ទីតាំងប្រើប្រាស់គ្រឿងញៀន ១កន្លែង ស្ថិតនៅក្នុងទឹកដីខណ្ឌចំការមន កំពុងតែបើកដំណើរប្រមូលផ្ដុំគ្នា បានយ៉ាងអាណាធិបតេយ្យ ដោយដាក់យីហោ ក្លាសស៊ីកហ៊ែរ សាឡន ស្ថិននៅតាមបណ្ដោយផ្លូវសម្ដេចហ៊ុនសែន ទល់មុខនឹងអាគារឌឺព្រីត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កំពុងតែប្រមូលផ្ដុំគ្នា ប្រើប្រាស់គ្រឿងញៀន ប្រភេទ ថ្នាំក្រវី និងម្សៅក្រាមញៀនផ្សេងទៀត យ៉ាងអនាធិបតេយ្យ សូមថ្នាក់ដឹកនាំជួយអន្តរាគមន៍ផង។
ប្រភពព័ត៌មានបានឱ្យដឹងថា ទីតាំង១ ខាងលើនេះ មានជនជាតិខ្មែរ (ឈ្មោះលោកជីវ៉ា) ជាអ្នកមើលការខុសត្រូវ និងបានបើកទទួលភ្ញៀវឲ្យប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម មិនខ្លាចញញើតច្បាប់ស្រុកខ្មែរបន្តិចឡើយ។
ករណីនេះដែរ ធ្វើឱ្យមហាជនជាច្រើន មានការភ័យខ្លាចយ៉ាងខ្លាំង ចំពោះការរស់នៅរបស់កូនចៅជំនាន់ក្រោយ របស់គាត់ ព្រោះករណីនេះជាហេតុធ្វើអោយមានភាពអសន្តិសុខយ៉ាងខ្លាំងចំពោះសង្គមជាតិ ដូចជាលួចប្លន់សម្លាប់ ចាប់ជំរិត ជួញដូរផ្លូវភេទជាដើម ដូច្នេះហើយសូមថ្នាក់ដឹកនាំគ្រប់ស្ថាប័នពាក់ព័ន្ធ មេត្តាជួយអន្តរាគមន៍ផង។
ពលរដ្ឋស្នើដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្ដម ស ថេត ដែលជាស្នងការនគរបាលរាជធានីភ្នំពេញ សូមជួយចាត់សមត្ថកិច្ចជំនាញចុះបង្ក្រាបផងទៀន៕