(កំពង់ចាម) ÷ព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញដឹកនាំប្រតិភូរដ្ឋបាលខេត្ត ជួបប្រជុំជាមួយប្រតិភូ គណៈកម្មាធិការទី៧ នៃព្រឹទ្ធសភា ដែលដឹកនាំដោយ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មាធិការ ។
កិច្ចប្រជុំប្រារព្ធឡើងនាសាលប្រជុំសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អប់រំយុវជននិងកីឡា មន្ទីរធម្មការនិងសាសនា មន្ទីរទេសចរណ៍ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ និងមន្ត្រីពាក់ព័ន្ធមួយចំនួន។
គោលបំណងនៃកិច្ចប្រជុំ ដើម្បីស្វែងយល់ពីការវិវត្តរីកចម្រើនថ្មី បញ្ហាប្រឈម និងវិធានការនានារបស់អាជ្ញាធរខេត្ត និងការងារពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី៧។