ខេត្តសុរិន្ទ ប្រទេសថៃ +នៅព្រឹកថ្ងៃទី ១៨ ១៩ ខែសីហាឆ្នាំ ២០២៣ លោកអនុបណ្ឌិត ឃីម រដ្ឋា បានអញ្ជើញចូលរួមកិច្ច ប្រជុំ ប្រចាំឆ្នាំ និងពិធីប្រកាសតែងតាំង សមាសភាពរបស់គណៈកម្មាធិការនាយកទីប្រឹក្សាជាន់ខ្ពស់ ទីប្រឹក្សានិងជំនួយការ អគ្គលេខាធិការនិង អគ្គលេខាធិការរង ប្រចាំប្រទេសកម្ពុជា និងប្រទេសថៃ ប្រទេសយីយ៉ាន់ម៉ា ប្រទេសឡាវ ប្រទេសវៀតណាម សម្រាប់រយៈពេល ៥ ឆ្នាំ (ឆ្នាំ២០២៣ ដល់ ២០២៧ ក្រោមអធិបតីភាពឯកឧត្តម សាស្ត្រាចារ្យ បណ្ឌិត សុខសុវណ្ណ សាស្ត្រាចារ្យ ប្រាសុីត សែនរុងរឿង អគ្គលេខាធិការសហព័ន្ធ បណ្ដាញផ្សព្វផ្សាយអាស៊ាន (UMA) សណ្ឋាគារ ផងតារិន ខេត្តសុរិន្ទប្រទេសថៃ។
លោកអនុបណ្ឌិត ឃីមរដ្ឋា ត្រូវបានប្រធានសហព័ន្ធ ប្រព័ន្ធផ្សព្វផ្សាយ អាស៊ាន (UMA) ព្រមទាំង ឯកឧត្តម លោកសាស្រា្តចារ្យ បណ្ឌិតអគ្គលេខាធិការ និងអគ្គលេខាធិការរង ប្រទេសកម្ពុជា ប្រទេសថៃ ប្រទេសភូមា ប្រទេសឡាវ ប្រទេសវៀតណាម ដែលបាន បោះឆ្នោត ជ្រើសយក ខ្ញុំ បាទជាទីប្រឹក្សា សហព័ន្ធបណ្ដាញ ផ្សព្វផ្សាយអាស៊ាន (UMA) អាណត្តិថ្មី ៕