ខ្ញុំមានការសោកស្ដាយយ៉ាងខ្លាំងក្រៃលែង ដោយបានទទួលដំណឹងមរណភាពរបស់ ឧបាសក គឹម យ៉ត ដែលត្រូវជាឪពុកបង្កើតរបស់លោកស្រីមេធាវី តាំង ស៊ីងហុង បានទទួលមរណភាពនៅថ្ងៃចន្ទ ១៤កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស,២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ៧:៣០នាទីព្រឹក ក្នុងជន្មាយុ ៧១ឆ្នាំ ដោយរោពាធ។ ការបាត់បង់រូបឧបាសក គឹម យ៉ត គឺជាការបាត់បង់នូវឪពុក និងជីតា ដ៏មានគុណមិនអាចកាត់ថ្លៃបានសម្រាប់កូនៗនិងចៅៗ។
ខ្ញុំនិងភរិយា សូមសម្តែងនូវការចូលរួមរំលែកមរណទុក្ខដោយមនោសញ្ចេតនាដ៏សែន ក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារនៃសព។ សូមដួងវិញ្ញាណក្ខន្ធឧបាសក គឹម យ៉ត ស្ថិតនៅក្នុងសុគតិភពជានិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។
សូម លោកស្រីមេធាវី និងក្រុមគ្រួសារនៃសព ទទួលនូវការរំលែកទុក្ខដ៏ ក្រៀមក្រំបំផុតពីខ្ញុំ៕