ទាន់ហេតុការណ៍
កីឡា​ដើម្បី​សន្ដិភាព និង​បរិស្ថាន​នៅ​កម្ពុជា វគ្គ​ផ្តាច់ព្រ័ត្រ​ - ​មន្ត្រី​ឧទ្យានុ​រ​ក្ស​ការិយាល័យ​ដែនជម្រកសត្វព្រៃ​ស្រែពក​-​ណា​ម​លៀរ ប្រទះ​ឃើញ​សត្វ​ស្វា​ជាច្រើន​ប្រភេទ នៅ​ភូមិ​កោះ​ម្យើ​ល​លើ ឃុំ​ណង​ឃី​លិក ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី​ - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​ដើម្បី​ឱ្យ​កម្ពុជា​ទទួលបាន ភាព​ស្អាត ប្រទេស​ជប៉ុន​បាន​សម្រេច​ផ្តល់​រថយន្ត ចំនួន​១០​គ្រឿង ដើម្បី​ប្រមូល និង​ក​ម្ទេស​កាកសំណល់​(​សំរាម​) - លោក​ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញ​ចុះ​សួរ​សុខ​ទុក​គ្រួសារ​អាវុធហត្ថ​ក្រុង​ច្បារមន​ទើប​ឆ្លងទន្លេ​(​លំហែ​មាតុភាព​) - សមត្ថកិច្ច​រកឃើញ​ទីតាំង​លាក់​ឈើ​ខុសច្បាប់​កប់​ក្នុង​ដី​នៅ​ខេត្ត​មណ្ឌល​គី​រី​  - មន្ត្រី​ក្រសួង​បរិស្ថាន​ចុះ​ពិនិត្យ​និង​អនុវត្ត​ច្បាប់​ចំពោះ​ការបញ្ចេញ​ទឹក​កខ្វក់​ប៉ះពាល់​ប្រភពទឹក​សាធារណ​របស់​រោងចក្រ​១​កន្លែង​នៅក្នុង​ខេត្ត​ព្រះសីហនុ​ - លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវ:អ្នកសារព័ត៌មានកម្ពុជា ផ្ញើលិខិតរំលែកមរណៈទុក្ខ គោរពជូន ចំពោះក្រុមគ្រួសារសព ឯកឧត្តម តូច សារ៉េត រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដែលបានទទួលមរណៈភាព - អង្គភាព​ចីរភាព​បរិស្ថាន​កម្ពុជា (CESO) ចេញ​ញ្ញតិ គាំទ្រ​ការអនុវត្ត​ការងារ​របស់​ក្រសួង​បរិស្ថាន​លើ​យុទ្ធនាការ​ភាព​ស្អាត​ភាព​បៃតង​ក្នុងអំឡុងពេល​ជាង ១៥ ខែ ក្រោម​ការដឹកនាំ​របស់ ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្នុង​នីតិកាល​ទី ៧ នៃ​រដ្ឋ​សភា​កម្ពុជា - សាលារៀន​ចំនួន ៧៦ ក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ គាំទ្រ​ពេញ​បេះដូង ចំពោះ​សមិទ្ធផល​របស់​ក្រសួង​បរិស្ថាន​រយៈពេល​ជាង​មួយឆ្នាំ - ក្រសួង​បរិស្ថាន ជូនដំណឹង​ស្តីពី​វិធានការ​ការពារ និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ
0

ឯកឧត្តម យ៉ែម ណ​យ អញ្ជើញ​ជា​អធិបតីភាព​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង អង្គភាព​សារព័ត៌មាន​ក្នុងស្រុក​ចំនួន​២៨​អង្គភាព

ឯកឧត្តម យ៉ែម ណ​យ អញ្ជើញ​ជា​អធិបតីភាព​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង អង្គភាព​សារព័ត៌មាន​ក្នុងស្រុក​ចំនួន​២៨​អង្គភាព

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ​៖ នៅ​រាជបណ្ឌិត្យសភាកម្ពុជា ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០២៣ ឯកឧត្តម យ៉ែម ណ​យ ទីប្រឹក្សា​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​នាយកដ្ឋាន​មណ្ឌល​ព័ត៌មាន តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្ដម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន បាន​អញ្ជើញ​អធិបតីភាព ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា រវាង​អង្គភាព​សារព័ត៌មាន​ចំនួន ២៨​អង្គភាព ស្ដីពី​ការបង្កើត​កិច្ចការ និង​ចងក្រង​ជា​គ្រុប​ព័ត៌មាន​សាមគ្គី​ថ្មី​។

លោក​បណ្ឌិត ហោ គន្ធា ប្រធាន​សមាគម​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា លេីក​ឡេ​ី​ង​ថា អង្គភាព​សារព័ត៌មាន​ចំនួន​២៨​អង្គភាព បាន​ផ្ដួចផ្ដើម​គំនិត​បង្កើត​គ្រុប​ព័ត៌មាន​សាមគ្គី​ថ្មី លេ​ី​កិច្ចសហការ​គ្នា ក្នុង​គោលបំណង បង្កើត​ចំណង​មេត្រី​ភាព កិច្ចសហប្រតិបត្ដិការ លេ​ី​វិស័យ​ព័ត៌មាន ការផ្លាស់ប្ដូរ​បទពិសោធ​ន៍ ចំណេះដឹង​ពីគ្នា​ទៅវិញទៅមក ប្រកប​ដោយ​ក្រមសីលធម៌ និង​វិជ្ជាជីវៈ ក្នុង​បុព្វហេតុ​ធ្វើឱ្យ​ព័ត៌មាន មាន​ភាពរស់រវើក និង​ជា​ការចូលរួមចំណែក​ក្នុង​ការអភិវឌ្ឍន៍​សង្គម​ជាតិ​។

ថ្លែង​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​នោះ​ដែរ ឯកឧត្ដម យ៉ែម ណ​យ ទីប្រឹក្សា​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​នាយកដ្ឋាន​មណ្ឌល​ព័ត៌មាន តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្ដម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ពាំនាំ​នូវ​ការសួរសុខទុក្ខ និង​ផ្ដាំផ្ញើ​ពី ឯកឧត្ដម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​បានចង្អុលបង្ហាញ​ថា សូម​ឱ្យ​អ្នកសារព័ត៌មាន​ទាំង​ត្រូវ​តែ​ប្រកាន់​ភ្ជាប់​នូវ​ក្រមសីលធម៌ វិជ្ជាជីវៈ ហើយ​ធ្វើ​ការផ្សព្វផ្សាយ​ព័ត៌មាន​ពិត​មាន​ប្រភព​ច្បាស់លាស់ គ្រប់​ជ្រុងជ្រោយ ហើយ​ប្រឆាំង​ដាច់ខាត​ព័ត៌មាន​ក្លែងក្លាយ​ផងដែរ​។

​ជាមួយគ្នា​នោះ​ដែរ ឯកឧត្ដម ជា ដែន ឯកឧត្តម ជា ដែន អនុរដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា នឹង​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​គណ​:​កម្មា​ធិ​ការ ស ស យ ក​.​ខេត្ត នឹង​ប្រធានកិត្តិយស សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា មានប្រសាសន៍ថា ការបង្កើត​គ្រុប​ព័ត៌មាន​សាមគ្គី​ថ្មី​នេះ គឺ​បង្កើតឡើង​ក្នុង​គោលបំណង ដោយ​យល់ឃើញថា​អង្គភាព​សារព័ត៌មាន​ត្រូវ​បាន​ដើរ​តាម​ក្រោម​ការដឹកនាំ នឹង​ចង្អុលបង្ហាញ​របស់​ក្រសួង​ព័ត៌មាន នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ ក្នុង​ការបំពេញ​ការងា​រ ទើប​អង្គភាព​សារព័ត៌មាន​ចំនួន​២៨​អង្គភាព បាន​ចងក្រង​ដោយ​មាន​គោលបំណង​មួយ និង​បេសកម្ម​ចំនួន​៨ ក្រោម​ការដឹកនាំ​គ្រុប​ព័ត៌មាន​សាមគ្គី​ថ្មី​នេះ​ឱ្យមាន​ភាព​រីកចម្រើន​និង​ប្រកបដោយ​គុណភាព​ផងដែរ​។

​គួរ​បញ្ជាក់​ផង​ដែរ​ថា អង្គភាព​សារព័ត៌មាន​ចំនួន ២៨ អង្គភាព ចុះ​អនុស្សរណ​:​នា​ឱកាស​នោះ មាន​សមាគម​សារព័ត៌មាន​ចំនួន​០៣ ចូលរួម​ដឹងលឺ និង​ធ្វើ​ជា​សាក្សី​រួម​មាន សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា សមាគម​អ្នកសារព័ត៌មាន​យុវជន និង​សមាគម​អ្នកសារព័ត៌មាន​ឯករាជ្យ​ជាតិ​កម្ពុជា ព្រមទាំង​មាន​ភ្ញៀវកិត្តិយស​ចូលរួម ប្រមាណ​ជាង​១០០​នាក់ ភាគច្រើន​អ្នក​ប្រកប​វិជ្ជាជីវ​:​ព័ត៌មាន​។

​ដើម្បី​ជា​ការលើកទឹកចិត្ត​ដល់​អ្នកសារព័ត៌មាន​នៅ​ក្នុងឱកាស​នោះ ឯកឧត្តម ជា ដែន ប្រធានកិត្តិយស​សមាគម​ន​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា បាន​ឧបត្ថម​ដល់​អង្គភាព​ចំនួន​២៨​ដែល​បាន​ចងក្រង និង​ទើបតែ​បង្កើត​គ្រុប​ព័ត៌មាន​សាមគ្គី​ថ្មី ដោយ​លោក​ចាងហ្វាង​ម្នាក់​ទទួលបាន​ចំនួន​០១​លាន​រៀល ចំណែក​សមាគម​ចំនួន​០៣​ដែល​ចូលរួម​ក្នុង​០១​សមាគម​ទទួលបាន​ថវិកា​ចំនួន​០២​លាន​រៀល​។

​នៅ​ចុងបញ្ចប់​កម្មវិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​នោះដែរ ក៏​មាន​ប្រគល់​សេចក្តីសម្រេច​ជូន​ប្រធាន និង​អនុប្រធាន​ក្រុម​សារព័ត៌មាន និង​ប្រគល់ជូន​អាវ​ចំនួន​២៨​ដល់ ចាងហ្វាយ ហើយក៏​មាន​ការថតរូប​ជាមួយ​ថ្នាក់ដឹកនាំ​ទុក​ជា​អនុស្សាវរីយ៍ និង​ជល់​កែវស្រា សាំ​ប៉ា​ញ​ដើម្បី​ជា​សក្ខីភាព​នៅក្នុង​កម្មវិធី​នោះ​ផងដែរ​៕a

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល