ខេត្តកំពង់ស្ពី÷ ថៅកែតារាងបាល់ទះ ត្រូវបានអ្នកដឹងរឿងភ្លាត់មាត់ថា ពិតជាពូកែសូត្រផ្លុំមន្តអាគមមែន អាចបំបាំងភ្នែកអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន មិនអោយមើលឃើញថាមានបើកបនល្បែងជាច្រើនមុខបង្កប់ក្នុងតារាងបាល់ទះ ។
តាមប្រភពអោយដឹងថា ទីតាំងតារាងបាល់ទះនោះ មានបើក ដូចជា ដាក់តាបប៊ីយែរ និង ឆ្នោតឡូតូ បញ្ជល់មាន់អនឡាញ និងមានល្បែងកន្ទុយលេខឆ្នោតវៀតណាមនៅជិតទីនោះផង បានដោយរលូន ខណៈដែលក្រុមអ្នកលេងភ្នាល់ស្រែកហ៊ោកញ្ជ្រៀវយ៉ាងក្អាកក្អាយ ។ ទីតាំងនេះស្ថិតក្នុងភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ។ អាស្រ័យហេតុនេះ សូមអាជ្ញាធរមានសមត្ថកិច្ចលោកដាក់ការសង្ស័យផងទាន ។ កុំអោយដូចគេថា លោកត្រូវមន្តអាគមន៍៕