ទាន់ហេតុការណ៍
ទោះ​ជា​កម្លាំង​ជំនាញ​ចាប់​បង្ក្រាប​ជា​ច្រើនលើក​ច្រើនសារ​ក៏ដោយ​ក៏​មេ​ឈ្មួញ​ដ៏​ល្បី​ប្រចាំ​ព្រៃ​ឡង់​ឈ្មោះ​ធា នៅតែ​មាន​ឥទ្ធិពល​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​បាន​យ៉ាង​រលូន​ដដែល​តើ​មកពី​កត្តា​អ្វី​? - សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា គោរពថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សខួបលើកទី ២០ នៃការគ្រងរាជសម្បត្តិជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕ - ក្រោយ​មិន​រំពឹង​ទុក្ខ​ថា ទទួលបាន​នូវ​ភាពយុត្តិធម៌ បាត់បង់​ទំនុកចិត្ត គ្មាន​សម្លាប់​ភាព អស់​ក្ដីសង្ឃឹម​ចំពោះ​លោក ឆៃ វណ្ណឌី អភិបាល​ស្រុក​កោះធំ បាន​ធ្វើ​របាយការណ៍​ភូតកុហក់​អភិបាលខេត្ត​កណ្តាល ក្រុម​អា​ជីករ​បាន​ស្នើសុំ​សម្តេច​តេជោ និង​សម្តេច​ធិបតី​ជួយ​រក​យុត្តិធម៌​អោយ​ជនរងគ្រោះ​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍ គណៈប្រតិភូ​ប៉ូលីស​ប្រដាប់អាវុធ នៃ​កងទ័ព​រំដោះប្រជាជន​ចិន​! - ប្រធាន​គណបក្ស​នយោបាយ​និង​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​គាំទ្រ​បណ្តុះ​គំនិត​ស្អាត បៃតង និង​ចីរភាព នៅក្នុង​ប្រទេស​កម្ពុជា​ - ឯកឧត្តម ឆាយ ឫទ្ធិ​សែន ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ និង​ស្ពាន​ទ្រុឌទ្រោម ក្នុង​ស្រុក​ព្រះស្ដេច និង​ស្រុក​ស្វាយជ្រំ​ - ល្បែងស៊ីសង​មាន់​ជ​ល់អន​ឡាញ និង​ឡូតូ​8888 ស្ថិត​នៅ​ផ្សារ​ដី​ថ្មី ចំណុច​តារាង​បាល់ទះ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បើ​លេង​យ៉ាង​សប្បាយ មិន​ខ្វល់​ពី​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​ប្រគល់​ថវិកា​ឧបត្ថម្ភ​ដល់​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - មេបញ្ជាការ អាវុធហត្ថ​ខណ្ឌទួលគោក ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ​មេបញ្ជាការរង​ខណ្ឌ ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាលឲ្យ​ដាច់ស​សៃ និង​បាក់​ឆ្អឹងដងកាំបិត​! - លោកស្នងការ ឈឿន សុ​ចិត្ត និង​លោក​ស្នងការរង​នគរបាល​ខេត្តកណ្ដាល​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​កម្មវិធី​!!
0

​បញ្ចប់​មុខតំណែង​លោក រឹ​ម វី​រះ ចេញ​ពី​សមាគម​យុវ​សិល្បករ​ដើម្បី​សន្តិភាព ក្រោយ​ពី​បែក​រឿង «​ឆបោក​» លុយ​ពី​ប្រជាពលរដ្ឋ​ជាច្រើន​ក្នុង​ស្រុក​ខ្មែរ

​បញ្ចប់​មុខតំណែង​លោក រឹ​ម វី​រះ ចេញ​ពី​សមាគម​យុវ​សិល្បករ​ដើម្បី​សន្តិភាព ក្រោយ​ពី​បែក​រឿង «​ឆបោក​» លុយ​ពី​ប្រជាពលរដ្ឋ​ជាច្រើន​ក្នុង​ស្រុក​ខ្មែរ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

លោក រឹ​ម វី​រះ ដែល​ជា​មន្ត្រី​អាវុធហត្ថ ក្លែងក្លាយ ពេលនេះ​ត្រូវបាន​សមាគម​យុវ​សិល្បករ​ដើម្បី​សន្តិភាព ចេញ​សេចក្តីសម្រេច​បញ្ចប់​មុខ​តំណែង​ចេញពី​សមាគម នេះ​បើ​យោងតាម សេចក្តីសម្រេច ដែល​សារព័ត៌មាន​យើង ទទួលបាន នៅ​ថ្ងៃ​ទី​០៤ ខែ​សីហា ឆ្នាំ​២០២៣​នេះ​។​

​ការបញ្ចប់​មុខតំណែង​លោក រឹ​ម វី​រះ ដែល​រៀន​បាន​ថ្នាក់បណ្ឌិត​ខាងលើ​រូប​នេះ គឺ​ក្រោយពី​មានការ​បែកធ្លាយ រឿង «​ឆបោក​» លុយ​ពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​ខ្មែរ ជាច្រើន​គ្រួសារ ដែល​សរុប​ជា​ទឹកប្រាក់​ខ្ទង់​រាប់ពាន់​មុឺន​ដុល្លារ​ឯណោះ​។​

​សូម​បញ្ជាក់​បន្ថែម​ពីលើ​នេះ​ដែរ​ថា​៖ ប្រជាពលរដ្ឋ ជាច្រើន​ដែល​ត្រូវបាន​លោក​បណ្ឌិត រឹ​ម វី​រះ លួងលោម «​ឆបោក​» បាន​បន្ត​ប្រាប់​មក​កាន់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃទី​០៣ ខែ​សីហា ម្សិលមិញ​នេះ​ថា​៖ «​មូលហេតុ​ដែល​ពួកគាត់​ចាញ់បោក​បញ្ឆោត ដោយសារតែ​លោក រឹ​ម វី​រះ តែងតែ​លួងលោម​ពួកគាត់ ដោយ​ប្រើប្រាស់ សមាសភាព ជា​មន្ត្រី​កងរាជអាវុធហត្ថ ដើម្បី​យក​លុយ ជាថ្នូ​រកហុក
​ថា​ជួយ​រក​ការងារ​ឲ្យ​ពួកគាត់​ជា​ជនរងគ្រោះ​ធ្វើ​ក្នុង​ក្រប​មន្ត្រី​អង្គការ ដោយ​លោក រឹ​ម វី​រះ ចេះ​តែ​អួតអាង ថា​សមាសភាព​ខ្លួន ជា​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​មាន​តួនាទី​ជា​មន្ត្រី​អង្គការ​ការពារ​បរិស្ថាន​សត្វព្រៃ ព្រៃឈើ​ប្រទេស​កម្ពុជា​។​

​ក្នុងចំណោម​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ផ្តល់​លុយ​រត់​ការ​ចូល​ធ្វើ​ជា​មន្ត្រី​អង្គការ ក៏​មាន​ជនរងគ្រោះ​ម្នាក់​ទៀត​បាន​ប្តឹង លោក រឹ​ម វី​រះ ពីបទ​៖ «​រំលោភ​លើ​ទំនុកចិត្ត​» ដែល​មាន​ទឹកប្រាក់​ជិត ៥​ពាន់​ដុល្លារ ដែល​ជនរងគ្រោះ​រូបនេះ អះអាងថា​លោក រឹ​ម វី​រះ ធានា​រត់ការ​ដោះស្រាយ​រឿង​ប្លង់ដី តែ​ផ្ទុយទៅវិញ​នៅពេលដែល​លោក រឹ​ម វី​រះ បាន​លុយ​ចប់​សប់​គ្រប់​បែរជា​បង​ជា​ទន្សាយ​ដាក់​មេ​ព្រួច មិន​ព្រម​ធ្វើការ​តាម​ការសន្យា​។​

​ទន្ទឹម​នឹង​ការបញ្ចប់​មុខ​តំណែង​លោក បណ្ឌិត រឹ​ម វី​រះ ចេញ​ពី​សមាគម​យុវ​សិល្បករ​ដើម្បី​សន្តិភាព ខាងលើនេះ ជួន​ពេល​គ្នា​ទៅ​និង ស្ថាប័ន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បដិសេធ ថា លោក រឹ​ម វី​រះ មិនមែន​ជា​មន្ត្រី​កងរាជអាវុធហត្ថ នោះទេ (​ពោល​គឺ ក្លែងក្លាយ​)​។​

​ប្រជាពលរដ្ឋ ដែល​ត្រូវ​លោក រឹ​ម វី​រះ «​ឆបោក​» ក៏បាន​អំពាវនាវ​ទទូច​ស្នើសុំ​ដល់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សូមមេត្តា​ជួយ​រក ដំណោះស្រាយ​ជូន​ពួកគាត់ ខណៈ​លោក រឹ​ម វី​រះ ប្រើប្រាស់​សមាសភាព ជា​មន្ត្រី​អាវុធហត្ថ ទៅ​បោកប្រាស់​លុយ​ពួកគាត់​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល