ទាន់ហេតុការណ៍
ទោះ​ជា​កម្លាំង​ជំនាញ​ចាប់​បង្ក្រាប​ជា​ច្រើនលើក​ច្រើនសារ​ក៏ដោយ​ក៏​មេ​ឈ្មួញ​ដ៏​ល្បី​ប្រចាំ​ព្រៃ​ឡង់​ឈ្មោះ​ធា នៅតែ​មាន​ឥទ្ធិពល​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​បាន​យ៉ាង​រលូន​ដដែល​តើ​មកពី​កត្តា​អ្វី​? - សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា គោរពថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សខួបលើកទី ២០ នៃការគ្រងរាជសម្បត្តិជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕ - ក្រោយ​មិន​រំពឹង​ទុក្ខ​ថា ទទួលបាន​នូវ​ភាពយុត្តិធម៌ បាត់បង់​ទំនុកចិត្ត គ្មាន​សម្លាប់​ភាព អស់​ក្ដីសង្ឃឹម​ចំពោះ​លោក ឆៃ វណ្ណឌី អភិបាល​ស្រុក​កោះធំ បាន​ធ្វើ​របាយការណ៍​ភូតកុហក់​អភិបាលខេត្ត​កណ្តាល ក្រុម​អា​ជីករ​បាន​ស្នើសុំ​សម្តេច​តេជោ និង​សម្តេច​ធិបតី​ជួយ​រក​យុត្តិធម៌​អោយ​ជនរងគ្រោះ​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍ គណៈប្រតិភូ​ប៉ូលីស​ប្រដាប់អាវុធ នៃ​កងទ័ព​រំដោះប្រជាជន​ចិន​! - ប្រធាន​គណបក្ស​នយោបាយ​និង​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​គាំទ្រ​បណ្តុះ​គំនិត​ស្អាត បៃតង និង​ចីរភាព នៅក្នុង​ប្រទេស​កម្ពុជា​ - ឯកឧត្តម ឆាយ ឫទ្ធិ​សែន ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ និង​ស្ពាន​ទ្រុឌទ្រោម ក្នុង​ស្រុក​ព្រះស្ដេច និង​ស្រុក​ស្វាយជ្រំ​ - ល្បែងស៊ីសង​មាន់​ជ​ល់អន​ឡាញ និង​ឡូតូ​8888 ស្ថិត​នៅ​ផ្សារ​ដី​ថ្មី ចំណុច​តារាង​បាល់ទះ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បើ​លេង​យ៉ាង​សប្បាយ មិន​ខ្វល់​ពី​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​ប្រគល់​ថវិកា​ឧបត្ថម្ភ​ដល់​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - មេបញ្ជាការ អាវុធហត្ថ​ខណ្ឌទួលគោក ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ​មេបញ្ជាការរង​ខណ្ឌ ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាលឲ្យ​ដាច់ស​សៃ និង​បាក់​ឆ្អឹងដងកាំបិត​! - លោកស្នងការ ឈឿន សុ​ចិត្ត និង​លោក​ស្នងការរង​នគរបាល​ខេត្តកណ្ដាល​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​កម្មវិធី​!!
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ផ្លូវ​ក្រវាត់ក្រុង​ទី​៣

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ផ្លូវ​ក្រវាត់ក្រុង​ទី​៣

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ២​រោច ខែ​ទុតិយាសាឍ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែ​សីហា ឆ្នាំ​២០២៣ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ (​រង្វង់​មូល​មហាវិថី​ឈ្នះ​ឈ្នះ​-​ផ្លូវជាតិ​លេខ​១) និង​ផ្លូវ​ខ្នែង​។​

​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ មាន​ប្រវែង​ជិត ៥៣​គីឡូម៉ែត្រ មាន​ចំណុច​ចាប់ផ្តើម​ពី​រង្វង់​មូល​មហាវិថី​ឈ្នះ​-​ឈ្នះ ដែល​មាន​ចម្ងាយ ៥០០​ម៉ែត្រ​ពី​ផ្លូវជាតិ​លេខ​៤ (​គីឡូម៉ែត្រ​លេខ​១៤+១០៥) ស្ថិតនៅក្នុង​ភូមិ​ជម្ពូ​វ័ន្ត​២ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​៤ ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​២១ ផ្លូវជាតិ​លេខ​២១A ផ្លូវ​ខេត្ត​លេខ​១១០ រហូត​ដល់​ផ្លូវ​ជាតិ​លេខ​១ (​គីឡូម៉ែត្រ​លេខ​២៤+៨៤០) ស្ថិតនៅ​ភូមិ​ដីឥដ្ឋ​កោះ​ផុស​៣ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មាន​ប្រសា​ន៍​ថា បើ​រាជធានី​ភ្នំពេញ មិន​មាន​ការរីកចម្រើន​ទេ យើង​មិន​មាន​ការចាំបាច់​ណាមួយ​ដើម្បី​បើក​ឱ្យ​មាន​ការស្ថាបនា​ផ្លូវ​ក្រវាត់ក្រុង​ទី​១,​ទី​២ និង​ទី​៣ ដែល​ត្រូវ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នា​ពេល​នេះ នោះទេ​។​ការស្ថាបនា​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ គឺ​ដើម្បី​បំពេញ​តម្រូវការ​ជាក់ស្ដែង​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​មាន​តម្រូវការ ខណៈពេល​ដែល​ប្រទេសជាតិ​កំពុងមាន​ការអភិវឌ្ឍ​រីកចម្រើន​ជា​លំដាប់​។​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍
​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម​ដោះស្រាយ​បញ្ហា​នានា ដោយ​បាន​ទទួលយក​នូវ​សំណង និង​យល់ព្រម​លក់​ដី​ដល់​អាជ្ញាធរ រហូត​ឈាន​ទៅ​ស្ថាបនា​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​នេះ បាន​រួចរាល់​ជា​ស្ថាប​ពរ​។​

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បានប្រកាសថា ថ្ងៃទី​០៣ ខែ​សីហា ឆ្នាំ​២០២៣​នេះ អាច​ជា​ពេលវេលា​ចុងក្រោយ ដែល​សម្ដេច​ថ្លែង​ជា​សាធារណៈ ក្នុង​តំណែង​ជា​នាយករដ្ឋមន្ដ្រី នៃ​កម្ពុជា ព្រោះ​បន្ទាប់​ទៅ កម្មវិធី​ក្រោយៗ​ទៀត​នឹង​ត្រូវ​មាន​នាយក​រដ្ឋមន្ត្រី​ថ្មី​ត្រូវ​មក​ជំនួស​គឺ​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​។
​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​
​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ ដែល​បាន​ចេញ​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣​ដ៏​ច្រើន ដែល​មាន​ចំនួន​៨៤,៥៨​ភាគរយ ដែល​ចំនួន​ច្រើន​ជាង​ការបោះឆ្នោត​នា​ពេលកន្លងមក​។​

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ទៅ​កាន់​ប្រជាពលរដ្ឋ​ថា ការចាកចេញ​ពី​តំណែង​នាយក​រដ្ឋមន្ដ្រី​របស់​ស​ម្ដេច​នាពេលខាងមុខ គឺ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០២៣​ខាងមុខនេះ គឺ​មិនមែន​ជា​ការចាកចេញ​ដោយ​រត់ចោលស្រុក​នោះ​ទេ សម្ដេច​នៅតែ​បន្ត​នៅ​ជាមួយ​ប្រជាជន​កម្ពុជា​ជា​រៀងរហូត​។​

​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​កន្លងទៅ​ថ្មីៗ​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ផែនការ​បំផុសបំផុល​ប្រជាពលរដ្ឋ​ឱ្យ​គូស​សន្លឹកឆ្នោត​ចោល គឺ​មាន​គណបក្សនយោបាយ​មួយ មាន​ជាប់​ពាក់ព័ន្ធ​លើ​ផែនការ​នេះ ដោយ​អ្នក​ដែល​ប្រព្រឹត្តិ​កំហុស​ទាំងនោះ បាន​ចេញមក​សារភាព​ជា​បន្តបន្ទាប់​។ សម្តេច​តេជោ​បន្តថា ការបោះឆ្នោត​នៅ​កម្ពុជា​នៅក្នុង​អាណត្តិ​ទី​៧ ឆ្នាំ​២០២៣​នេះ គឺ​បាន​បង្ហាញ​ពី​ជោគជ័យ នៃ​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ការចេញ​ទៅ​បោះឆ្នោត​របស់​ប្រជាពលរដ្ឋ​ដ៏​ច្រើន​លើសលុប​។ ការចាកចេញ​របស់​ស​ម្តេច​ពី​តំណែង​នាយករដ្ឋមន្ត្រី គឺជា​ការលះបង់​ដ៏​ធំធេង ដើម្បី​ធានា​និរន្តរភាព នៃ​សុខសន្តិភាព និង​ការអភិវឌ្ឍ​រយៈពេល​វែង នៅ​កម្ពុជា​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ប្រសាសន៍ថា ការផ្ទេរ​អំណាច​ដល់​អ្នក​បន្តវេ​ននាពេលនេះ គឺជា​ពេលវេលា​ដ៏​ល្អ​បំផុត ដើម្បី​ធានា​និរន្តរភាព និង​ស្ថិរភាព​នយោបាយ​នៅ​កម្ពុជា គឺ​វា​ល្អ​ជាង​ផ្ទេរ​ពេលដែល​យើង​ចាស់ ឬ​មរណភាព​។​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា កន្លងមក គណៈអចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដាក់​ចេញ​សេ​នារី​យ៉ូ​ចំនួន​២ ដោយ​សេ​នារី​យ៉ូ​ទី​១​អ្នក​ចាស់​នឹង​ឡើង​កាន់​អំណាច​រយៈពេល​១ ឬ​២​ឆ្នាំ ចាំ​ផ្ទេរ​ទៅ​អ្នក​បន្តវេន និង​សេ​នារី​យ៉ូ​ទី​២ ឱ្យ​អ្នក​បន្តវេន​ឡើង​កាន់​អំណាច​ពី​ដើម​អាណត្តិ​តែម្តង ។ សេ​នារី​យ៉ូ​ទាំង​២​នេះ គណៈអចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា បាន​ជ្រើស​យក​សេ​នារី​យ៉ូ​ទី​២ គឺ​អនុញ្ញាត​ឱ្យ​អ្នក​ប​បន្តវេន​ឡើងកាន់​អំ​ណា​ង​ពី​ដើម​អាណត្តិ​តែម្តង​។

​សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា ជំនាន់​ចាស់​មិន​ទាន់​ចាកចេញ​ពី​វិស័យ​នយោបាយ​របស់​កម្ពុជា​នោះទេ ខណៈ​សម្ដេច​តេជោ នឹង​នៅ​តែម​បន្ត​ធ្វើ​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ចំណែក​មន្ដ្រី​ចាស់ៗ​មួយចំនួន​ទៀត​ក៏​នឹង​បន្ត​ធ្វើ​ការងា​រលើ​វិស័យ​នយោបាយ​នេះ​ដែរ​នៅក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​។​
​សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា សមាសភាព​គណៈរដ្ឋមន្ដ្រី​ថ្មី​បាន​រៀបចំ​ឡើង​តាំងពី ចុង​ខែ​ធ្នូ ឆ្នាំ ២០២១​ឯណោះ ដែល​នេះ​គឺជា​ផែនការ​ច្បាស់លាស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការដឹកនាំ​រាជរដ្ឋាភិបាល និង​ប្រទេស​កម្ពុជា​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ជា​ថ្មី​ថា សម្ដេច​នឹង​មិន​ព្យាយាម​ធ្វើឱ្យប៉ះពាល់​ដល់​ការដឹកនាំ​របស់​នាយក​រដ្ឋមន្ដ្រី ឬ​គណៈរដ្ឋមន្ដ្រី​ថ្មី នៅ​ពេល​ឡើង​កាន់​អំណាច​នោះទេ​។ ប៉ុន្ដែ​បើ​នាយករដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី​ធ្វើ​ខុស​ពី​គោលការណ៍​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​នឹង​ត្រូវ​អញ្ជើញ​មក​ប្រជុំ​ដោះស្រាយ​ភ្លាម​។ សម្តេច​តេជោ បាន​ថ្លែង​សារ​ទៅ​កាន់​មន្ដ្រី​នយោបាយ​ទាំងឡាយ​ថា ការដោះស្រាយ​គណៈរដ្ឋមន្ដ្រី​ថ្មី​នៅក្នុង​អាណត្តិ​ទី​៧​នេះ គឺ​ដោះស្រាយ​តែ​តំណែង​នាយករដ្ឋមន្ដ្រី ឧបនាយករដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី​ប៉ុណ្ណោះ មិនមាន​ការប៉ះពាល់​ដល់​មន្ដ្រី​នយោបាយ​ផ្សេង​នោះទេ​។​

​ជា​ចុងក្រោយ សម្ដេច​តេជោ ហ៊ុន សែន បាន​អញ្ជើញ​ផ្ដល់​កិត្តិយស​បំពាក់​មេដាយ និង​គ្រឿង​ឥស្សរិយយស​ជូន​ដល់​មន្ត្រី​មាន​ស្នាដៃ​មួយចំនួន​ក្នុង​ការសាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣ និង​បាន​អញ្ជើញ​កាត់​ខ្សែបូរ​ប្រកាស​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣​ចាប់ពី​ពេលនេះ​តទៅ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល