ទាន់ហេតុការណ៍
លោក ពុំ ដា​រ៉ា ប្រធាន​សមាគម​សម្ព័ន្ធ​យុវជន សស​យក ខេត្ត​ក្រចេះ តំណាង​ឲ្យ​ឯកឧត្តម សុខ ចាន់​ភក្តី នាំយក​អំណោយ​ចែកជូន​ជនរងគ្រោះ ដោយសារ​ភ្លើង​ឆេះ​ផ្ទះ នៅ​ភូមិ​១០៥ (​ចំណុច​១០៤) - ក្រុមការងារ អាវុធហត្ថ​សែន​សុខ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ឪពុក​របស់​លោក​ទទួល​មរណៈភាព​! - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤”
0

ដី​ព្រៃ​របស់​រដ្ឋ​រាប់​រយ​ហិកតា​នៅក្បែរ​ស្នាក់ការ ជាំ ប៉ាង ក្នុង​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ត្នោត និង​ភ្នំ​ពក ត្រូវ​បាន​រង​ការ​ឈូសឆាយ​រុករាន​ទន្ទ្រាន​យក​ធ្វើជា​កម្មសិទ្ធិ​ពី​សំណាក់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​(​មេព្រៃ​) ស្ថិតនៅ​ភូមិ​អូរ ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប​..!!

ដី​ព្រៃ​របស់​រដ្ឋ​រាប់​រយ​ហិកតា​នៅក្បែរ​ស្នាក់ការ ជាំ ប៉ាង ក្នុង​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ត្នោត និង​ភ្នំ​ពក ត្រូវ​បាន​រង​ការ​ឈូសឆាយ​រុករាន​ទន្ទ្រាន​យក​ធ្វើជា​កម្មសិទ្ធិ​ពី​សំណាក់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​(​មេព្រៃ​) ស្ថិតនៅ​ភូមិ​អូរ ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប​..!!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្តសៀមរាប​៖ ត្រាក់ទ័រ​ចំនួន​០២​គ្រឿង​ដែល​គេ​ស្គាល់​ច្បាស់​ថា​ជា​កូន​របស់​លោក កោះ កៀន ជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​មួយរូប​បាន​បញ្ជារ​នៅ​ពីក្រោយ ធ្វើការ​ឈូសឆាយ​រុករាន​ទន្ទ្រាន ដី​ព្រៃ​របស់​រដ្ឋ​ក្បែរ​ស្នាក់ការ ជាំ ប៉ា​ម ស្ថិតនៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត និង​ភ្នំ​ពក រាប់​រយ​ហិកតា ប៉ុន្តែ​អាជ្ញាធរ​និង មន្ត្រី​ជំនាញ​បរិស្ថាន​ហាក់បីដូចជា​គ្មាន​វ​ធាន​ការទប់ស្កាត់​និង​បង្ក្រាប​ការបំផ្លាញ​ព្រៃឈើ​ទាល់តែសោះ​។​

​ប្រជាពលរដ្ឋ​បាន​បង្ហើប​ឱ្យដឹងថា ការ​ឈូសឆាយ​រុករាន​ទន្ទ្រាន​យក​ដី​ព្រៃ​នេះ ធ្វើឡើង​ជា​រៀងរាល់ថ្ងៃ ស្ថិតនៅ​ក្បែរ​ស្នាក់ការ ជាំ ប៉ា​ម ក្នុង ដែន​ជម្រក​សត្វព្រៃ ភ្នំ​ត្នោត ភ្នំ​ពក ស្ថិតនៅក្នុង​ភូមិ​អូរ ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប​។​

