ទាន់ហេតុការណ៍
ទោះ​ជា​កម្លាំង​ជំនាញ​ចាប់​បង្ក្រាប​ជា​ច្រើនលើក​ច្រើនសារ​ក៏ដោយ​ក៏​មេ​ឈ្មួញ​ដ៏​ល្បី​ប្រចាំ​ព្រៃ​ឡង់​ឈ្មោះ​ធា នៅតែ​មាន​ឥទ្ធិពល​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​បាន​យ៉ាង​រលូន​ដដែល​តើ​មកពី​កត្តា​អ្វី​? - សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា គោរពថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សខួបលើកទី ២០ នៃការគ្រងរាជសម្បត្តិជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕ - ក្រោយ​មិន​រំពឹង​ទុក្ខ​ថា ទទួលបាន​នូវ​ភាពយុត្តិធម៌ បាត់បង់​ទំនុកចិត្ត គ្មាន​សម្លាប់​ភាព អស់​ក្ដីសង្ឃឹម​ចំពោះ​លោក ឆៃ វណ្ណឌី អភិបាល​ស្រុក​កោះធំ បាន​ធ្វើ​របាយការណ៍​ភូតកុហក់​អភិបាលខេត្ត​កណ្តាល ក្រុម​អា​ជីករ​បាន​ស្នើសុំ​សម្តេច​តេជោ និង​សម្តេច​ធិបតី​ជួយ​រក​យុត្តិធម៌​អោយ​ជនរងគ្រោះ​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍ គណៈប្រតិភូ​ប៉ូលីស​ប្រដាប់អាវុធ នៃ​កងទ័ព​រំដោះប្រជាជន​ចិន​! - ប្រធាន​គណបក្ស​នយោបាយ​និង​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​គាំទ្រ​បណ្តុះ​គំនិត​ស្អាត បៃតង និង​ចីរភាព នៅក្នុង​ប្រទេស​កម្ពុជា​ - ឯកឧត្តម ឆាយ ឫទ្ធិ​សែន ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ និង​ស្ពាន​ទ្រុឌទ្រោម ក្នុង​ស្រុក​ព្រះស្ដេច និង​ស្រុក​ស្វាយជ្រំ​ - ល្បែងស៊ីសង​មាន់​ជ​ល់អន​ឡាញ និង​ឡូតូ​8888 ស្ថិត​នៅ​ផ្សារ​ដី​ថ្មី ចំណុច​តារាង​បាល់ទះ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បើ​លេង​យ៉ាង​សប្បាយ មិន​ខ្វល់​ពី​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​ប្រគល់​ថវិកា​ឧបត្ថម្ភ​ដល់​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - មេបញ្ជាការ អាវុធហត្ថ​ខណ្ឌទួលគោក ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ​មេបញ្ជាការរង​ខណ្ឌ ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាលឲ្យ​ដាច់ស​សៃ និង​បាក់​ឆ្អឹងដងកាំបិត​! - លោកស្នងការ ឈឿន សុ​ចិត្ត និង​លោក​ស្នងការរង​នគរបាល​ខេត្តកណ្ដាល​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​កម្មវិធី​!!
0

ល្បែងស៊ីសង​តាម​អន​ឡាញ​ខុសច្បាប់​មួយ​កន្លែង​ដ៏​ធំ កំពុង​បង្ក​ការភ័យខ្លាច​យ៉ាងខ្លាំង ខណៈ​លោក​មេ​ប៉ុស្តិ៍​ថា លោក​អធិការរង​ជា​អ្នកបើក​..!!

ល្បែងស៊ីសង​តាម​អន​ឡាញ​ខុសច្បាប់​មួយ​កន្លែង​ដ៏​ធំ កំពុង​បង្ក​ការភ័យខ្លាច​យ៉ាងខ្លាំង ខណៈ​លោក​មេ​ប៉ុស្តិ៍​ថា លោក​អធិការរង​ជា​អ្នកបើក​..!!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កំពត​៖ តើ​ពិត​ទេ​លោក​អធិការរង​ស្រុក​ឈូក ខេត្ត​កំពត ខណៈ​លោកនាយ​ប៉ុស្តិ៍​ថា​លោក​ជា​អ្នក​នៅ​ពីក្រោយ​ក្នុង​ការបើក​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អន​ឡា​ញ ដើម្បី​កៀងគរ​ក្រុម​អ្នក​ញៀន​ល្បែង​ឲ្យមក​ប្រមូលផ្ដុំ​គ្នា​លេង​ស្រែក​ហូរ​កញ្ជ្រាវ​យ៉ាង​ទ្រហឹង​អ៊ឹង​កង​យ៉ាង​រំពង​ភូមិ​ដោយ​មិន​ខ្លាចញញើត​និង​ច្បាប់​បន្តិច​សោះ​។

