ខេត្តបន្ទាយមានជ័យ៖ ក្រសួងបរិស្ថាន តម្រូវឲ្យក្រុមហ៊ុន Phoenix Industrial Co.LTD ដែលស្ថិតនៅ ភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលបានបង្កឲ្យមានបញ្ហាបំពុលទឹកក្នុងស្ទឹងសង្កែ ធនធានជីវៈចម្រុះក្នុងទឹក និងការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋតាមដងស្ទឹងសង្កែ។ក្នុងនោះផងដែរ ក្រសួងបរិស្ថាន តម្រូវឲ្យក្រុមហ៊ុនមួយនេះ ប្ដូរទីតាំងរោងចក្រចេញពីតំបន់ដងស្ទឹងសង្កែ រយៈចម្ងាយ១០គីឡូម៉ែត្រយ៉ាងតិចពីប្រភពទឹកស្ទឹងសង្កែ ។
ម្យ៉ាងទៀតក្រសួងក៏បានពិន័យទៅលើក្រុមហ៊ុនមួយនេះ លើផលប៉ះពាល់ទៅលើបរិស្ថានដូចជា ( ការនេសាទ និងទិន្នផលនេសាទ និងការផ្គត់ផ្គង់ទឹកស្អាត ) ជាចំនួនទឹកប្រាក់ 93.560ដុល្លា ( ប្រាំបួនម៉ឺន បីពាន់ ប្រាំរយ ហុកសិប ដុល្លា ) ។
ការប៉ះពាល់ដោយប្រយោល ទៅលើបរិស្ថាន ( ការបំពុលទឹកស្ទឹង.ស្ទឹងសង្កែ និងសុខភាពសាធារណៈ ) ជាចំនួនទឹកប្រាក់ 375.000ដុល្លា ( សាមសិប ប្រើពីម៉ឺន ប្រាំពាន់ដុល្លារសហរដ្ឋអាមេរិក )។ក្រុមហ៊ុនខាងលើបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែ ធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាជនរាប់រយគ្រួសារដែលប្រើប្រាស់ទឹកដងស្ទឹងសង្កែមួយនេះ មិនតែប៉ុណ្ណោះក្រុមហ៊ុនមួយនេះធ្វើឱ្យទឹកកក្វក់ ឡើងព័ណខ្មៅ និងមានមច្ឆាងាប់ជាហូរហែល ទើបក្រសួងបរិស្ថានចាត់វិធានការមួយនេះតែម្តង កុំតែទប់ស្កាត់ទាន់ពេលម្លេះ ធ្វើឱ្យប៉ះពាល់សុខភាព ក្មេងតូចៗ និងចាស់ជរាប៉ុន្មាននាក់នោះទេ!។
ប្រជាពលរដ្ឋមានការសាទរយ៉ាងខ្លាំងចំពោះចំណាត់ការដ៏មានប្រសិទ្ធភាពរបស់ក្រសួងបរិស្ថានខាងលើនេះ។