​ជាក់ស្ដែង​នៅ​ថ្ងៃទី​០៨ ខែ​សីហា ឆ្នាំ​២០២៣ ក្រុម​អ្នកសារព័ត៌មាន​យើង​បាន​ចុះ​ទៅ​ដល់​ទីតាំង​ដី​ដែល​ឈូសឆាយ​រុក​រាង​ទន្ទ្រាន​ខាងលើ នឹង​ថត​ផ្ដិត​យក​រូបភាព​តាម​ប្រព័ន្ធ​CPS ឃើញថា​ទីតាំង​ដី​មួយ​កន្លែង​នេះ ស្ថិត​នៅ​ចំណុច​យាម​ការ 48 ប៉េ​4558971485088 ជិត​ផ្លូវ​ចូល​ទៅ​វត្ត​ពើ​ង ស្ថិតនៅ​ភូមិ​អូរ ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប ដោយ​ឃើញ​រង​នៅ​ការកាប់​រុករាន​ទន្ទ្រាន ឈូសឆាយ ដោយ​ត្រាក់ទ័រ​ចំនួន​០២​គ្រឿង​ប្រចាំការ​នៅក្នុង​នោះ​តែម្តង ដែល​គេ​ស្គាល់​ម្ចាស់​ដី​មានឈ្មោះ កោះ កៀន​. មាន​តួនាទី​មន្ត្រីរដ្ឋបាល​ព្រៃឈើ​( មេព្រៃ )​ដែល​ហ៊ាន​យក​ត្រាក់ទ័​រទាំង​០២​គ្រឿង​ធ្វើការ​ឈូសឆាយ​ដី​ព្រៃ​នៅក្នុង​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ត្នោត និង​ភ្នំ​ពក អាជ្ញាធរ​និង​ជំនាញ​ហាក់​មិន​អើពើ និង​មិន​មាន​វិធានការ​ទប់ស្កាត់​ករណី​ខាងលើ​នេះ​សោះ​។ ធ្វើឱ្យ​ប្រជាពលរដ្ឋ​ដាក់​ការសង្ស័យថា មាន​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ ពី​សំណាក់​ម្ចាស់​ដី ជាមួយ​និង​អាជ្ញាធរ និង​ជំនាញ​បរិស្ថាន ការសង្ស័យ​របស់​ប្រជាពលរដ្ឋ​ខាងលើ​នេះ ក៏​ព្រោះតែ​ការឈូសឆាយដី​ព្រៃ​នោះ នៅក្បែរ​ស្នាក់ការ​រង​បរិស្ថាន ជាំ ប៉ា​ម តែម្តង​។​

​ប្រជាពលរដ្ឋ បាន​បង្ហើប​ទៀតថា មន្ត្រី​ស្នាក់ការ ជាំ ប៉ា​ម ដែល​ឈរជើង​នៅ​កន្លែង​នោះ សូម្បី​តែ​ប្រជាពលរដ្ឋ ដឹក​អនុផល​ព្រៃឈើ​ក៏​មិន​លើកលែង​ឱ្យ​ដែរ​។ មន្ត្រី​បរិស្ថាន​ដែល​ឈរជើង​នៅ​ស្នាក់ការ​ជាំ ប៉ា​ម នេះ​គ្មាន​ឆន្ទៈ ក្នុង​ការទប់ស្កាត់​បទ​ល្មើស និង​ការ​រុករាន​ទន្ទ្រាន​យក​ដី​ព្រៃ​ពី​សំណាក់​ជន​ខិលខូច​នោះឡើយ បណ្តែតបណ្តោយ​ឱ្យ​ក្រុម​ជនខិលខូច កាប់បំផ្លាញ​ព្រៃឈើ ឈូសឆាយ​រុករាន​ទន្ទ្រាន​យក​ដី​ព្រៃ ដឹកជញ្ជូន​បទ​ល្មើ​ព្រៃឈើ​បទល្មើស​ធនធានធម្មជាតិ រង​នូវ​វិនាស​ហិនហោច​ជាក់​ជា​មិនខានឡើយ​ប្រសិនបើ​គ្មាន​ការទប់ស្កាត់ ឬ​ចុះ​បង្ក្រាប​នោះ​។​

​ពាក់ព័ន្ធ​និង​ករណី​លើកឡើង​របស់​ប្រជាពលរដ្ឋ​ខាងលើ​នេះ​ដែរ លោក នួន ប្រធាន​ស្នាក់​ជាំ ប៉ា​ម សារព័ត៌មាន​យើង​មិន​អាច​រក​ប្រភព​ណាមួយ​ទំនាក់ទំនង​បានទេ ព្រោះ​មិន​ស្គាល់​លេខ​ទូរ​សព្ទ​។​

​ចំណែក​លោក ស៊ុន គង់ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប បាន​ប្រាប់​ឲ្យដឹង​តាម​ទូរសព្ទ​ថា ចាំ​ឱ្យ​ជំនាញ​ទាក់ទង​នឹង​ចុះ​ទៅ​ពិនិត្យមើល​។​

​ជុំវិញ​ការចុះផ្សាយ​ខាងលើ​នេះ​ដែរ​ប្រជាពលរដ្ឋ​និង​មន្ត្រី​អត់​លិឍ​ដោយ​មាន​ការ​ស្ដាយ​នឹង​ការបាត់បង់​និង​ស្រឡាញ់​ធនធានធម្មជាតិ​ក្នុង​តំបន់​ខាងលើ​បានធ្វើការ​សំណូមពរ​ឲ្យ​ផ្សព្វផ្សាយ​ដើម្បី​ឱ្យ​ថ្នាក់ដឹកនាំ​ក្នុង​ខេត្ត​សៀមរាប​លោក​បាន​ជ្រាប​ជា​ព័ត៌មាន​ពី​ការវិនាស​ហិនហោច​ធន​ធាន​ធម្មជាតិ កំពង់តែ​បាត់បង់​នៅ​ចំណុច​ដែល​អង្គភាព​យើង​បាន​រៀបរាប់​ខាងលើ​នេះ​ក៌​ដូចជា​សេចក្តី​រាយ​ការណ៌មួយ​ជូន ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ឯកឧត្តម​លោក​ជ្រាប​ជា​ព័ត៌មាន​ផង​ដែរ​និង​លោក ស៊ុន គង់ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប ជាពិសេស​នោះ​ជា​សេចក្តី​រាយ​ការណ៌មួយ​ជូន​ទៅ​ក្រសួង​បរិស្ថាន​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​សាយ​សំ​អាល់​ជា​ប្រធាន​តែងតែ​ផ្ដាំផ្ញើ​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​គោរព​តាម​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ បាន​ឲ្យ​រក្សា​ការពារ សម្បត្តិ​ធនធានធម្មជាតិ ឱ្យ​នៅ​គង់វង្ស ផងដែរ ការផ្សព្វផ្សាយ​ខាងលើនេះ​និង​ជ្រាប​ជា​ព័ត៌មាន​ដល់​ឯកឧត្តម​ហើយ​អង្គភាព​សារព័ត៌មាន​យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ឯកឧត្តម​និង​ចាត់​កម្លាំង​ចុះ​មក​បើក​ការស៊ើបអង្កេត​ក្នុង​ចំណុច​ដូច​ការរៀបរាប់​ខាងលើ​នេះ​ទាន់ពេលវេលា​ផងដែរ​។​

​អង្គភាព​សារព័ត៌មាន​យើង​ចុះ​ផ្សាយ​ខាងលើ​នេះ​គ្មាន​គោលបំណង​អ្វី​ក្រៅពីរ​ចូលរួម​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​និង​សេចក្តីរាយការណ៍​ជូន​ថ្នាក់ដឹកនាំ​ខាងលើៗ​លោក​បាន​ជ្រាប​ជា​ព័ត៌មាន​ពី​មន្ត្រី​ថ្នាក់ក្រោម​ដើម្បី​ឱ្យ​មាន​ភាពស្មោះត្រង់​និង​ជា​មន្ត្រី​គំរូ​ល្អ​ដែល​មាន​បេសកកម្ម​និង​កាតព្វកិច្ច​ចុះមក​ធ្វើការ​និង​ការពា​ផងដែរ​មិនមែន​មក​ធ្វើការ​របៀប​អ៊ែលៗ​កន្ទេល​ធំ​បន្លំ​ដេក​របៀប​នេះ​នោះ​ទេ​។​

​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​សូម​ស្វាគមន៍​រាល់​ការបកស្រាយ​ពី​មន្ត្រី​ពាក់​ពន្ធ័​និង​សាមុីខ្លួន​ជានិច្ចរាង​រាល់​ម៉ោង​ធ្វើរ​ការ​គឺ​ដើម្បី​ឆ្លុះបញ្ចាំង​ពី​រ​ការពិត​សុ​ក្រិត​និង​យុត្តិធម៍ តែប៉ុណ្ណោះ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល