នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ នាសាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន មានប្រារព្ធបទបង្ហាញស្តីពី ថ្នាល អ៊ិនធឺណិតព័ត៌មាន Platfrom Internet Information ដែលធ្វើឡើងដោយ ក្រុមបច្ចេកទេសថ្នាល ព័ត៌មាន អ៊ិនធឺណិត ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក មែ ស៊ីខេងរ៉ាន់ឌី អគ្គនាយករង អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងមហាផ្ទៃ បានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក មែ ស៊ីខេងវ៉ាន់ឌី អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ និង ជាគ្រូបង្គោលបានធ្វើបទបង្ហាញ ដើម្បីធ្វើការចែករំលែកនូវបទពិសោធន៍ស្តីពីបច្ចេកវិទ្យាថ្មីៗ ជូនដល់ថ្នាក់ដឹកនាំ សិក្ខាកាម ដែលបានចូលរួមចំនួន ៩៤រូប ទួលបានចំណេះដឹងថ្មីៗ បង្កើនសម្ថតភាពការងារឱ្យស្របតាមការអភិវឌ្ឍន៍នៃបច្ចេកវិទ្យាឌីជីថល របស់ប្រទេសជាតិ ។
ដើម្បីឱ្យស្របតាមស្ថានភាពការវិវត្តនៃបច្ចេកវិទ្យាឌីជីថល ក្រសួងព័ត៌មាន ត្រូវការចាំបាច់នូវ សន្តិសុខព័ត៌មាន និង បច្ចេកវិទ្យាថ្មីៗ ព្រមទាំងមានកិច្ចសហការជាមួយក្រសួងស្ថាប័ននានា ជាពិសេស ក្រសួងមហាផ្ទៃ និងសហប្រតិបត្តិការ ជាមួយដៃគូជាតិ និងអន្តរជាតិ ដើម្បីសិក្សា និងផ្លាស់ប្ដូរបទពិសោធន៍ លើការគ្រប់គ្រងសន្តិសុខព័ត៌មាន និងបច្ចេកវិទ្យា នឹងឈានទៅរកការពង្រឹង និងអភិវឌ្ឍវិស័យព័ត៌មាន នាពេលអនាគតប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ ៕