ្ឋាគារកម្ពុជា ដោយមាន ការចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ ផងដែរ ។
លោកស្រី ក្លេខៃ ចិន្តា ប្រធានសមាគមន៍សណ្ឋាគារកម្ពុជា បានមានប្រសាសន៍ថា រាល់ការអភិវឌ្ឍនិងវិនិយោគលើសណ្ឋាគារនាគារនៅពេលបច្ចុប្បន្ននេះ វិនិយោគិនគួរតែមានការប្រុងប្រយ័ត្ន និងត្រូវរក ទីតាំង ណា ដែលមិនទាន់ឆ្លើយតបនឹងតម្រូវការភ្ញៀវទេសចរ។
លោកស្រី ក្លេខៃ ចិន្តា បន្តថា នាពេលនេះការផ្គត់ផ្គង់សណ្ឋាគារនៅកម្ពុជា ជាពិសេស តំបន់ សក្តានុពល ដូ ច ជា សៀម រាប រាជធានីភ្នំពេញ និងខេត្តព្រះសីហនុជាគោលដៅទេសចរណ៍ដ៏មមាញឹកកំពុង មាន ការ ផ្គត់ផ្គ ង់ សណ្ឋាគារ លើស តម្រូវការ។ លោកស្រីបញ្ជាក់ថាបើជាការល្អគួរកុំទាន់សាងសង់សណ្ឋាគារអី សម្រាប់ អ្នក មាន គម្រោង នឹង សាង សង់ ។ ក្នុងន័យនេះយើងមិនបានហាមឃាត់ការវិនិយោគទេ ប៉ុន្តែ ការ សាងសង់ សណ្ឋាគារ ក្នុង ដំណាក់ កាល នេះ គឺបើសង់ទៅអាចនឹងលើសពីតម្រូវការ។
ប្រធានសមាគមសណ្ឋាគារកម្ពុជា រូបនេះ បានឲ្យដឹងទៀតថា បច្ចុប្បន្ននេះ សណ្ឋាគារខ្លះ មិនមាន ភ្ញៀវ ស្នាក់ នៅពេញផង ដោយសារតែភ្ញៀវរាងថយចុះបន្តិច។ លោកស្រីបន្តថា ភ្ញៀវទេសចរដែលត្រូវការបន្ទប់ ស្នាក់ នៅ គឺភាគច្រើន ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ផ្គត់ផ្គង់ ជូន វាខុស ពីមុន ដែល ភ្ញៀវ បរទេស ត្រូវ រក សណ្ឋា គារ និងកក់ដោយខ្លួនឯង។
លោកស្រី ក្លេខៃ ចិន្តា បន្ថែមថា ក្នុងកាលៈទេសៈ ដែលវិនិយោគិនមា ន ដើម ទុនច្រើននិងចង់សាងសង់សណ្ឋាគារសម្រាប់បម្រើនៅពេលអនាគតនោះ គួរតែរក ទីតាំង ណា ដែល មិនទាន់ មានបន្ទប់សណ្ឋាគារគ្រប់គ្រាន់ និងជាគោលដៅទេសចរណ៍របស់ភ្ញៀវបរទេស ដូចជា ខេត្តព្រះសីហនុ កែប កំពត បាត់ដំបង មណ្ឌលគិរី រតនគិរីជាដើម ដោយឡែកខេត្តព្រះសីហនុ មានបន្ទប់ ផ្ទះសំណាក់ និងសណ្ឋាគារជាច្រើនតែមានភ្ញៀវស្នាក់នៅដែរតែមានតិចដោយសារតែបច្ចុប្បន្នជំងឺកូវីដ-១៩ កំពុងរាតត្បាតពាសពេញពិភពលោក។
លោក លូ ម៉េង ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា បានមានប្រសាសន៍លោក បាន ឯក ភាព ចំពោះ ការ សម្រេច ចិត្ត នៅ ក្រុងព្រះសីហនុដោយលោកបានបន្ថែមថាម ថា វា នឹង អាច ជួយ ដល់ សមាគម ក្នុង ការ ពង្រីក សមាជិក ភាព របស់ ខ្លួន ទៅ កាន់ ខេត្ត ព្រះ សីហនុ និង បង្កើន ចំនួន សមាជិក រហូត ដល់ ជាង ៨០ សណ្ឋាគារទៀតផង។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុបាន មានប្រសាសន៍ថា ឯកឧត្តមបានស្វាគមន៍និងគាំទ្រវិស័យឯកជនដែលបានមកបណ្ដាក់ទុនវិនិយោគនៅក្នុងទឹកដីខេត្តព្រះសីហនុជាពិសេសរយៈពេលកន្លងមកប៉ុន្មានឆ្នាំចុងក្រោយនេះឯកឧត្តមបាននឹងខិតខំនិងកំពុងកសាង ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុង ក្រុងព្រះសីហនុដើម្បីឱ្យមានការរីកចម្រើន។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបញ្ជាក់បន្ថែមទៀតថាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវក្រុងក្នុងខេត្តព្រះសីហនុ ចំនួន៣៤ខ្សែនេះ មានប្រវែងសរុបចំនួន ៨២,១៤៥ គីឡូម៉ែត្រ អនុវត្តការសាងសង់ដោយក្រុមហ៊ុនចំនួនប្រាំពីរ គ្រោងចំណាយរយៈពេលសាងសង់ចំនួន ៨ខែ ចាប់ពីថ្ងៃចុះកិច្ចសន្យា ហើយគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋបាលខេត្តព្រះសីហនុ មានភារកិច្ចត្រួតពិនិត្យការអនុវត្តគម្រោងនេះ។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ទៀតថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្នុងក្រុង នៃខេត្តព្រះសីហនុ ត្រូវបានស្ថាបនាឡើងវិញទាំងស្រុងបន្ទាប់ពីទទួលរងការខូចខាតដោយសារកំណើននៃការអភិវឌ្ឍយ៉ាងគំហុក និងគ្រោះទឹកជំនន់នាពេលកន្លងមកក្នុងរយៈពេលប៉ុន្មានឆ្នាំចុង ក្រោយនេះ នេះជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត នៃខេត្តព្រះសីហនុ ដែលមិនធ្លាប់មានពីមុនមកក្នុងការស្ថាបនាផ្លូវទូទាំងក្រុងបែបនេះ។
ការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធទាំងនេះធ្វើឡើងក្រោមការយកចិត្តទកដាក់ពីប្រមុខរាជរដ្ឋាភិបាល ដែលធ្វើឱ្យខេត្តជាប់ឆ្នេរ សមុទ្រមួយនេះមាន ភាព ស៊ីវិល័យទាក់ទាញការវិនិយោគបន្ថែមទៀត ស្របទៅនឹងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយឱ្យទៅជាខេត្តឧស្សាហកម្មគំរូពហុបំណងតែមួយគត់ និងជាខេត្តបំពង់ករសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។ហេតុដូច្នេះហើយ រាជដ្ឋាភិបាលបានសម្រេចបញ្ចេញថវិកាសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវទាំងនេះក្រុងក្នុងខេត្តព្រះសីហនុក្នុងគោលដៅប្រែក្លាយក្រុងព្រះសីហនុឲ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អ សម្រាប់ការរស់នៅទេសចរណ៍ និងធុរកិច្ចជាពិសេស ធានានូវបានគុណភាពរឹងមាំអាចប្រើប្រាស់បានយូរអង្វែង។