ទាន់ហេតុការណ៍
ទោះ​ជា​កម្លាំង​ជំនាញ​ចាប់​បង្ក្រាប​ជា​ច្រើនលើក​ច្រើនសារ​ក៏ដោយ​ក៏​មេ​ឈ្មួញ​ដ៏​ល្បី​ប្រចាំ​ព្រៃ​ឡង់​ឈ្មោះ​ធា នៅតែ​មាន​ឥទ្ធិពល​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​បាន​យ៉ាង​រលូន​ដដែល​តើ​មកពី​កត្តា​អ្វី​? - សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា គោរពថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សខួបលើកទី ២០ នៃការគ្រងរាជសម្បត្តិជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕ - ក្រោយ​មិន​រំពឹង​ទុក្ខ​ថា ទទួលបាន​នូវ​ភាពយុត្តិធម៌ បាត់បង់​ទំនុកចិត្ត គ្មាន​សម្លាប់​ភាព អស់​ក្ដីសង្ឃឹម​ចំពោះ​លោក ឆៃ វណ្ណឌី អភិបាល​ស្រុក​កោះធំ បាន​ធ្វើ​របាយការណ៍​ភូតកុហក់​អភិបាលខេត្ត​កណ្តាល ក្រុម​អា​ជីករ​បាន​ស្នើសុំ​សម្តេច​តេជោ និង​សម្តេច​ធិបតី​ជួយ​រក​យុត្តិធម៌​អោយ​ជនរងគ្រោះ​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍ គណៈប្រតិភូ​ប៉ូលីស​ប្រដាប់អាវុធ នៃ​កងទ័ព​រំដោះប្រជាជន​ចិន​! - ប្រធាន​គណបក្ស​នយោបាយ​និង​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​គាំទ្រ​បណ្តុះ​គំនិត​ស្អាត បៃតង និង​ចីរភាព នៅក្នុង​ប្រទេស​កម្ពុជា​ - ឯកឧត្តម ឆាយ ឫទ្ធិ​សែន ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ និង​ស្ពាន​ទ្រុឌទ្រោម ក្នុង​ស្រុក​ព្រះស្ដេច និង​ស្រុក​ស្វាយជ្រំ​ - ល្បែងស៊ីសង​មាន់​ជ​ល់អន​ឡាញ និង​ឡូតូ​8888 ស្ថិត​នៅ​ផ្សារ​ដី​ថ្មី ចំណុច​តារាង​បាល់ទះ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បើ​លេង​យ៉ាង​សប្បាយ មិន​ខ្វល់​ពី​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​ប្រគល់​ថវិកា​ឧបត្ថម្ភ​ដល់​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - មេបញ្ជាការ អាវុធហត្ថ​ខណ្ឌទួលគោក ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ​មេបញ្ជាការរង​ខណ្ឌ ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាលឲ្យ​ដាច់ស​សៃ និង​បាក់​ឆ្អឹងដងកាំបិត​! - លោកស្នងការ ឈឿន សុ​ចិត្ត និង​លោក​ស្នងការរង​នគរបាល​ខេត្តកណ្ដាល​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​កម្មវិធី​!!
0

លួច​រថយន្ត​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា ខេត្ត​កំពង់ស្ពឺ ពី​ក្រុង​ច្បារមន ជាប់អន្ទាក់​នគរបាល​ស្រុក​សំរោង​ទង​!

លួច​រថយន្ត​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា ខេត្ត​កំពង់ស្ពឺ ពី​ក្រុង​ច្បារមន ជាប់អន្ទាក់​នគរបាល​ស្រុក​សំរោង​ទង​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កំពង់ស្ពឺ​៖ ក្រុម​ជនសង្ស័យ​ពីរ​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​សំរោង​ទង ធ្វើការ​ឃាត់ខ្លួន​បាន​ក្រោយពី​ក្រុម​ជនសង្ស័យ​ធ្វើការ​លួច​រថយន្ត​របស់​លោក សម សោភ័ណ្ឌ ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា ខេត្ត​កំពង់ស្ពឺ ដែល​ចត​នៅមុខ​ផ្ទះ ហើយ​ម្ចាស់​ឆែក​តាម​កាមេរ៉ា​សុវត្ថិភាព​ទើប​ប្តឹង​សមត្ថកិច្ច​តាម​ស្រាវជ្រាវ ។​

​ការឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​បាន កាលពី​វេលា​ម៉ោង ០៦ និង ៣០​នាទី​ព្រលប់ ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៣ នៅ​ចំណុច​បង្ហៀរទឹក​ខាងកើត​ភូមិ​ស្លា ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ។​

​នគរបាល​ខេត្ត​កំពង់ស្ពឺ បាន​និយាយ​ឱ្យដឹងថា នៅ​មុនពេល​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​បាន បន្ទាប់ពី​ទទួល​ពាក្យបណ្តឹង​ពី​ម្ចាស់​រថយន្ត ក្រោយ​មក​កម្លាំង​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ឃុត សុផល អធិការនគរបាល​ស្រុក បាន​ឃាត់ខ្លួន​ឈ្មោះ ភឿង តូ​នាង ហៅ​ក្អាត់ ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ រស់នៅ​ភូមិ​ព្រៃក្ដី ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ និង​ឈ្មោះ គង់ ចាន់​ពិសិដ្ឋ ហៅ​តាំង​តោ ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ រស់នៅ​ភូមិ​ត្បែស ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ នៅ​ចំណុច​បង្ហៀរទឹក​ខាងកើត​ភូមិ​ស្លា ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ចម្ងាយ​ប្រហែល ១.០០០​ម៉ែត្រ ពាក់ព័ន្ធ​ករណី​ចោរកម្ម ដែល​បាន​ធ្វើ​សកម្មភាព​លួច​រថយន្ត ០១​គ្រឿង ម៉ាក​ស៊ី​អរ​វី (CRV) ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ ភ្នំពេញ​2V.6314 ជា​របស់​ឈ្មោះ សម សោភ័ណ ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ (​ដែល​គេ​ស្គាល់​ថា​ជា​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​) រស់នៅ​ភូមិ​រលាំង​សង្កែ សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ ។​

​នគរបាល​ខេត្ត​កំពង់ស្ពឺ បាន​បញ្ជាក់ទៀតថា ការ​ដែល​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​លួច​យក​រថយន្ត​ជនរងគ្រោះ​ខាងលើ​នេះ នៅ​ពេល​ម្ចាស់​ទុក​រថយន្ត​នៅ​ចំណុច​មុខ​ផ្ទះ​របស់​ខ្លួន កាលពី​វេលា​ម៉ោង ០៩ និង ៣៣​នាទី​យប់ ថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២៣ ដោយយោង​តាម​កាមេរ៉ា​សុវត្ថិភាព​របស់​ម្ចាស់​បាន​ដាក់​ពាក្យបណ្តឹង ទើប​សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន ។​

​បច្ចុប្បន្ន រថយន្ត​ត្រូវបាន​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ ។ ចំពោះ​ជនសង្ស័យ​ទាំង ២​នាក់ ខាងលើ​នគរបាល​មូលដ្ឋាន​ឃុំ​រលាំងគ្រើល បាន​ប្រគល់​ទៅឱ្យ​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ​ក្រុង​ច្បារមន​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល