នាថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២៣ បណ្តុំអង្គការសង្គមស៊ីវិល បានធ្វើសេចក្តីថ្លែង សូមគាំទ្រចំពោះលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ គឺមានភាពយុត្តិធម៌ ត្រឹមត្រូវ និងដំណើរការរៀបចំការបោះឆ្នោត និងលទ្ធផល ឈរលើមូលដ្ឋានអនុវត្តខ្ជាប់ខ្ជួនតាមរដ្ឋធម្មនុញ្ញ ច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌ សម្រាប់ការបោះឆ្នោតប្រព្រឹត្តទៅបានយ៉ាងល្អ៕