ទាន់ហេតុការណ៍
លោក ពុំ ដា​រ៉ា ប្រធាន​សមាគម​សម្ព័ន្ធ​យុវជន សស​យក ខេត្ត​ក្រចេះ តំណាង​ឲ្យ​ឯកឧត្តម សុខ ចាន់​ភក្តី នាំយក​អំណោយ​ចែកជូន​ជនរងគ្រោះ ដោយសារ​ភ្លើង​ឆេះ​ផ្ទះ នៅ​ភូមិ​១០៥ (​ចំណុច​១០៤) - ក្រុមការងារ អាវុធហត្ថ​សែន​សុខ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ឪពុក​របស់​លោក​ទទួល​មរណៈភាព​! - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤”
0

ក្បួន​រថយន្ត​ប្រភេទ​វ៉េ​អង​(V1) ដឹកអុស​ពេញប្រៀប​ដឹកជញ្ជូន​យកទៅ​ភ្នំពេញ​សង្ស័យ​គ្មាន​ច្បាប់​. មាន​មន្ត្រី​នគរបាល​សេដ្ឋកិច្ច​ខេត្ត​កំពង់ធំ និង​អ្នកសារព័ត៌មាន​ម្នាក់​ជា​អ្នក​រត់ការ សម្របសម្រួល​សមត្ថកិច្ច​តាម​ដងផ្លូវ​

ក្បួន​រថយន្ត​ប្រភេទ​វ៉េ​អង​(V1) ដឹកអុស​ពេញប្រៀប​ដឹកជញ្ជូន​យកទៅ​ភ្នំពេញ​សង្ស័យ​គ្មាន​ច្បាប់​. មាន​មន្ត្រី​នគរបាល​សេដ្ឋកិច្ច​ខេត្ត​កំពង់ធំ និង​អ្នកសារព័ត៌មាន​ម្នាក់​ជា​អ្នក​រត់ការ សម្របសម្រួល​សមត្ថកិច្ច​តាម​ដងផ្លូវ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ធំ​៖ ក្រោយ​ពី​ស្ងប់ស្ងាត់​មួយ​រយះ​រឿង​ក្រុម​ឈ្មួញ​រក​ស៊ីដឹ​ក​ផល អនុផល​ព្រៃឈើ ថ្មីៗ​នេះ​ប្រភព​ព័ត៌មាន​បាន​បែកធ្លាយ​បណ្ដើរៗ​ហើយ មាន​មេខ្លោង​ធំៗ ជា​អ្នក​រត់ការ សម្របសម្រួល មន្ត្រី នៅ តាម​ដងផ្លូវ ដើម្បី​ដឹក​ជញ្ជូន​អុស​ព្រៃ គ្មាន​ច្បាប់​អនុញ្ញាតិ ដែល​គេ​ស្គាល់​ថា​មន្ត្រីនគរបាល​សេដ្ឋកិច្ច​ខេត្ត​កំពង់ធំ​មួយរូប និង​អ្នកសារព័ត៌មាន​មួយ​រូប​ទៀត ជា​អ្នករត់​ការចាត់ចែង​ក្នុង​ការប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​មួយ​នេះ​។​

​បើ​យោង​តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ មក​អង្គភាព​សារព័ត៌មាន​យើង​.! ហើយ​ក្រុម​ការងារ ចុះ​ទៅ​ដល់​ទីតាំង​និង​កន្លែង​ដែល​ក្រុម​ឈ្មួញ​កំពុងតែ​ធ្វើ​ការប្រមូល​អុស​ឡើង​លើ​រថយន្ត កាលពី​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០២៣​កន្លង​ទៅ​ថ្មីៗ​នេះ នៅ​ទីតាំង ជាក់ស្ដែង ក៏​ថត​ផ្ដិត​យក​រូបភាព​រថយន្ត​ប្រភេទ​វ៉េ​អ​ង​(V1) ខ្នាត​ធំ​ដឹក​អុស ស្ថិតនៅក្នុង​ឃុំ​ពពក ស្រុក​ស្ទោង ខេត្ត​កំពង់ធំ​។​

​ក្រោយមក​ក្រុម​ការងារ​យើង​បាន​ធ្វើ​ការស្រាវជ្រាវ ព័ត៌មាន​លំអិត មាន​ប្រភព​បែកធ្លាយ​មក​ថា​មាន​បុគ្គល​ម្នាក់ ជា​មន្ត្រី​នគរបាល​សេដ្ឋកិច្ច​ខេត្ត​កំពង់ធំ រួម​ជាមួយ​បុគ្គល​ម្នាក់​ទៀត​ជា​អ្នកសារព័ត៌មាន​ប្រចាំ​នៅ​តំបន់​នោះ​ជា​អ្នក​រត់ការ និង​ធ្វើ​ការសម្របសម្រួល ក្នុង​ការបើកផ្លូវ ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ ទើប​ការរក​ស៊ីដឹ​ក​ផលអនុផល​ខាងលើ​ពី​សំណាក់​ឈ្មួញ​បាន​ដោយ​រលូន​បែបនេះ​។​

​ចំណែក​សមត្ថកិច្ច​តាម​ដងផ្លូវ​និង ជំនាញ​សង្ស័យ​ត្រូវ​ថ្នាំ​សណ្តំរ​អស់ហើយ ទើប​មិន​មាន​វិធានការ​ទប់ស្កាត់​ឬ​បង្ក្រាប​ទាល់តែសោះ​។ ប្រជាពលរដ្ឋ​លើកឡើងថា ឱ្យ​សមត្ថកិច្ច​និង​ជំនាញ​បង្ក្រាប​មិន​កើត បើ​សមត្ថកិច្ច​និង​ជំនាញ ជាប់​ត្រគៀក​ងាក​មិន​រួច​ដោយសារតែ​មាន​បុគ្គល​ជា​មន្ត្រី​នគរបាល​សេដ្ឋកិច្ច​ខេត្ត​កំពង់ធំ និង​បុគ្គល​ជា​អ្នកសារព័ត៌មាន​មួយចំនួន​តូច​បាន​រត់ការ ឱ្យ​ថៅកែ ទិញ​អុស​នោះ​ទៅ​ហើយ​នឹង​។ ទង្វើរ​ខាង​លើ​របស់​មន្ត្រីនគរបាល​សេដ្ឋកិច្ច​ខេត្ត​និង​អ្នកសារព័ត៌មាន​មួយចំនួន​ធ្វើ សរ​បញ្ជាក់​ឱ្យឃើញថា កំពុងតែ​កាង​ឱ្យ​មេ​ឈ្មួញ​ពេញទំហឹង​ហើយ​។​

​ប្រជាពលរដ្ឋ​ធ្វើការ​សំណូមពរ​ទៅ​សមត្ថកិច្ច​និង​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់​មេត្តា​ជួយ​អន្តរាគមន៍ ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ​ចម្រុះ​គ្រប់​ប្រភេទ​យកទៅ​លក់​បន្ត​ឱ្យ​ថៅកែ​រថយន្ត​វ៉េ​អ​ង​(V1) បុគ្គល​ទាំងអស់​នោះ​បាន​ដាក់ពង្រាយ មេការ​របស់​ខ្លួន​ហើយ​នៅ​ប្រចាំការ​គ្រប់​ភូមិ ដើម្បី បញ្ចុះបញ្ចូល​នៅតាម​ភូមិ​និមួយៗ ក្នុង​ឃុំ​ពពក ទៅ​កាប់​ឈើ​ព្រៃ​ទាំងនោះ​យក​មក​លក់​ឲ្យ​ខ្លួន ស្ទើរតែ​រលាយ​អស់​ហើយ​។​

​បើ​យោង​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ថៅកែ​រថយន្ត​វ៉េ​អ​ង​(V1) ដែល​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​អុស​ព្រៃ​ខាងលើនេះ​ឈ្មោះ ជា មានទួ​នាទី​ជា​មន្ត្រីរដ្ឋបាល​ព្រៃ​ឈើម្នាក់ ដែល​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​នៅក្នុង​ឃុំ​ពពក​មិនមែន​មាន​តែ​មួយ​កន្លែង​នោះទេ​គឺ​ឈរជើង​ទិញ​ជា​ច្រើន​កន្លែង​នៅក្នុង​ខេត្ត​កំពង់ធំ បាន​ឲ្យ​ប្រជាពលរដ្ឋ​ចូល​ទៅ​កាប់​ព្រៃឈើ​ចម្រុះ​យកមក​លក់​ឲ្យ​ខ្លួន​ស្ទើរតែ​គ្រប់​ស្រុក​ទៅ​ហើយ​។ ប្រជាពលរដ្ឋ​អះអាង ថា បើ​សមត្ថកិច្ច នៅតាម​ដងផ្លូវ និង​ជំនាញ​ពាក់ព័ន្ធ មិន​ធ្វើ​ការទប់ស្កាត់​នោះទេ មុខ​តែ អស់​រលាយ​ហិនហោច​ជាក់​ជា​មិនខានឡើយ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២៣ កន្លង​ទៅ​ថ្មីៗ​នេះ ក្រុមការងារ អ្នកសារព័ត៌មាន​យើង ក៏​បាន​សុំ​សម្ភាសន៍​ទៅ លោក សាយ សុខា ជា​មន្ត្រី​នគរបាល​សេដ្ឋកិច្ច​ខេត្ត​កំពង់ធំ តាម​ប្រព័ន្ធ តេ​ឡេ​ក្រាម ដើម្បី​សុំ​ការបំភ្លឺ​ពី​លោក​ពាក់ព័ន្ធ​ករណី ដែល​ប្រជាពលរដ្ឋ​លើកឡើង​ខាងលើ​ដែរ ប៉ុន្តែ​លោក សាយ សុខា បាន​ចូល​មើល​តេ​ឡេ​ក្រាម​ហើយ មិន​ឆ្លើយតប​ទាល់តែសោះ​។​

​គួរ​រំលឹក​ផងដែរ រូបភាព​រថយន្ត​វេ​អង​(V1) ខ្នាត​ធំ ដឹក​អុស រូបភាព​នេះ គឺ​ក្រុមការងារ អង្គភាព​យើង បាន​ចុះ​ទៅ ដល់​ទីតាំង ថត​ផ្ដិត​យក​រូបភាព ជាក់ស្ដែង​កន្លង​ទៅ​ថ្មីៗ នៅ​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០២៣ នៅ​ឃុំ​ពពក ស្រុក​ស្ទោង ខេត្ត​កំពង់ធំ រថយន្ត​ខ្នាត​ធំ​ដឹកអុស ស្វាយចន្ទី​ពីលើ ដាក់​អុស​ឈើ​ព្រៃ​ពី​ខាង​ក្រោម​។​

​ប្រជាពលរដ្ឋ រស់​នៅក្នុង​ខេត្ត​កំពង់ធំ​ស្នើសុំ​ដល់​ឯកឧត្តម ងួន រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ ជាពិសេស ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេត្តា​ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​និង​ធ្វើការ​ស្រាវជ្រាវ រក​អ្នកពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ធ្វើ​ការឃាត់ខ្លួន​យកមក ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់ ស្តីពី​រដ្ឋបាល​ព្រៃឈើ ទៅលើ មេ​ឈ្មួញ ដឹកជញ្ជូន​អុស តាម​រថយន្ត​វ៉េ​អង​ផង​ទាន​!​។​

​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​ធ្វើការ​ផ្សព្វផ្សាយ​រិះគន់​ក្នុង​ន័យ​ស្ថាបនា​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​សង្គម​ពិត អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​រងចាំ​ការបកស្រាយ​បំភ្លឺ​ពី​មន្ត្រី​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់​ក្នុង​ម៉ោង​ធ្វើការ សូម​អរគុណ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល