សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈសមាគមអ្នកសារព័ត៌មាន រួមទាំងសមាជិក សមាជិកា សូមសម្ដែងនូវសេចក្ដីអាល័យ នូវស្នាមញញឹមដែលពោរពេញដោយព្រហ្មវិហារធម៌របស់ ឯកឧត្ដមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ក្នុងអាណត្តិចាស់ ដែលនឹងត្រូវផ្លាស់ប្ដូរទៅតួនាទីថ្មី ឯកឧត្ដម ជារដ្ឋមន្ដ្រី និងជាបិតា និងជានិមិត្តរូបគំរូ ក្នុងចិត្តអ្នកសារព័ត៌មានគ្រប់ក្នុងព្រះរាជាណាចក្រកម្ពុជា។
សេចក្ដី មេត្តា ករុណា ការពារ និងការអប់រំ ទូន្មាន របស់ ឯកឧត្តមរដ្ឋមន្ត្រី ចំពោះអ្នកសារព័ត៌មានគឺកាត់ថ្លៃពុំបាន។
យើងខ្ញុំតំណាងសមាគម សូមលើកហត្ថបួងសួង វត្ថុស័ក្ដិសិទ្ធិក្នុងលោក តាមជួយការពារ ថែរក្សា ឯកឧត្ដមរដ្ឋមន្ត្រី ប្រកបដោយ សុខភាពល្អបរិបូរណ៍ កំលាំងមាំមួន ប្រាជ្ញាវាងវៃ ជន្មាយុយឺនយូរ និងពុទ្ធពរបួនប្រការ អាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា