ខេត្តកកំពង់ចាម ៖ ល្បែងស៊ីសងជល់មាន់អនឡាញបាននិងកំពុងរីករាលរាល បើកការភ្នាល់យ៉ាងរីកដុះដាល ដែលបាននិងកំពុងបង្កក្តីបារម្ភដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
ជាក់ស្តែង នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ នេះ ប្រភពពត៌មានបានរាយការណ៍ប្រាប់អោយដឹងថា មាន មាន់ជល់តាមទូរទស្សន៍អនឡាញ នៅក្នុង ស្រុកកងមាស និងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បាននិងកំពុងបើកលេងយ៉ាងហ៊ឹកហ៊ាក់ ដោយគ្មានខ្លាចក្រែងដល់សមត្ថកិច្ចបន្តិចណាសោះឡើយ ។
ទីតាំងទាំងនោះមានដូចជា ៖
– ទីតាំងមាន់ជល់តាមទូរទស្សន៍អនឡាញ ភូមិថ្លុកជ្រៅ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម ។
– និងមានពីរកន្លែងផ្សេងទៀតក្នុងស្រុកស្រីសន្ធរ ស្ថិតនៅភូមិព្រែកពោធិ៍ក្រោម ឃុំព្រែកពោធិ៍ និង
ភូមិអំពិល ឃុំខ្លាស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
ប្រជាពលរដ្ឋសំណូមពរ ដល់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម សូម ឯកឧត្តម ជួយមើលទីតាំងនោះផង ដោយក្ដីអនុគ្រោះ «ដើម្បីភូមិឃុំមានសុវត្ថិភាព» ៕