សេច​ករាយ​ការណ៍​បានឲ្យដឹង​ថា​មាន​ទីតាំង​ល្បែងស៊ីស​ងជល់​មាន់​តាម​ប្រព័ន្ធ​អន​ឡាញ​ដ៏​ធំ​មួយ​កន្លែង​នៅ​ក្បែរ​វត្ត​ម្រះព្រៅ ស្ថិតនៅ​ភូមិ​ដូន​យ៉យ ឃុំ​ដូន​យ៉យ ស្រុក​ឈូក ខេត្ត​កំពត កំពុងបើក​ដំណើរការ​ទទួល ក្រុម​អ្នក​ញៀន​ល្បែង​គ្រប់​មជ្ឈដ្ឋាន​មក​លែង​យ៉ាងច្រើន​កុះករ និង​ស្រែក​ហ៊ោរ​កញ្ជ្រៀវ យ៉ាង​អណាធិបតេយ្យ​ដោយ​មិន​គោរព​នៅ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​នោះ​ឡើយ​។​

​សូម​រំលឹក​ថា​: កាល​នៅ​ថ្ងៃទី​១៧​ខែ​កញ្ញា ឆ្នាំ​២០២៣ បាន​កន្លងទៅ​នេះ ប្រមុខ​រាជរដ្ឋាភិបាល បាន​ដាក់​បទបញ្ជា​ឲ្យ​អភិបាល​រាជធានី ទាំង​២៥ ខេត្ត ក្រុង ដែល​តម្រូវ​ឲ្យ​បង្ក្រាប​!​ទីតាំង​បន​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ នូវ​ទូទាំងប្រទេស ដោយ​គ្មាន​ការលើកលែង​…

​ប្រមុខ​រាជរដ្ឋាភិបាល បាន​បញ្ជាក់​យ៉ាង​ដាច់​ណាត់​ទៀតថា​: បើ​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន ស្រុក ក្រុង ខេត្ត ណា​មិន​ហាន​ក្នុង​ការទប់ស្កាត់ និង​បង្ក្រាប​!​ទីតាំង​បន​ល្បែងស៊ីសង​ខុសច្បាប់ នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ទេ​!​អាជ្ញាធរ​និង​សមត្ថកិច្ច​ទាំងនោះ​!​និង​មាន​បញ្ហា​ប្រឈម​និង​បាត់បង់​ពី​តំណែង​ទៀត​ផង​។​

​ដោយឡែក​លោក​អធិការរង​ស្រុក​ឈូក​មិន​បាន​គោរព​នៅ​បទបញ្ជា​នោះ​ទេ បែរ​ជា​ចូលរួម​ចំណែក​នៅ​ពីក្រោយ​ក្នុង​ការបើក​ល្បែងស៊ីសង​ជល់​មាន តាម​ប្រព័ន្ធ​អន​ឡាញ​ខុសច្បាប់ នៅក្នុង​ដូន​យ៉យ ឃុំ​ដូន​យ៉យ ស្រុក​ឈូក ផ្ទុយ​ពី​គោលនយោបាយ ភូមិ ឃុំ ឲ្យមាន​សុវត្ថិភាព ទាំង​៧​ចំណុច របស់​រាជរដ្ឋាភិបាល ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួង​មហាផ្ទៃ ព្រោះ​ល្បែងស៊ីសង​គឺជា​ដើមចម​នៃ​ការ​អោយ​មាន​ចោរលួច ចោរប្លន់ ចោរឆក់ សម្លាប់ ហិង្សា​ក្នុង​គ្រួសារ និង​ភាពអសន្តិសុខ​ផ្សេងៗ​។​

​ពាក់ព័ន្ធ​នឹង​ទីតាំង​ល្បែង​ខាងលើនេះ លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដូន​យ៉យ បានឱ្យដឹងថា​លោក​រង់ចាំ​តែ​បទបញ្ជា​ពីលើ​ទេ​ឱ្យតែ​មាន​បទ​បញ្ជា​លោក​ចុះ​ទៅ​បិទ​ភ្លាម ព្រោះ​រាល់​ថ្ងៃ​លោក​ពិបាក​ណាស់​ពាក់ព័ន្ធ​នឹង​ល្បែង​នឹង​ហើយ​លោក​សំណូមពរ​អោយ​អ្នកសារព័ត៌មាន​ចុះផ្សាយ និង​ផ្សាយ​ភ្ជាប់​ជាមួយ​នឹង​លោក​បាន​ជំពាក់​លុយ​គេ​ចំនួន​៥​លាន​រៀល​ថ្លៃ​ធ្វើ​ប៉ុស្តិ៍​រដ្ឋបាល និង​ប្រូ​ស៊ីម៉ង់ចំ​នួន ៧២​សន្លឹក ដែល​គាត់​បាន​ទិញ​យក​មក​ប្រក់​កញ្ចុះ​ក្នុង​មួយ​សន្លឹក​តម្លៃ​៩០០០​រៀល​។​

​ទោះបីជា​យ៉ាងណាក្តី មជ្ឈដ្ឋាន​មហាជន ទូទៅ​បាន​នាំគ្នា ធ្វើការ​សំណូមពរ​ទៅ​ឯកឧត្តម​សេនីយ៍​ទោ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត ជួយ​ចាត់​វិធានការ​តាម​ផ្លូវច្បាប់ ចំពោះ​ទីតាំង​ល្បែង​ជល់​មាន់​ខុសច្បាប់ តាម​អន​ឡា​ញ ស្ថិតនៅក្នុង​ភូមិ​ដូន​យ៉យ ឃុំ​ដូនយ៉យ ស្រុក​ឈូក ខេត្ត​កំពត ខាងលើ​នេះ​ផង​៕


 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល