(ខេត្តកណ្តាល)៖ ថ្ងៃព្រហស្បតិ៍ ៩រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិស្ទឹងជ្រៅ បានសហការជាមួយក្រុមការងារភូមិ ចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់ ឯកឧត្តម ប្រធាន ជូនដល់គ្រួសារស្ត្រីឆ្លងទន្លេ ០៤ នាក់ ។
ក្នុងនោះ រួមមាន ៖
១-ឈ្មោះ ស៊ុន ស៊ីណេត ២-ឈ្មោះ•ឃុត ដាលិន ៣-ឈ្មោះ•ទួន លីណា និងទី ៤-ឈ្មោះ•សែម សុភ័ក្រ ដោយក្នុងម្នាក់ៗទទួលបាន៖ថវិកា ១០០.០០០រៀលអង្ករ ២៥ គីឡូក្រាម។
សរុបថវិកាចំណាយចំនួន ៦៨០,០០០រៀល ៕