កណ្ដាល ៖ ប្ដីប្រពន្ធ២នាក់ ត្រូវបានខ្មាន់កាំភ្លើង លួចបាញ់បណ្ដាលឱ្យស្លាប់ ក្នុងថ្លុកឈាម នៅក្រោមផ្ទះតែម្ដង!។
ហេតុការណ៍នេះ បានកើតឡើង នៅផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពីវេលាម៉ោង០៣.៣០នាទីព្រឹកទី១២.០៨.២០២៣។
ជនរងគ្រោះត្រូវបានស្គាល់ថា«ប្ដីឈ្មោះ ម៉ុច ម៉ៅ និងប្រពន្ធឈ្មោះ គល់ ហាន់»។
លោក ម៉ែន សុខឃឿន អធិការស្រុកខ្សាច់កណ្ដាល បានថ្លែងប្រាប់សារព័ត៌មានថា ពិតជាមាន ករណីឃាតកម្មបាញ់សម្លាប់ទាំងប្ដីនិងប្រពន្ធប្រាកដមែន ដោយបច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវ !។
ទាក់ទិនករណីឃាតកម្មនេះដែរ កាលពីកន្លងទៅថ្មីៗ ក្រុមគ្រួសារជនរងគ្រោះក៏ត្រូវបានគេកាប់សុះសាច់ទាំងយប់ស្ទើរស្លាប់នៅក្នុងទ្រង់ទារបស់ជនរងគ្រោះ ស្ថិតនៅភូមិ-ឃុំខាងលើ។
ដោយរហូតមកទល់ពេលនេះ ពុំទាន់រកមុខជនដៃដល់ ឃើញនៅឡើយទេ..!
លុះឥឡូវ ស្រាប់តែខ្មាន់កាំភ្លើងមកបាញ់សម្លាប់ ប្ដីប្រពន្ធខាងលើបន្ថែមទៀតជារឿងរន្ធត់បំផុត!៕