ភ្នំពេញ ៖ នាពេលថ្មីៗនេះ អង្គភាពសារព័ត៌មានទទួលបានព័ត៌មានថា ទីតាំងផ្ទះពីរល្វែងបាននិងកំពុងបើកលេងល្បែងស៊ីសងខុសច្បាប់តាមអនឡាញគ្រប់ប្រភេទ ដែលហាក់មិនមានការខ្លាចក្រែងអាជ្ញាធរខណ្ឌចំការមនអីបន្តិចសោះ ។
ទីតាំងផ្ទះពីរល្វែងនោះបាននិងកំពុងបើកលេងល្បែងស៊ីសងខុសច្បាប់តាមអនឡាញគ្រប់ប្រភេទ ដូចជា៖ ចាក់ភ្នាល់បាល់ ចាក់បៀរការ៉ាត់ ចាក់ឆ្នោតឡូតូ និងចាក់ភ្នាល់ផ្លែឈើ ជាដើម ដែលមាន នៅតាមបណ្ដោយផ្លូវលេខ ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ទល់មុខហ្ការ៉ាស់សាំង PTT ។
ជុំវិញទីតាំងល្បែងខាងលើនេះ មហាជនសង្ឃឹមថា លោកអធិការ មេត្តាយកចិត្តទុកដាក់ខ្ពស់ក្នុងការដឹកនាំកម្លាំងជំនាញរបស់ខ្លួនចុះពិនិត្យនិងស្រាវជ្រាវជាក់ស្ដែង ដើម្បីធ្វើការបង្ក្រាបផងទាន ៕