ក្នុងនាមក្រុមប្រឹក្សាខេត្តគណៈអភិបាលខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋអ្នកខេត្តកំពង់ស្ពឺទាំងមូល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេចកិតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលសម្ដេច តែងតែយកចិត្តទុកដាក់ជាមួយនឹងសុខទុក្ខទុកម៉ែ មាមីង បងប្អូន កូនក្មួយ ប្រជាពលរដ្ឋគ្រប់ទីកន្លែង គ្រប់ពេលវេលា ដោយមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ។
ជាក់ស្ដែងនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ តាមរយៈឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា និងជាតំណាងដ៍ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បាននាំយកនូវអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាមកចែកជូនដល់លោកយាយលោកតា ពុកម៉ែ មាមីង បងប្អូន កូនក្មួយ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន១៥៩ គ្រួសារនេះ សូមគោរពជូនពរសម្ដេច សូមសម្ដេច ទទួលបាននូវសេចកីសុខ សេចក្តីចម្រើន ជាពិសេសជួបប្រទះនូវពុទ្ធពរបួនប្រការគឺ: អាយុ វណ្ណៈសុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