នាថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២៣ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះ នរោត្តម សីហមុនី បានត្រាស់បង្គាប់តែងតាំង ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា ។ នេះបើយោងតាមព្រះរាជក្រឹត្យ នស/រកត/០៨២៣/១៧៧២ ។