កាលពីវេលាម៉ោង១២និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ មានអំពើ ហិង្សាមួយបានកើតឡើង ដោយបុរសម្នាក់ បានបង្កជាជម្លោះតឹងសសៃកដាក់គ្នា ឈានដល់ការប្រើហិង្សា វាយបុរសម្នាក់ទៀត ជាម្ចាស់រថយន្តបណ្តាលឲ្យសន្លប់ធ្មឹងតែម្តង ។ ហេតុការណ៍នេះ ស្ថិតនៅផ្លូវលេខ ៤៨៤ កែងផ្លូវលេខ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន និងឃ្លីបវីដេអូ អោយដឹងថា បុរសម្នាក់ ដែលត្រូវបានគេដឹងថា ជា អធិការរងទទួលផែនការងារ ជំនាញកោសល្យវិច្ឆ័យ សង្ស័យស្រវឹង បានជិះម៉ូតូទៅឃាត់រថយន្ត១គ្រឿង រហូតបង្កជាជម្លោះតឹងសសៃកដាក់គ្នា ឈានដល់ការប្រើហិង្សា រហូតឈានទៅដល់វាយបុរសម្ចាស់រថយន្តបណ្តាលឲ្យសន្លប់ ។
ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងត្របែក ដើម្បីសុំវិធានការពីសមត្ថកិច្ច អនុវត្តតាមនីតិវិធីច្បាប់ផងដែរ៕