ទាន់ហេតុការណ៍
បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤” - ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង - ក្រុម​ការងារ​ជំនាញ នៃ​ក្រសួង​បរិស្ថាន​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​បច្ចេកទេស និង​វិធានការ​ច្បាប់ ចំពោះ​ក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd. - ដោយសា​របាយការណ៍​មិន​ពិត​បែប​នេះ ទើប​ធ្វើឲ្យ​វិវាទ​ដីធ្លី​មិន​អាច​ដោះស្រាយ​បញ្ចប់​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២៥ និង​ប្រកាស​មុខតំណែង បំពាក់​ឋានន្តរសក្តិ ប្រគល់​ប័ណ្ណ លិខិត​សរសើរ ជូន​ដល់​យោធិន នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​! - ក្រុម​នាយទាហាន​កងយោធពល​ខេមរភូមិន្ទ​បញ្ចប់​ការសិក្សា​ពី​បណ្ឌិតសភា យោធា​អូស្ត្រាលី ប្តេជ្ញា​ចូលរួម​បម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និង​គាំទ្រ​រាល់​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដឹកនាំ​ដោយ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​! - កីឡា​ដើម្បី​សន្ដិភាព និង​បរិស្ថាន​នៅ​កម្ពុជា វគ្គ​ផ្តាច់ព្រ័ត្រ​ - ​មន្ត្រី​ឧទ្យានុ​រ​ក្ស​ការិយាល័យ​ដែនជម្រកសត្វព្រៃ​ស្រែពក​-​ណា​ម​លៀរ ប្រទះ​ឃើញ​សត្វ​ស្វា​ជាច្រើន​ប្រភេទ នៅ​ភូមិ​កោះ​ម្យើ​ល​លើ ឃុំ​ណង​ឃី​លិក ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី​ - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​ដើម្បី​ឱ្យ​កម្ពុជា​ទទួលបាន ភាព​ស្អាត ប្រទេស​ជប៉ុន​បាន​សម្រេច​ផ្តល់​រថយន្ត ចំនួន​១០​គ្រឿង ដើម្បី​ប្រមូល និង​ក​ម្ទេស​កាកសំណល់​(​សំរាម​)
0

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ទទួល​ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី ប្រធាន​សមាគម​ជប៉ុន​-​កម្ពុជា​

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ទទួល​ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី ប្រធាន​សមាគម​ជប៉ុន​-​កម្ពុជា​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ថ្ងៃ​អង្គារ ១២​រោច ខែ​ស្រាពណ៍ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០២៣ វេលា​ម៉ោង ១៥:០០ នាទី​រសៀល​, នៅ​វិមាន​សន្តិភាព សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ស្វាគមន៍ និង​ពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI FUMIAKI) ប្រធាន​សមាគម​ជប៉ុន​- កម្ពុជា និង​ជា​អតីត​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជណាចក្រ​កម្ពុជា ។​

​ជា​កិច្ច​ចាប់ផ្តើម ឯកឧត្ដម តាកាហាស៊ី ហ្វូមីអាគី បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ សម្ដេច​ធិបតី ដែល​បាន​អនុញ្ញាត​ឱ្យ​ឯកឧត្តម និង​គណៈប្រតិភូ​ចូល​ជួប​សម្តែង​ការគួរសម​។ ជាការ ឆ្លើយតប​, សម្ដេច​ធិបតី បាន​សម្តែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ ឯកឧត្តម និង គណៈប្រតិភូ និង​បាន​អរគុណ ចំពោះ​ការ​បំពេញបេសកកម្ម​ដ៏​ឧត្តុង្គឧត្តម​នេះ ដែល​ឯកឧត្តម និង​គណៈប្រតិភូ​ជួប​សម្ដែង​ការគួរសម​ជាមួយ​ឥស្សរជន​ជាន់ខ្ពស់​កម្ពុជា​ជាច្រើន​រូប រួមទាំង សម្តេច​តេជោ ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ផង​ដែរ​។​

​ជា​កិច្ច​បន្ទាប់​, សម្ដេច​ធិបតី និង​ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី បាន​ពិភាក្សា​ទៅលើ កិច្ចសហប្រតិបត្តិការ​វាង​កម្ពុជា​-​ជប៉ុន ជាពិសេស ក្នុង​ទិដ្ឋភាព​នៃ​ការធ្វើ​ធុរកិច្ច និង​ឱកាស​សម្រាប់​ការវិនិយោគ​នៅ​កម្ពុជា​។ ជាក់ស្តែង​, សម្ដេច​ធិបតី បាន​ជម្រាបជូន​អំពី​វឌ្ឍនភាព​វិជ្ជមាន​ជា​ច្រើន​ដែល​កម្ពុជា​សម្រេចបាន ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​នេះ​, ជាពិសេស​, ក្នុង​នីតិកាល​ទី​៦ នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​តេជោ ដែល​កម្ពុជា​បាន​ដាក់ចេញ​នូវ​ច្បាប់​ស្តីពី វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​អនុក្រឹត្យ​សម្រាប់​ការអនុវត្ត​ច្បាប់​នេះ ដែល​បាន​ចែង​យ៉ាងច្បាស់​អំពី​យន្តការ​លើក​ទឹកចិត្ត​ដ៏​ទាក់ទាញ និង​ជាក់លាក់ ព្រមទាំង​គោលនយោបាយ​អនុគ្រោះ និង​កិច្ចសម្របសម្រួល​ផ្សេងៗ សម្រាប់​ការវិនិយោគ​ក្នុង​វិស័យ​អាទិភាព​។ ជាមួយនឹង​ការ​កំណត់​ក្របខ័ណ្ឌ​គតិយុត្ត និង​យន្តការ​ជាក់លាក់​, ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី បាន​បង្ហាញ​នូវ​ជំនឿ​យ៉ាង​មុតមាំ​ថា វិនិយោគិន​ជប៉ុន ជាពិសេស​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) នឹង​ចាប់​អារម្មណ៍​លើ​ការវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​បន្ថែ​ម​ទៀត​។​

​ទន្ទឹមនេះ​, ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី បាន​គោរព​ជម្រាបជូន សម្ដេច​ធិបតី អំពី​ចំណាប់អារម្មណ៍​របស់ SMEs ជប៉ុន ចំពោះ​វិស័យ​សំខាន់ៗ ២ គឺ​៖ (១.) ការផលិត​ទំនិញ​កែច្នៃ ដែល​ប្រើប្រាស់​វត្ថុធាតុដើម​កម្ពុ​ជា និង​បច្ចេកវិទ្យា​ទំនើប​ជប៉ុន ដើម្បី​ផលិត​ជា​ផលិតផល​សម្រេច សម្រាប់​នាំចេញ និង (២.) ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ ដោយ​ផ្តោត​លើ​៖ សេវា​បដិសណ្ឋារកិច្ច​, មេកា​និក យានយន្ត (​សេវា​ជួសជុល​រថយន្ត​ជប៉ុន​), ការតុបតែង និង​កែ​សម្ផស្ស​, សេវា​ថែទាំ​អ្នកជំងឺ​-​មនុស្ស​ចាស់ និង​ជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន និង​ឌីជីថល​។​

​សម្ដេច​ធិបតី បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ចំណាប់អារម្មណ៍​នៃ​ការវិនិយោគ​ក្នុង​វិស័យ ដែល​កម្ពុជា​កំពុង​មាន​តម្រូវការ ហើយ​វិស័យ​ទាំងនេះ​ក៏​មាន​សង្គតិភាព​ទៅ​នឹង​ក្របខ័ណ្ឌ​គោលនយោបាយ អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា​នា​ពេល​បច្ចុប្បន្ន ដូចជា យុទ្ធសាស្ត្រ​បញ្ច​កោ​ណ​-​ដំណាក់កាល​ទី​១ ជាដើម​។ ក្នុងន័យនេះ សម្ដេច​ធិបតី ជំរុញ​ឱ្យ​សមាគម​ធុរកិច្ច​ជប៉ុន សហការ និង​បង្កើន​ទំនាក់ទំនង​ការងារ ជាមួយ​ភាគី​ពាក់ព័ន្ធ​របស់​កម្ពុជា ដើម្បី​សម្រេច​ឱ្យបាន​នូវ​វត្ថុបំណង​ទាំងនេះ ហើយ សម្តេច​ធិបតី បាន​បញ្ជាក់បន្ថែម​ថា រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ ក្រោម​ការដឹកនាំ​ផ្ទាល់​របស់ សម្ដេច​ធិបតី បាន​ត្រៀម​ខ្លួន​រួចជាស្រេច ដើម្បី​សម្របសម្រួល សហការ និង​គាំទ្រ​ធុរកិច្ច​ជប៉ុន តាមរយៈ​គោល នយោបាយ និង​កញ្ចប់​លើកទឹកចិត្ត​ដ៏​ទាក់ទាញ និង​ជាក់លាក់​។​

​មុន​នឹង​បញ្ចប់ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី បាន​គោរព​ជម្រាប​បន្ថែម​អំពី​គោលបំណង នៃ​ការដឹកនាំ​គណៈប្រតិភូ​ធុរកិច្ច​ជប៉ុន មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ជា​ថ្មី​ម្ដងទៀត នៅ​ខែ​វិច្ឆិកា​ខាងមុខ និង​បាន​គោរព​ស្នើសុំ​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​ធិបតី ដើម្បី​ចូល​ជួប​សម្តែង​ការគួរសម និង ពិភាក្សា​ការងារ ។ សម្ដេច​ធិបតី បាន​ស្វាគមន៍​ដោយ​វិជ្ជមាន ចំពោះ​គោលបំណង​នេះ ហើយ សម្ដេច ធិបតី នឹង​ទទួល​ជួប​ក្នុងករណី​មិន​មាន​បេសកកម្ម​ក្រៅប្រទេស ហើយ​ពេលវេលា​សមស្រប​។​

​ជា​ចុងបញ្ចប់ សម្ដេច​ធិបតី បាន​ជូនពរ​ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី និង​គណៈប្រតិភូ ទទួលបាន​ជោគជ័យ​ក្នុង​ដំណើរ​ទស្សនកិច្ច​ធុរកិច្ច​នៅ​កម្ពុជា និង​សូម​ឱ្យ​ការធ្វើដំណើរ​មាតុភូមិ និវត្តន៍ ប្រកប​ដោយ​សេចក្តីសុខ​សុវត្ថិភាព​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល